backup og meta

ដល់វ័យសកម្មហើយ អ៊ីចឹង១សប្តាហ៍ រួមភេទប៉ុន្មានដងទើបល្អ?

ដល់វ័យសកម្មហើយ អ៊ីចឹង១សប្តាហ៍ រួមភេទប៉ុន្មានដងទើបល្អ?

ត្បិត​តែ​ការ​រួមភេទ​ជា​ចំណែក​មួយ​នៃ​ជីវិត​គូ ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ​ពិត​មែន តែ​បើ​រួមភេទ​ច្រើន​ដង​ពេក​ក៏​ប៉ះពាល់​ដល់​សុខភាព​បន្តពូជ​ដែរ។ អ៊ីចឹងតើ ១សប្តាហ៍ អាច​រួមភេទ​ប៉ុន្មាន​ដង​ទើប​ល្អ?

មិន​ថា​មនុស្ស​ស្រី ឬ​ប្រុស​នោះ​ទេ មាន​ចំណង់​ផ្លូវ​ភេទ​ខុស​គ្នាៗ ហើយ​អាស្រ័យលើកត្តាសុខភាព និង​អាយុ។ ទោះ​ជា​ស្ថិត​នៅ​ក្នុង​វ័យ​សកម្ម​រឿង​រួមភេទ​ក្តី ក៏​ប្តីប្រពន្ធ ឬ​ដៃគូ មិន​ត្រូវ រួមភេទ​ញឹក​ញាប់​ពេក​ទេ ព្រោះ​អាចទ្រុឌទ្រោមសុខភាព​ផ្លូវ​ភេទ អ្វី​ដែល​គួរ​បារម្ភ​នោះ គឺ​ការ​រួម​ភេទ​ញឹក​ញាប់​ពេក​ប៉ះពាល់​ដល់​គុណភាព​មេ​ជីវិត ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​អត់​អាច​មាន​កូន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​វេជ្ជបណ្ឌិត​ឯកទេស​រោគស្រ្តី និង​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន

“មេជីវិត​ត្រូវ​ការ​ពេលវេលា​សមស្រប​មួយ​ដើម្បី​បង្កើន​ចំនួន និង​គុណភាព​ឲ្យ​បាន​ល្អ ក្នុង​ករណី​ដែល​ប្រុសៗ​ រួមភេទរាល់ថ្ងៃបង្ខំ​ឲ្យ​ចេញ​ទឹក​កាម​រាល់​ថ្ងៃ ពេល​ខ្លះ​អត់​មាន​មេ​ជីវិត​គ្រប់​គ្រាន់​ទេ ឬ​ក៏​មាន​មេជីវិត​ដែរ តែ​មេជីវិត​ទាំង​នោះ​នៅ​ខ្ចី មិន​អាច​ទៅ​បង្ក​កំណើត​បាន’។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។

អត្ថបទពាក់ព័ន្ធ៖ 

រួមភេទ

ដើម្បី​ដៃ​គូទាំង​សង​ខាង​មាន​សុខភាព​ល្អ ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ណែនាំ​ឲ្យ​រួមភេទ​ត្រឹម ២-៣ ដង/សប្តាហ៍​ប៉ុណ្ណោះ ទើបមិន​ប៉ះ​ពាល់​ដល់​គុណភាព​មេ​ជីវិត ឬ​ផែនការ​យក​កូន ព្រោះ​រយៈពេល​នេះ​រាងកាយ​យើង​មាន​ពេល​វេលា​គ្រប់​គ្រាន់ ដើម្បី​ផលិត​មេជីវិត​ឲ្យ​បាន​ច្រើន ថែម​ទាំង​មាន​គុណភាព​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

01/08/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 01, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម