backup og meta

តិចនិកថែកន្លែងសម្ងាត់ស្រីៗ មិនឲ្យធុំក្លិនអាក្រក់

តិចនិកថែកន្លែងសម្ងាត់ស្រីៗ មិនឲ្យធុំក្លិនអាក្រក់

​ធម្មតា​ទ្វារមាស​តែង​តែ​មាន​ធំ​ក្លិន​បន្តិច​បន្តួច ដោយសារ​វា​សាំញ៉ាំ ជា​កន្លែង​ដែល​សើម ហើយ​បើ​យើង​ស្លៀក​រឹប និង​ខ្វះ​អនាម័យ​ទៀត​នោះ ងាយ​នឹង​កើត​រោគ​ផ្សិត ទៅ​ជា​ធុំ​ក្លិន​អាក្រក់។

ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​ក្រពុល​មុខ​របស់​ស្រីៗ ថ្ងៃនេះ Hello គ្រូពេទ្យ នឹង​បង្ហាញ​តិចនិក​ងាយៗ​ថែ​កន្លែង​សម្ងាត់​ស្រីៗ​មិន​ឲ្យ​ធំក្លិន​អាក្រក់។

១- ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

យើង​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​ច្រើន ហោច​ណាស់ ២លីត្រ/ថ្ងៃ ដើម្បី​ឲ្យ​ក្លិន​អាក្រក់​ទាំង​នេះ​ចេញ​មក​ក្រៅ​តាម​រយៈ​ទឹកនោម​យើង។

២- ធ្វើ​អនាម័យ​ទៀង​ទាត់

អនាម័យ​ខ្លួនប្រាណ ប្រដាប់​ភេទ ជា​រឿង​ចាំបាច់ បើ​មិន​បាន​ងូត​ទឹក​ច្រើន​ដង​ទេ​ក្នុង​១​ថ្ងៃ យើង​ចាំបាច់​ត្រូវ​សម្អាត​ទ្វារ​មាស​រៀងរាល់​ពេល​នោម ឬ​បន្ទោរ​បង់​រួច​ឲ្យ​បាន​ស្អាត​ល្អ ដោយ​ជូត​ពី​មុខ​ទៅ​ក្រោយ។

ពេល​ងូត​ទឹក​បើ​យើង​ប្រើ​ទឹក​អនាម័យ​លាង​សម្អាត ត្រូវ​ជ្រើស​រើស​ទឹក​អនាម័យ​ដែលមានកម្រិត PH ទាប និង​លាង​​សម្អាត​តែ​ផ្នែក​​ខាង​ក្រៅ​ប៉ុណ្ណោះ ហាម​លូក​លាង​ទៅ​ខាង​ក្នុង មិន​ត្រូវ​ប្រើ​ម្សៅ ឬ​ស្ព្រៃ​បាញ់​ប្រដាប់​ភេទ​ឲ្យ​ក្រអូប​នោះ​ទេ។

៣- ឧស្សាហ៍​ផ្លាស់​ប្តូរ​ខោ​ក្នុង

ត្រូវ​ជ្រើស​ខោ​ក្នុង​ដែល​មាន​សាច់​ទន់ៗ និង​ត្រូវ​បោក​គក់​ហាល​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ មិន​ត្រូវ​ស្លៀក​ផ្អាប់​ច្រើន​ថ្ងៃ ហើយ​ក៏​មិន​ត្រូវ​ស្លៀក​ខោ​ក្នុង​ដែល​រឹប​តឹង​យូរៗ​ពេក​ដែរ។

៤- ញ៉ាំ​ត្រី បន្លែ​ផ្លែឈើ

ត្រី បន្លែ ផ្លែឈើ ជា​អាហារ​ងាយ​រំលាយ សម្បូរ​វីតាមីន និង​ជាតិ​ទឹក ញ៉ាំ​ទៅ​ល្អ​ចំពោះ​សុខភាព ឯ​ទ្វារមាស​ក៏​មិន​សូវ​មាន​ក្លិន​ដែរ។

អត្ថបទពាក់ព័ន្ធ៖ 

៥- ហាត់ប្រាណ

​យើង​ត្រូវ​ឆ្លៀត​ពេល​ហាត់​ប្រាណ​ហោច​ណាស់ ៣០នាទី/ថ្ងៃ ដើម្បី​ឲ្យ​រាង​កាយ​យើង​បញ្ចេញ​ជាតិ​ពុល​មក​ក្រៅ​តាម​រយៈ​ញើស ធ្វើ​ឲ្យ​សុខភាព​មាំ​មួន ឯ​ប្រដាប់​ភេទ​ក៏​មិន​មាន​ក្លិនអាក្រក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

12/08/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 12, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម