backup og meta

ជំងឺ​មហារីកក្រពេញ​អូវែ ស្រីៗត្រូវ​យកចិត្តទុកដាក់

ជំងឺ​មហារីកក្រពេញ​អូវែ ស្រីៗត្រូវ​យកចិត្តទុកដាក់

តើ​មហារីក​ក្រពេញ​អូវែ​ជា​អ្វី?

ជំងឺ​មហារីក​នេះ​បណ្ដាល​មក​ពី​ក្រពេញ​អូវែ​។ ករណី​ភាគ​ច្រើន​គឺ​ទាល់​តែ​រាតត្បាត​ដល់​ក្នុង​អាង​ត្រគាក​និង​ក្នុង​ពោះ​ហើយ​ទើប​រក​ឃើញ​ថា​មាន​មហារីក​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ព្យាបាល។

ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា​មាន​មហារីក​ក្រពេញ​អូវែ?

ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ជំងឺ​មហារីក​ក្រពេញ​អូវែ​គឺ​មិន​មាន​រោគ​សញ្ញា​ទេ។ ប្រសិន​បើ​មាន​រោគ​សញ្ញា​វិញ​ច្រើន​ច្រឡំ​ថា​ជា​សញ្ញា​ដែល​មិន​គួរ​ឲ្យ​បារម្ភ​ដូចជា​ទល់​លាមក​ជាដើម​។សញ្ញា​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ៖

  • ហើម​ពោះ
  • មាន​ការ​ហើម​នៅ​ម្ដុំ​ពោះ
  • ឆាប់​ឆ្អែត
  • ស្រក​ទម្ងន់
  • ឈឺ​នៅ​អាង​ត្រគាក
  • ពោះ​វៀន​ដើរ​មិន​ស្រួល
  • នោម​ញឹក

ក្នុង​ករណី​មាន​សញ្ញា​ដែល​បារម្ភ​ថា​មាន​ជំងឺ​មហារីក​គួរ​ប្រញាប់​រួស​រាន់​ទៅ​ជួប​គ្រូពេទ្យ​ជា​ពិសេស​ក្នុង​ករណី​ដែល​ក្នុង​គ្រួសារ​ធ្លាប់​មាន​ប្រវត្តិ​មាន​ជំងឺ​មហារីក​ក្រពេញ​អូវែ ​និង​មហារីក​ដោះ​

រោគ​វិនិច្ឆ័យ

អ្នក​ចាំ​បាច់​ត្រូវ​មាន​ការ​ពិនិត្យ​កាយ​សម្បទា​និង​អាង​ត្រគាក​ដោយ​គ្រូពេទ្យ​ព្រម​ទាំង​ត្រូវ​ធ្វើ​តេស្ត​រូបភាព​វេជ្ជសាស្ត្រ​ក៏​ដូចជា​តេស្ត​ឈាម​ព្រម​ទាំង​ការ​ច្រឹប​សាច់​ទៅ​ពិនិត្យ​ដើម្បី​កំណត់​រោគ​វិនិច្ឆ័យ​។

ជម្រើស​នៃ​ការ​ព្យាបាល

ការ​ព្យាបាល​គឺ​អាស្រ័យ​លើ​ដំណាក់​កាល​នៃ​មហារីក​នៅ​ពេល​ដែល​រក​ឃើញ​។ ជំងឺ​មហារីក​ក្រពេញ​អូវែ​មាន​៤​ដំណាក់​កាល៖

  • ដំណាក់​កាលទី១៖ មហារីក​នៅ​លើ​តែ​ក្រពេញ​អូវែ​ទាំង​២​ប៉ុណ្ណោះ
  • ដំណាក់​កាលទី២៖ កោសិកា​មហារីក​រាតត្បាត​ដល់​ក្នុង​អាង​ត្រគាក
  • ដំណាក់​កាលទី៣៖ កោសិកា​មហារីក​ចូល​ទៅ​ដល់​ក្នុង​ពោះ
  • ដំណាក់​កាលទី៤៖ កោសិកា​មហារីក​រាតត្បាត​ចេញ​ពី​តំបន់​ពោះ​និង​អាង​ត្រគាក​ចេញ​ទៅ​ក្រៅ

ជម្រើស​ផ្សេង​ទៀត​ដូចជា​ការ​វះកាត់​និង​ការ​ព្យាបាល​ដោយ​គីមី

  • ការ​វះកាត់៖ ត្រូវ​យក​ចេញ​នូវ​ក្រពេញ​អូវែ​ទាំង​២​ ជាមួយ​នឹង​ដៃ​ស្បូន ស្បូន​ និង​តំបន់​ទាំង​ឡាយ​ណា​ដែល​នៅ​ក្បែរ​ហើយ​មាន​កោសិកា​មហារីក​។ ក្នុង​ករណី​មាន​ការ​កំណត់​ថា​មាន​មហារីក​ដំណាក់​កាល​ដំបូង​អ្នក​អាច​នឹង​ត្រូវ​កាត់​យក​ចេញ​តែ​ផ្នែក​ខ្លះ​នៃ​ដៃ​ស្បូន​ប៉ុណ្ណោះ​ហើយ​អ្នក​នៅ​អាច​មាន​លទ្ធភាព​ក្នុង​ការ​មាន​កូន​បាន​។
  • ការ​ព្យាបាល​ដោយ​គីមី៖ គឺ​ចាំ​បាច់​បន្ទាប់​ពី​វះកាត់​ដើម្បី​កម្ចាត់​ចោល​ឲ្យ​អស់​នូវ​កោសិកា​មហារីក​ដែល​នៅ​សេស​សល់។ ថ្នាំ​គីមី​អាច​ត្រូវ​ប្រើ​តាម​សរសៃ​ ឬ​ចូល​ទៅ​ក្នុង​ពោះ​ផ្ទាល់​ ឬ​ទាំង​២​ប្រភេទ​តែ​ម្ដង​ក៏​មាន។ ស្ត្រី​ដែល​មាន​មហារីក​ដំណាក់​កាល​ចុង​ក្រោយ​អាច​ត្រូវ​ប្រើ​ថ្នាំ​គីមី​នៅពេល​ព្យាបាល​ដំបូង​។

វិធី​ដោះស្រាយ​ពេល​មានជំងឺ​មហារីកក្រពេញ​អូវែ

នៅ​ពេល​ដែល​ដឹង​ថា​មាន​មហារីក​ក្រពេញ​អូវែ ​គឺ​ជា​ពេល​វេលា​មួយ​ដែល​គ្មាន​អ្នក​ណា​អាច​ទទួល​យក​បាន​នោះ​ទេ​តែ​វា​ជា​ការ​ចាំ​បាច់​សម្រាប់​អ្នក​ជំងឺ​ដើម្បី​និយាយ​គ្នា​ពិសេស​អ្នក​ដែល​ខ្លួន​ទុក​ចិត្ត។ ក្នុង​ករណី​អ្នក​មិន​អាច​និយាយ​ប្រាប់​ក្រុម​គ្រួសារ​ និង​មិត្តភ័ក្ដិ​បាន​អ្នក​អាច​ស្វែង​រក​ក្រុម​អ្នក​លើក​ទឹក​ចិត្ត​ដើម្បី​និយាយ​ និង​ពិភាក្សា​ពី​កង្វល់​ដែល​អ្នក​ជួប​ប្រទះ​បាន។ ដើម្បី​ប្រឆាំង​នឹង​ជំងឺ​មហារីក​នេះ​គឺ​ត្រូវ​ការ​កម្លាំង​ចិត្ត​ច្រើន​ដែល​អ្នក​ជំងឺ​គួរ​តែ​បើក​ចិត្ត​ទទួល​យក​អ្វី​ដែល​អ្នក​ជុំវិញ​ខ្លួន​អាច​ផ្ដល់​ឲ្យ​។ ប៉ុន្តែ​ត្រូវ​តែ​ទទួល​ស្គាល់​ការពិត​ពី​អ្វី​ដែល​កើត​ឡើង​ក្នុង​អនាគត​កាល​អំពី​ជំងឺ​នេះ។ ជា​ចុង​ក្រោយ​គួរ​តែ​ញ៉ាំ​អាហារ​សុខភាព​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​ កាត់​បន្ថយ​ស្ត្រេស​ និង​កុំ​បាក់​ទឹក​ចិត្ត​ពេល​ទៅ​ទទួល​ការ​ព្យាបាល​ម្ដង។

អ្នក​អាច​បន្ត​បាន​ពី៖

  • តើ​ស្ត្រី​ដែល​ពន្យារ​កំណើត​ពិត​ជា​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ជំងឺ​មហារីក​ក្រពេញ​អូវែ​មែន​ដែរ​ឬ​ទេ?
  • សញ្ញា​ជំងឺ​មហារីក​ដែល​តែង​តែ​មើល​រំលង
  • តើ​ការ​ព្យាបាល​ជំងឺ​មហារីក​មាត់​ស្បូន​ប៉ះពាល់​ដល់​ការ​មាន​កូន​ទៅ​ថ្ងៃ​ក្រោយ​ដែរ​ឬ​ទេ?

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Ovarian cancer. http://www.mayoclinic.org/diseases-conditions/ovarian-cancer/basics/coping-support/con-20028096. Accessed April 18, 2017.

About Ovarian Cancer. https://www.cancer.org/cancer/ovarian-cancer/about.html.  Accessed April 18, 2017.

កំណែ​ប្រែបច្ចុប្បន្ន

03/01/2020

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jan 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម