backup og meta

ទម្លាយ​មូលហេតុ​នាំ​ឲ្យ​ស្រីៗ​ឧស្សាហ៍​រមាស់​នៅ​កន្លែង​សម្ងាត់

ទម្លាយ​មូលហេតុ​នាំ​ឲ្យ​ស្រីៗ​ឧស្សាហ៍​រមាស់​នៅ​កន្លែង​សម្ងាត់

កន្លែង​​សម្ងាត់​របស់​ស្រីៗ ​មាន​ចំណុច​ត្រូវ​ខ្វល់ និង​បារម្ភ​ច្រើន​។ ស្រីៗ​មួយ​ចំនួនយក​ចិត្ត​ទុកដាក់ថែទាំ ​សម្អាតប្រដាប់​ភេទ បាន​យ៉ាង​ល្អ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត អត់​សូវ​ខ្វល់​ទេ។ ទម្លាប់​មិន​ល្អ​អត់​សូវ​ចាប់​អារម្មណ៍​ខ្លះ​ បណ្ដាល​ឲ្យទ្វារ​មាស​រមាស់​បាន។ “Hello គ្រូពេទ្យ” នឹង​លើក​ចំណុច​ទាំង​នោះ​មក​ប្រាប់។

១- ទឹកអនាម័យ

ភាគ​ច្រើន​អត់​ដឹង​ទេ​ថា ប្រដាប់​ភេទ​ខ្លួនមាន​សមត្ថភាព​ដ៏​អស្ចារ្យ ក្នុង​ការ​លាង​សម្អាត​ផ្នែក​ខាង​ក្នុង​ដោយ​ខ្លួន​ឯង។ រឿង​សំខាន់​មួយ​ទៀត​ គឺ​ការ​ប្រើ​ទឹកអនាម័យមក​លាង​សម្អាតទ្វារមាស អាច​សម្លាប់​បាក់តេរី​ល្អ ឬ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រដាប់​ភេទ ច្រើន​ជាងអត់​ប្រើ។ ផ្នែក​​​ខាង​​​ក្នុង​​​នៃ​​​ទ្វារ​​​មាស​​​ ​​​មាន​​​ផ្ទុក​​​ប្រភេទ​​​បាក់តេរី​​​ល្អដែល​​​ជួយ​​​ឲ្យ​​​កម្រិត pH ​​​នៅ​​​ទី​​​នោះ​​​មាន​​​តុល្យភាព ​​ជួយ​​​​​​ប្រឆាំងការ​​​ឆ្លង​​​របស់​​​ពពួក​បាក់តេរី​​​មិន​​​ល្អ​​​ផ្សេងៗ​​​ដែល​​​អាច​​​បង្ក​​​ឲ្យ​​​មាន​​​ជំងឺ​​​ផ្សិត។

ដូច្នេះ​ ទឹក​អនាម័យ​លាង​សម្អាតមួយ​ចំនួន ​អាច​​​ធ្វើ​​​ឲ្យ​​​តុល្យភាព​​​កម្រិត pH នៅ​ទ្វារ​​​មាស​​​ប្រែ​​​ប្រួល បាត់​​​បង់​​​ទឹក​​​រំអិល​​​ធម្មជាតិ រំខាន​​​​​​ពពួក​​​បាក់តេរី​​​ល្អៗ បណ្ដាល​​​ឲ្យ​​​ស្បែក​​​ទ្វារ​​​មាស​​​រលាក ឬ​វិវត្តទៅ​ជា​រមាស់។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

២- របស់ប្រើផ្ទាល់នឹងទ្វារមាស

ផលិត​​​ផល​​​អនាម័យ​​​ស្ត្រី​ច្រើន​ណាស់​មាន​លើ​ទីផ្សារ មិន​​​ថា​​​ក្នុង​​​ទម្រង់​​​ជា​​​ស្ព្រាយបាញ់ ក្រែម សាប៊ូ​ដុំ សាប៊ូ​ម្សៅ សាប៊ូ​ទឹក ប្រេង ក្រមួន ​ក្រដាស ឬក៏​​​​​​សម្លី​​អនាម័យ សុទ្ធ​​​តែ​​​អាច​​​បង្ក​​​ឲ្យ​​​ទ្វារ​​​មាស​រមាស់ បើ​របស់​ទាំង​អស់​នោះបំផ្លាញ​បាក់តេរី​ល្អ។

អត្ថបទគួរអាន៖

៣- ចំណីចំណុក

អ្នក​ចូលចិត្ត​ញ៉ាំ​ផ្អែមៗ ឧទាហរណ៍​ញ៉ាំ​កាហ្វេ​ស្ករ ១០០ ឬ​លើស​នេះ ដូច​ធ្វើ​បាប​ប្រដាប់​ភេទខ្លួន​អ៊ីចឹង។ ជាតិ​ស្ករ​ពី​ចំណីចំណុក ឬ​កាហ្វេ​ សុទ្ធ​​​តែ​​​អាច​​​បង្ក​​​ឲ្យ​​​ទ្វារ​​​មាស​​​ស្ត្រីមាន​​​ក្លិន​​​មិន​​​ល្អ រមាស់។ មួយ​​​​​​ទៀត ​ពេល​កម្រិត​​​ជាតិ​​​ស្ករ​​​ក្នុង​​​ឈាមខ្ពស់ ប្រព័ន្ធ​​​ភាពស៊ាំ​​​ងាយ​​​​​​ចុះ​​​ខ្សោយ បណ្ដាល​​​ឲ្យ​ងាយ​​​ឆ្លង​​​មេរោគ​​​ផ្សិត។

៤- ឧស្សាហ៍ស្ត្រេស

និយាយ​ដល់​រឿង​ស្ត្រេស នរណា​ក៏​ស្ត្រេស ស្មុគស្មាញ​ច្រើន គិត​ច្រើន​ដែរ ប៉ុន្តែអ្នកមាន​បញ្ហា​ច្រើន គិត​អី​មិន​លេច តប់​ប្រមល់ រក​ពេល​សើច​សប្បាយ​មិន​បាន នោះ​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធភាពស៊ាំចុះ​ខ្សោយ។ ប្រព័ន្ធ​ការពារ​ដ៏​សំខាន់​ចុះ​អន់ថយ មានន័យ​ថា ជំងឺ​ឱកាស​និយម និង​មេរោគ​ពពួក​ផ្សិត ងាយ​​ឆ្លង​ចូលទ្វារមាស បង្ក​ឲ្យ​រមាស់​ដោយ​មិន​ដឹង​ខ្លួន។

បន្ថយ​ស្ត្រេស បន្ថយ​ស្មុគ ពិត​ជា​ចាំ​បាច់​បំផុត និង​មិន​លំបាក​ខ្លាំង​ពេក​នោះ​ដែរ ដោយ​ទម្លាក់​ការងារ និង​រឿង​ដែល​នៅ​ណែន​ក្បាល​ចោល​ខ្លះ (កុំ​គិត​គ្រប់​វិនាទី​ពេក) គិត​តែ​រឿង​ណា​ដែល​អាទិភាព រក​ពេល​សម្រាក ហាត់ប្រាណ សើច​សប្បាយ​ខ្លះ។

ស្រ្តេស

៥- គេងអត់ឆ្អែត

សម្រាក​អត់​គ្រប់ ​ជះឥទ្ធិពល​ដល់សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត។ បើ​ស្ត្រេស​ពេក ខួរ​ក្បាល​នៅ​គិត​ច្រើន ពិត​ជា​ពិបាក​គេង​ឲ្យ​លក់ ឬ​គេង​ស្កប់​ណាស់។ ជា​ធម្មតា បើ​យើង​គេង​លក់ស្កប់ រាងកាយនឹង​ជួសជុល​​​កោសិកា​​​ចាស់​​​ៗ បង្កើត​​​កោសិកា​​​ថ្មី រៀបចំ​​​ព័ត៌មាន​​​ក្នុង​​​ខួរក្បាល​ ​ដើម្បី​​​ទ្រទ្រង់​​​សុខភាព​​​ឲ្យ​ប្រសើរ។

អ្នក​គេងមិន​សូវ​បាន គឺ​សុខភាព​តែង​អត់​សូវ​ល្អ ខ្សោយ។ ពេល​ប្រព័ន្ធ​​​ភាព​​​ស៊ាំ​​​អន់ថយ មាន​បញ្ហា (ដូច​បញ្ជាក់​ខាង​លើ) រាងកាយ​ងាយ​យើង​ងាយ​​​ឆ្លង​​​មេរោគ​​​ផ្សិត​​​បង្ក​​​ឲ្យ​​​ទ្វារមាស​​​រមាស់​ណាស់។

ក្នុង​ករណីមានអាការៈ​រលាក រមាស់នៅកន្លែង​សម្ងាត់​យើងកាន់​តែ​ធ្ងន់ធ្ងរ សូម​ទៅ​ពិគ្រោះ ឬ​ប្រឹក្សា​ជាមួយ​ពេទ្យ​ជំនាញ ដើម្បី​កំណត់​ស្ថានភាព​ជំងឺ និង​ការ​ព្យាបាល​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​បាន។ កុំ​បណ្ដែតបណ្ដោយ ព្រោះ​វា​អាច​បង្ក​ទៅ​ជា​គ្រោះថ្នាក់​កាន់​តែ​ធំ​បាន។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What is vaginitis?, https://my.clevelandclinic.org/health/diseases/9131-vaginitis

My vagina itches and burns, https://www.plannedparenthood.org/learn/ask-experts/my-vagina-itches-and-burns-how-do-i-know-if-its-a-yeast-infection-or-an-std

Can You Get an Infection From Fingering or Oral Sex?, https://kidshealth.org/ChristusHealth/en/teens/infections.html

កំណែ​ប្រែបច្ចុប្បន្ន

28/09/2022

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Sep 28, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម