មានចំណុចទាំង ៦ នេះ បញ្ជាក់ថាស្នេហាយើងរឹងមាំខ្លាំង គង់វង្សយូរអង្វែង ស្ត្រេស អាចប៉ះពាល់ជីវិតស្នេហាក្នុងរូបភាពណាខ្លះ? ២- រអ៊ូច្រើន
ជារឿងធម្មតាទេ ដែលមនុស្សគ្រប់គ្នាគឺតែងតែរអ៊ូរទាំ ប៉ុន្តែមានមនុស្សខ្លះ គឺតែងតែរអ៊ូច្រើនជាប់ជានិច្ច។ មនុស្សជាច្រើនទំនងជាមិនចូលចិត្តឲ្យនរណាម្នាក់រអ៊ូពីបញ្ហារបស់គេប្រាប់ខ្លួនឡើយ។ ដូចគ្នានេះដែរ គូស្នេហ៍របស់យើងក៏មិនចូលចិត្តដូចគ្នា ព្រោះថា មិនមានអ្វីដែលគួរឲ្យធុញជាងការស្ដាប់មនុស្សម្នាក់ដែលមិនធ្វើអ្វីសោះហើយចាំតែ រអ៊ូរទាំនោះទេ។ ដូចនេះបើសិនជាអ្នកពូកែរអ៊ូខ្លាំង ហើយដៃគូអ្នកមិននិយាយអ្វីសោះនៅមុខអ្នកនោះទេ ប៉ុន្តែការរអ៊ូនេះប្រាកដជានឹងធ្វើឲ្យស្នេហានេះរលាយបាត់នៅថ្ងៃណាមួយ។
អត្ថបទពាក់ព័ន្ធ៖ ១៥ ចំណុច អាចធ្វើឲ្យជីវិតយើងធ្លាក់ក្នុងភាពខ្មៅងងឹត
៣- អ្នកព្យាយាមផ្លាស់ប្ដូរដៃគូរបស់យើង
យើងគឺជាខ្លួនយើង ឯដៃគូយើងក៏ដូចគ្នាអញ្ចឹងដែរ ប៉ុន្តែទំនាក់ទំនងស្នេហាពេលខ្លះគឺត្រូវការការផ្លាស់ប្ដូររបស់គូស្នេហ៍បន្តិចបន្តួច ហើយការផ្លាស់ប្ដូរនេះគឺគួរកើតឡើងដោយធម្មជាតិ មិនមែនដោយការបង្ខិតបង្ខំនោះទេ។ វាមិនសមហេតុផលទាល់តែសោះដោយព្យាយាមកែប្រែនរណាម្នាក់ ជាពិសេសមនុស្សដែលយើងស្រលាញ់។