backup og meta

ប្រុសៗបញ្ចេញ​ទឹក​កាម​ញឹក​ពេក ប៉ះ​ពាល់​មេជីវិត​ទេ?

ប្រុសៗបញ្ចេញ​ទឹក​កាម​ញឹក​ពេក ប៉ះ​ពាល់​មេជីវិត​ទេ?

មេ​ជីវិត​ប្រុសៗ​មាន​នៅ​ក្នុង​ទឹក​កាម ហើយ​ទឹក​កាម​ផ្ទុក​នៅ​ក្នុងថង់ផ្ទុកទឹកកាមដែលនៅក្នុង​ពងស្វាស។ ក្នុង​ករណី​ដែល​ប្រុសៗ​បញ្ចេញ​ទឹក​កាម​ញឹកញាប់ ដោយ​ការ​រួមភេទ​ជាមួយ​ដៃ​គូ ឬប្រើ​ឧបករណ៍​ជំនួយ​នោះ តើ​អាច​ប៉ះពាល់​ដល់​បរិមាណ និង​គុណភាព​មេ​ជីវិត​ដែរ​ឬ​ទេ?

ចម្ងល់​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ កាល់ម៉ែត បក​ស្រាយ​ថា មេជីវិត​ត្រូវ​ការ​ពេលវេលា​សមស្រប​មួយ​ដើម្បី​បង្កើន​ចំនួន និង​គុណភាព​ឲ្យ​បាន​ល្អ ក្នុង​ករណី​ដែល​ប្រុសៗ​បង្ខំ​ឲ្យ​ចេញ​ទឹក​កាម​រាល់​ថ្ងៃ ពេល​ខ្លះ​អត់​មាន​មេ​ជីវិត​គ្រប់​គ្រាន់​ទេ ឬ​ក៏​មាន​មេជីវិត​ដែរ តែ​មេជីវិត​ទាំង​នោះ​នៅ​ខ្ចី មិន​អាច​ទៅ​បង្ក​កំណើត​បាន។

“មេ​ជីវិត​ប្រុសៗ​បង្កើត​មក ហើយ​វា​នឹង​ខូច​ទៅ​វិញ ឯ​ការ​ទុក​ក្នុង​ពង​ស្វាស​យូរ​ក៏​ខូច​ទៅ​វិញ​ដែរ ប៉ុន្តែ​បើ​យើង​បញ្ចេញ​ខ្លាំង​ពេក ធ្វើ​ឲ្យ​មេ​ជីវិត​ខ្ចី ដូច​ទៅ​នឹង​របស់​ដែរ បើ​យើង​ប្រើ​ខ្លាំង​ពេក​ឆាប់​ខូច’

បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​វេជ្ជបណ្ឌិត គាន់ អូន មេ​ជីវិត​ប្រុសៗ​បញ្ចេញ​ម្តងៗ​មាន​ចំនួន​រាប់​សិប​លាន ឯ​ជីវិត​របស់​វា​អាច​រស់នៅ​បានរ​យៈពេល ២-៣ ថ្ងៃ ឬ​យ៉ាង​យូរ​១​អាទិត្យប៉ុណ្ណោះ។

អត្ថបទពាក់ព័ន្ធ៖​

សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី មន្ទីរពេទ្យកាល់ម៉ែត

ការ​បញ្ចេញ​ទឹក​កាម ២-៣ ដង/អាទិត្យ គឺ​ជា​រឿង​ធម្មតា មិន​ប៉ះ​ពាល់​ដល់​គុណភាព​មេ​ជីវិត ឬ​ផែនការ​យក​កូន​នោះ​ទេ ព្រោះ​រយៈពេល​នេះ​រាងកាយ​យើង​មាន​ពេល​វេលា​គ្រប់​គ្រាន់ ដើម្បី​ផលិត​មេជីវិត​ឲ្យ​បាន​ច្រើន ថែម​ទាំង​មាន​គុណភាព​ទៀត។

ចំពោះ​វិធី​បង្កើន​មេជីវិត ក្រៅ​ពី​ការ​តម​រួមភេទ ២-៣ថ្ងៃ យើង​អាច​បំប៉ន​ចំណី​អាហារ កុំ​ស្លៀកខោ​រឹបអូន​តូច​ពេក និង​មិន​ត្រូវ​ជក់​បារី ឬ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

01/07/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 01, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម