backup og meta

នេះជាមូលហេតុ និងវិធីព្យាបាលបញ្ហាញៀនរួមភេទ

នេះជាមូលហេតុ និងវិធីព្យាបាលបញ្ហាញៀនរួមភេទ

“Hello គ្រូពេទ្យ’ ធ្លាប់​ចេញផ្សាយ​អត្ថបទ​មួយពាក់ព័ន្ធ​បញ្ហា​ញៀន​រួមភេទ ឲ្យគ្នា​យើង​បាន​ដឹងរួច​មក​ហើយ។ សម្រាប់ពេលនេះ យើង​នឹង​ណែនាំពី​មូលហេតុ និងវិធីដោះ​ស្រាយបញ្ហាញៀន​​រួមភេទ​ឲ្យ​បាន​ដឹង​វិញ​ម្តង។

១- និយម​ន័យ​ញៀន​រួម​ភេទ

ញៀន​រួម​ភេទ ​ជាវិបត្តិ​​មួយ​នៅ​ពេលមនុស្ស​ម្នាក់​មានអារម្មណ៍​រួម​ភេទ​ខ្លាំង ហើយ​រួម​ភេទ​ញឹក​ញាប់​ និង​មិន​អាច​ខ្វះ​បាន​ទាល់​តែ​សោះក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ បញ្ហា​​ញៀន​រួម​ភេទ នាំ​ឲ្យ​មាន​ផល​អវិជ្ជមានច្រើន ទៅ​លើ​ជីវិតប្រចាំ​ថ្ងៃ​ ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ ទាមទារ​ការ​ព្យាបាល​ត្រឹម​ត្រូវ​មួយ ដើម្បីធ្វើ​ឲ្យ​ជីវិត​មាន​ផាសុកភាព​ឡើង​វិញ។

២- ​ញៀន​រួម​ភេទជះឥទ្ធិពលអ្វី​ខ្លះ​ដល់​ជីវិត​យើង?

ជា​ការ​ពិត​ បញ្ហា​ញៀន​រួម​ភេទ អាច​នាំ​ឲ្យ​មាន​ផល​អាក្រក់​ដល់​​ជីវិត​ប្រចាំ​ថ្ងៃ ដូច​ជា៖

– បាត់​បង់​ទំនាក់​ទំនង ទាំង​ជាមួយ​ខ្លួន​យើង​ផ្ទាល់ មិត្តភក្តិ ក្រុម​គ្រួសារ ក៏​ដូចជាឃ្លាត​ឆ្ងាយ​ពី​សង្គម។

– ពិបាក​​ផ្ចង់​អារម្មណ៍​ធ្វើ​ការងារ ឬរៀន ដែលនាំ​ឲ្យ​ទទួល​បាន​​លទ្ធផល​ទាប។

– ងាយ​ឆ្លងជំងឺ​កាមរោគ ដូច​ជា ជំងឺ​អេដស៍ មេរោគ HPV រើម ប្រមេះ​ទឹក​ថ្លា (Clamydia) ដុះ​សាច់​លើ​ប្រដាប់​ភេទ (Genital warts) ជា​ដើម។

– សុខភាព​ទ្រុឌ​ទ្រោម

– អាច​ខូច​មុខ​ងារ​ផ្លូវ​ភេទ។

ញៀនរួម​ភេទ អាច​​បណ្ដាល​មក​ពី​បញ្ហា​ផ្លូវ​ចិត្ត។ អ្នក​មាន​បញ្ហា​នេះ​ អាច​មាន​អារម្មណ៍​មិន​នឹង​ន ខ្មាសអៀន​ មាន​ទុក្ខ​ព្រួយ​។ ញៀន​រួម​ភេទ ក៏​​អាច​នាំ​ឲ្យ​កើតជំងឺ​ផ្លូវ​ចិត្ត ដូច​ជា បាក់​ទឹក​ចិត្ត ថប់​បារម្ភ ប្រើថ្នាំ​ញៀន និង​ស្រា មិន​អាច​គ្រប់​គ្រង​អារម្មណ៍​បាន និង​បញ្ហា​ផ្លូវ​ចិត្ត​មិន​ប្រក្រតី អាច​ឈាន​ទៅ​ដល់រោគ​សញ្ញា​ផ្លូវ​ចិត្ត​មិន​អាច​គ្រប់​គ្រង​​បានទៀត​ផង (Obsessive-compulsive type symptoms) ។

