backup og meta

អត់មានកូន បញ្ហាមកពីខាងប្រុសៗច្រើនជាងស្រីៗ ចំណែកមូលហេតុមកពី...

អត់មានកូន បញ្ហាមកពីខាងប្រុសៗច្រើនជាងស្រីៗ ចំណែកមូលហេតុមកពី...

វិបត្តិ​គ្មាន​កូន​របស់​ប្ដី​ប្រពន្ធ​ដែល​រៀបការ​យូរ​ឆ្នាំ​ហើយ​នោះ ​មាន​ច្រើន​ណាស់ តែ​ចំណែក​មូលហេតុ​អាច​មក​ពី​ខាង​ប្រុស និង​ខាង​ស្រី​ដូចគ្នា។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​បញ្ជាក់​ថា ឥឡូវ​បញ្ហា​នេះអ្នក​ដែល​គ្មាន​លទ្ធភាព​មាន​កូន​មកពី​មនុស្ស​ប្រុស​ច្រើន​ជាង។

លោក​គ្រូពេទ្យ​ផ្នែក​រោគ​ស្ត្រី រូប​នេះ​បែងចែក​ពី​បញ្ហា​ធ្វើឲ្យប្តីប្រពន្ធ​​មិន​អាច​មាន​កូន​បានជា ២ ទី១ ដោយសារ​មនុស្ស​ស្រី បញ្ហា​មាត់​ស្បូន ដៃ​ស្បូន ឬ​មាន​ដុំ​សាច់​អ្វី​មួយ​នៅ​ស្បូន ការ​បង្ក​រោគ​នៅ​ស្បូន ស្បូន​ស្អិត ធ្លាក់​ស​ធ្វើឲ្យ​រលាក​ស្បូន ហើយ​កាលណា​តែ​ជិត​ផ្លូវ​នាំ​មេ​ជីវិត​ចូល​ទៅ គឺ​មិន​អាច​មាន​កូន​បាន​ទេ។

អត្ថបទ​ពាក់ព័ន្ធ៖ ពិត​អត់ ចង់​ឆាប់​មាន​កូន ត្រូវ​រួមភេទ​រាល់​ថ្ងៃ?

អត់កូនHello_គ្រូពេទ្យ

ចំណែក​ភាគី​ខាង​បុរស​ដែល​អត់​កូន​វិញ មកពី​របប​អាហារ ស្ដ្រេស​ការងារ ជក់​បារី​ផឹក​ស្រា ធ្វើឲ្យ​គាត់​មិន​អាច​មាន​លទ្ធភាព​មាន​កូន​បាន៖ “មនុស្ស​ប្រុស​ដែល​អត់​មាន​កូន​មកពី​គាត់​ធ្វើការ​ហត់ និង​ស្រ្តេស អី​ជា​ដើម​នោះ ពិបាកមានកូន​ណាស់ ព្រោះ​គ្មាន​មេ​ជីវិត ឬ​មេជីវិតខ្សោយ​ ទោះ​ជា​ទឹក​កាម​មាន​ធម្មតា​ក៏​ដោយ តែ​គ្មាន​ស្ពែម៉ាតូសូអ៊ីត។ ខ្លះ​ទៀត​មាន​ហើយ តែ​មិន​គ្រប់​លក្ខណៈ អា​ហ្នឹង​ក៏​ជា​កត្តា​​សំខាន់ដែរ”

អត្ថបទពាក់ព័ន្ធ៖ លក្ខខណ្ឌប៉ុន្មានយ៉ាងនេះ អាចបញ្ជាក់ថា ប្រុសម្នាក់នោះ អារអត់កូន

ទោះ​ជា​បែក​នេះ​ក្ដី លោក​គ្រូពេទ្យ​ថា​ការ​គ្មាន​កូន​មិន​អាច​ដាក់​បន្ទុក​ទៅ​ភាគី​ណា​មួយ​បាន​ឡើយ ត្រូវតែ​ពិភាក្សា និង​ស្វះស្វែង​គ្រូពេទ្យ ដើម្បី​ច្បាស់​​ថា តើ​មកពី​បញ្ហា​នៅត្រង់​ណា​ឲ្យ​ប្រាកដ។ ជាចុងក្រោយ​លោក​ក៏​បាន​ផ្ដល់​ជា​ដំបូន្មាន​ដល់​គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​ថា កាលៈទេសៈ​ណា​ដែល​អាច​មាន​កូន​បាន គួរតែ​យក​ឲ្យ​ហើយ​ក្នុង​វ័យ ២០ ជាង​ ទៅ ៣០ ឆ្នាំ​ គឺ​ស្ថិត​ក្នុង​វ័យ​សមរម្យ កូន​កើត​មក​មាន​សុខភាព​ល្អ បញ្ហា​ស្មារតី​រឹងមាំ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/06/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗត្រៀមចូលកងវិញ ក្រោយសម្រាលកូនរួច គួរដឹងរឿងសំខាន់ៗទាំង៦នេះសិន

ម៉េចបានប្រុសៗខ្លះហើមលិង្គក្រោយរួមភេទរួច? ពេលណាគួរជួបគ្រូពេទ្យ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម