ជំងឺអេដ៍នៅកម្ពុជា នៅតែផ្តល់ការគំរាមគំហែងដល់សុខភាពសារធារណៈរបស់មនុស្សជាតិនៅឡើយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតពីសំណាក់រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធអស់ទាំងអស់ ទាំងក្នុងតំបន់ និងទូទាំងពិភពលោក។ នេះបើយោងទៅតាមការថ្លែងរបស់លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ក្នុងទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
លោកអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ក៏បានបញ្ជាក់ផងដែរថា បើទោះបីអ្នកឆ្លងថ្មីក្នុងចំណោមមនុស្សពេញវ័យអាយុ១៥ឆ្នាំឡើង មានការថយចុះគួរឲ្យកត់សម្គាល់ ពោលគឺប្រមាណជា៤៦% បើគិតចាប់តាំងពីឆ្នាំ២០១០ មកដល់ឆ្នាំ២០២៤ក៏ដោយ ប៉ុន្តែ បែរជាមានការកើនឡើងក្នុងចំណោមបុរសប្រមាណជា ៦% ទៅវិញ។
បើយោងទៅតាមរបាយការណ៍ឆ្នាំ២០២៣ អ្នកឆ្លងថ្មីមានចំនួន ១ ២០០នាក់ ហើយក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ ៨៦% ជាប្រជាជនគន្លឹះ និងអថិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុងចំណោមបុរសរួមភេទជាមួយនឹងបុរស។
[embed-health-tool-bmi]
ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន ១ ២០០នាក់នេះដែរ មានយុវវ័យអាយុចន្លោះពី១៥ ដល់២៤ឆ្នាំ ចំនួន៥១៦នាក់ ពោលគឺប្រមាណជា៤៣% ហើយការយល់ដឹងទូលំទូលាយ និងត្រឹមត្រូវអំពីមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងចំណោមយវវ័យ ក៏មានកម្រិតទាបផងដែរ ពោលគឺប្រមាណជា២៣%ប៉ុណ្ណោះ។
តួលេខនេះ គឺជាការបង្ហាញពីការធ្លាក់ចុះដ៏គួរឱ្យកត់សម្គាល់ ដោយក្នុងឆ្នាំ២០១៤ យុវវ័យមានការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍ មានដល់ទៅ៣៨% ហើយក្នុងឆ្នាំ២០១០ មាន៤៤% រួមផ្សំនឹងការប្រើប្រាស់ស្រោមអនាម័យមានកម្រិតទាប និងការរួមភេទជាក្រុម ដែលជាហេតុធ្វើឲ្យអត្រាប្រេវ៉ាឡង់ជំងឺកាមរោគ និងប្រេវ៉ាឡង់មេរោគអេដស៍មានកម្រិតខ្ពស់គួរឲ្យបារម្ភ។
-
- លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាចឆ្លងអេដស៍ដែរអត់?
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ជំងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា
- អ្វីទៅជាជំងឺស្វាយ? មានរោគសញ្ញាម៉េចខ្លះ ហើយធ្ងន់ធ្ងរប៉ុនណា?
- ប្រដាប់តេស្តមេរោគអេដស៍ដោយខ្លួនឯង មានលក់ជាផ្លូវការនៅថៃ
- មានរោគសញ្ញាទាំង ១០ នេះ កុំអែរអង់ឆាប់ទៅរកគ្រូពេទ្យភ្លាម!
លើសពីនេះទៅទៀត អត្រាចម្លងមេរោគពីម្តាយទៅកូន នៅមានកម្រិតខ្ពស់នៅឡើយ ពោលគឺប្រមាណជា ៨% ដែលទាមទារធ្វើឲ្យមានការសម្រេចទៅតាមគោលដៅកំណត់មានកម្រិតតិចជាង៥%។
បញ្ហាទាំងឡាយខាងលើនេះ កំពុងជាឧបសគ្គរារាំងដល់វឌ្ឍនភាពក្នុងការឈានទៅបិទបញ្ចប់ជំងឺអេដស៍ នៅកម្ពុជា។
នៅឆ្នាំ២០២៣ មានអ្នកស្លាប់ចំនួន ១ ១០០នាក់ ដែលថយចុះចំនួន១០០នាក់ បើប្រៀបធៀបនឹងតួលេខក្នុងឆ្នាំ២០២១។ តាមការប៉ាន់ប្រមាណតាមបែបវិទ្យាសាស្ត្រ នៅក្នុងឆ្នាំ២០២៣ ចំនួនអ្នកផ្ទុកមេរោគអេដស៍សរុបមានប្រមាណជា ៧៦ ០០០នាក់។ ជាមួយគ្នានេះ បើគិតត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ២០២៤នេះ អ្នកទទួលសេវាព្យាបាលថែទាំដោយឱសថប្រឆាំងនឹងមេរោគអេដស៍ មានចំនួន ៦៩ ៤៣១នាក់៕
ចំណុចសំខាន់
ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន ១ ២០០នាក់នេះដែរ មានយុវវ័យអាយុចន្លោះពី១៥ ដល់២៤ឆ្នាំ ចំនួន៥១៦នាក់ ពោលគឺប្រមាណជា៤៣% ហើយការយល់ដឹងទូលំទូលាយ និងត្រឹមត្រូវអំពីមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងចំណោមយវវ័យ ក៏មានកម្រិតទាបផងដែរ ពោលគឺប្រមាណជា២៣%ប៉ុណ្ណោះ។