៣- ធ្វើ​ម៉េច​ទើប​ដឹង​យើង​មាន​បញ្ហា​ញៀន​​រួម​ភេទ?

វិធី​ល្អ​បំផុត គួរ​​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ។ យ៉ាងណា មុន​ទៅ​ពេទ្យ​ដើម្បី​វាយ​តម្លៃ​យើង​​ពិត​ជា​មាន​បញ្ហា​នេះ ​ឬ​អត់ ​យើង​អាចពិនិត្យ​មើល​ដោយ​ខ្លួន​ឯង​សិនថា​តើ​មាន​សញ្ញា​បញ្ហា​ញៀន​រួម​ភេទ ឬ​យ៉ាងណា ខណៈរោគ​សញ្ញា​បញ្ហា​មាន​ដូច​ជា៖

– មាន​អារម្មណ៍​ខ្មាសអៀន សោក​ស្ដាយ ឬ​បន្ទោស​ខ្លួន​ឯង ចំពោះ​សកម្មភាព​រួម​ភេទ​ធ្លាប់​បាន​ធ្វើ។

– អារម្មណ៍​រួម​ភេទ និង​ជម្រើស​ចង់​រួម​ភេទ ធ្វើ​ឲ្យ​ជីវិត​អ្នក​មិន​អាច​គ្រប់​គ្រង​ ឬ​បញ្ឈប់​បាន។

– សន្យា​ និង​ព្យាយាម​ផ្លាស់​ប្ដូរ តែ​ធ្វើ​មិន​បាន។

– ចូលចិត្ត​ខ្លាំង​ ឬ​ញៀន​ខ្លាំង​ជាមួយការ​រួម​ភេទ ប្រៀបស្មើ​រឿង​សំខាន់​ ​មិន​អាច​ខ្វះ​បានក្នុង​ជីវិតប្រចាំ​ថ្ងៃ។

– រួម​ភេទ​ជាមួយ​ដៃ​គូច្រើន និង​ញឹក​ញាប់ ​ច្រើន​តែ​ធ្លាក់​ចូល​ក្នុង​ប្រភេទ​ស្នេហា​មួយ​រាត្រី។

– តែង​ចង់​រក​ការ​រួម​ភេទ​ដោយ​ការ​ទិញ​ដូរ (ពេស្យាចារ)។

– ងាយរួមភេទ​គ្មាន​សុវត្ថិភាព។

– ចូល​ចិត្ត​​មើល​រឿង​សិចក្នុង​អ៊ីនធឺណេត​។

ញៀនរួមភេទ Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ៖

  • បើសង្ស័យថាខ្លួនកំពុងញៀនរួមភេទមិនដឹងខ្លួន ចម្លើយមានក្នុងអត្ថបទនេះ
  • រួមភេទញឹកញាប់ពេក ខ្លាំងៗពេក ប៉ះពាល់សុខភាពអត់?

៤- មូល​ហេតុ​នាំ​ឲ្យ​ញៀនរួម​ភេទ

រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ចម្លើយ​តាម​បែប​វិទ្យាសាស្ត្រ​ បញ្ជាក់​ពី​មូល​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ញៀន​រួម​ភេទ​នេះ​ទេ។ បើ​តាមសារព័ត៌មាន​វេជ្ជសាស្ត្រ​ MEDICAL NEWS TODAY នៅ​អាមេរិក បញ្ហា​ញៀន​រួម​ភេទ ​អាច​បណ្ដាល​មក​ពី​ផ្លាស់​ប្ដូរ​សារធាតុ​គីមី​នៅ​ក្នុង​ខួរ​ក្បាល។

៥- វិធី​ព្យាបាល​បញ្ហា​ញៀន​រួមភេទ

ការ​ព្យាបាល​បញ្ហា​នេះ ជា​ញឹក​ញាប់​ផ្ដោត​លើ​ការ​គ្រប់​គ្រងកត្តា​ដែល​ជំរុញ​ឲ្យយើង​​មាន​អារម្មណ៍​ចង់​រួម​ភេទ។ គោល​បំណង​ធំ​ក្នុង​ការ​ព្យាបាល ​គឺ​គ្រប់​គ្រងកត្តា​ធ្លាប់​នាំ​ឲ្យយើង​គិត​តែ​ចង់​រួមភេទ ដើម្បី​ធ្វើ​ឲ្យ​ចំណង់​ចង់​រួម​ភេទ​ មិន​ដាក់​សម្ពាធ​លើ​ផ្លូវ​ជីវិត​យើង​តទៅទៀត។

វិធីព្យាបាលដោយ​ថ្នាំ​ពេទ្យ ​ក៏​ជា​ជម្រើស​មួយ​ទៀត​ដែរ​ដើម្បី​ដោះ​ស្រាយបញ្ហា​នេះ ដោយ​គ្រូពេទ្យ​អាច​នឹង​ណែនាំ​​មួយ​ចំនួន​ខាង​ក្រោម៖

– ពពួក​ថ្នាំ Serotonergic (SSRI)៖ ថ្នាំ​នេះ ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ជា​ច្រើន​ ដូច​ជា ជំងឺ​បាក់​ទឹក​ចិត្ត ថប់បារម្ភ ​និង​ធ្វើ​ឲ្យមាន​ស្ថិរភាព​ផ្លូវ​ចិត្ត ​អាច​ជួយ​បន្ថយ​ចំណង់​ផ្លូវ​ភេទ ​កុំ​ឲ្យ​កើន​ឡើង​ខ្លាំង​បាន​។

– ថ្នាំ Naltrexon៖ ជា​ថ្នាំ​បន្សាប​ថ្នាំញៀន ឬ​ថ្នាំ​​មាន​ជាតិ​អាភៀន អាច​ប្រើ​ដើម្បី​បន្ថយ​អារម្មណ៍​ចង់​រួម​ភេទ​បានដូច​គ្នា។

– ថ្នាំ​ទម្លាក់​ចុះ​អ័រម៉ូន​ភេទ​បុរស (Anti-androgenic)៖ ​អាច​ប្រើ​ដោះ​ស្រាយ​បញ្ហា​ញៀន​រួមភេទ ដូច​ជា​ថ្នាំ Medroxyprgesterone acetate។

មុន​សម្រេចចិត្ត​ដោះ​ស្រាយ​បញ្ហា​ដោយ​ប្រើ​ថ្នាំ គប្បីត្រូវ​ពិភាក្សា​ជាមួយអ្នកឯក​ទេស ឬ​គ្រូពេទ្យជំនាញ​ជាមុនសិន ដើម្បី​ទទួលបាន​ការណែនាំ​ត្រឹម​ត្រូវ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Causes Sexual Addiction? https://psychcentral.com/lib/what-causes-sexual-addiction/ Accessed February 15, 2017

Sex Addiction Treatment Program Options http://www.psychguides.com/guides/sex-addiction-treatment-program-options/ Accessed February 15, 2017

Sex Addiction Symptoms, Causes and Effects http://www.psychguides.com/guides/sex-addiction-symptoms-causes-and-effects/ Accessed February 15, 2017

https://www.medicinenet.com/sexual_addiction/article.htm#what_is_the_treatment_for_sexual_addiction

កំណែ​ប្រែបច្ចុប្បន្ន

27/06/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jun 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម