backup og meta

ស្រីៗមានឆ្ងល់អត់ គីសដៃស្បូន កើតឡើងដោយសារមូលហេតុអីខ្លះ?

ស្រីៗមានឆ្ងល់អត់ គីសដៃស្បូន កើតឡើងដោយសារមូលហេតុអីខ្លះ?

គីស​ដៃ​ស្បូន គឺ​ជា​ជំងឺ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ស្រ្តី​ប្រឈម​ខ្លាំង​ក្នុង​ការ​កើត​ជំងឺ​កាច​សាហាវ​ត្រង់​កន្លែង​ស្បូន ព្រោះ​គីស​ដៃ​ស្បូន អាច​វិវត្ត​ស្ងាត់​ៗ ទៅ​ជា​ជំងឺ​មហារីក​បាន។ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ពីមន្ទីរពេទ្យ កាល់ម៉ែត

ជា​ទូទៅ ក្នុង​ករណី​​ស្ត្រីមាន​បញ្ហា​ជំងឺ​គីស​ដៃ​ស្បូន គឺ​តែង​មាន​បង្ហាញ​រោគសញ្ញា​ដូច​ជា ឈឺ​អាង​ត្រគាក ក្អួត​ចង្អោរ នោម​ញឹក ចុក​ពោះ ឬ​ក្ដៅ​ខ្លួន​ជាដើម។ មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​នៃ​ការ​កើត​ជំងឺ​គីស​ដៃ​ស្បូន គឺ​កើត​ឡើង​ទៅ​តាម​ប្រភេទ​នីមួយៗ​នៃ​ដុំ​គីស​ដូច​ជា៖

ទី១. Follicular cyst៖ ដោយ​វា​ពុំ​បាន​បញ្ចេញ​ពង​មេ​ជីវិត។

ទី២. Corpus luteum cyst៖ ពង​មេ​ជីវិត​បាន​បញ្ចេញ ប៉ុន្តែ​រន្ធ​នោះ​ត្រូវ​បាន​បិទ​ជិត​វិញ។

(ដុំ​គីស​ប្រភេទ​ទី១ និង​ទី២​នេះ មិន​មាន​បញ្ហា​អ្វី​ទេ វា​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​២-៣ខែ បន្ទាប់។)

ទី៣.Dermoidcysts៖ ផ្សំ​ទៅ​ដោយ​ជាលិកា​ផ្សេង​ៗ​ដួច​ជា សក់ ស្បែក ឬ​ក៏​ធ្មេញ…។ ករណី​នេះ​កម្រ​ក្លាយ​ជា​ជំងឺ​មហារីក​ណាស់។

ទី៤. Cystadenomas៖ ផ្សំ​ដោយ​ទឹក​រម្អិល​ខាប់​ៗ ដែល​កើត​ចេញ​ពី​ជាលិកា​អូវែ។

ទី៥. Endometriomas៖ ផ្សំ​ដោយ​ឈាម​រដូវ​ខាប់​ៗ​ដែល​កើត​ចេញ​ពី​កោសិកា​អង់ដូម៉ែត និង រីក​ធំធាត់​នៅ​ក្រៅ​ស្បូន។

ជំងឺ​ដុំ​គីស​ស្បូនប្រភេទ​ទាំង​អស់​នេះ សុទ្ធ​តែ​មាន​ផ្ដល់​ផល​ពិបាក​ទៅ​ដល់​អ្នក​ជំងឺ​ដូច​ជា ដុំ​ស្បូន​អាច​វិវត្តទៅ​ជាជំងឺ​មហារីក បណ្តាល​ឲ្យ​អ្នក​ជំងឺ​ចុក​ពោះ​ខ្លាំង និង​មាន​ឈាម​ដក់​នៅ​ក្នុង​ពោះ​។ល។

មន្ទីរពេទ្យ កាល់ម៉ែត បាន​បញ្ជាក់​ថា ការ​ព្យាបាល​ជំងឺ​ដុំ​គីស​ដៃ​ស្បូន​នេះ គឺ​អា​ស្រ័យ​ទៅ​តាម រោគ​សញ្ញា អាយុ​ស្ត្រី ប្រភេទ និង​ទំហំ​នៃ​គីស ហើយ​ការ​ព្យាបាល​ត្រូវ​បាន​បែង​ចែក​ចេញ​ជា២​ករណី​គឺ៖

-ករណី​ធម្មតា៖ អ្នក​ជំងឺ​មិន​តម្រូវ​ឲ្យ​មាន​ការ​វះកាត់​ទេ (ប្រភេទ​ដុំ​គីស Follicular cysts និង Corpus luteum cyst)។

-ករណី​ធ្ងន់​ធ្ងរ៖ អ្នក​ជំងឺ​គឺ​ត្រូវ​ធ្វើ​ការ​វះកាត់​ដោយ​បើក​ពោះ(Laparotomie) ឬ​វះកាត់​ដោយ​ប្រើ​ឧបករណ៍​ចោះ(Laparoscopic)។ ការ​វះកាត់​ដោយ​ប្រើ​ឧបករណ៍​ចោះ មាន​ស្នាម​របួស​តូច មិន​សូវ​មាន​ការ​ឈឺ​ចាប់ និង​ឆាប់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ទោះ​យ៉ាង​ណា​ក៏​ដោយ ការ​វះកាត់​តាម​វិធី​ទាំង​ពីរ​នេះ មាន​ប្រយោជន៍​សំខាន់​ដល់​ស្រ្តី ដោយ​រក្សា​ទុក​ដៃ​ស្បូន ជា​ពិសេស ស្រ្តី ដែល​នៅ​វ័យ​ក្មេង អាច​ឲ្យ​មាន​កូន​បាន​នៅ​ថ្ងៃ​ក្រោយ។

អត្ថបទពាក់ព័ន្ធ៖

 

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ជំងឺមហារីកបំពង់ដៃស្បូន នេះជារោគសញ្ញាសំខាន់ៗមួយចំនួន​ស្រីៗគួរដឹង

ដុំសាច់ក្នុងស្បូនអាចកើតមាននៅកន្លែងណាខ្លះ? មានរោគសញ្ញាបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 29, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម