និយមន័យ
១- អ្វីទៅជាជំងឺភ្នែកក្រហម?
ជំងឺភ្នែកក្រហមអាចបណ្ដាលមកពីមូលហេតុពីរ គឺបាក់តេរី និងវីរុស ប៉ុន្តែក៏អាចបង្កមកពីមូលហេតុផ្សេងទៀត ដូចជាអាលែកហ្ស៊ី របួសភ្នែក និងប្រតិកម្មជាមួយថ្នាំជាដើម។ ជំងឺភ្នែកក្រហម គឺជាជំងឺដែលងាយចម្លងទៅមនុស្សម្នាក់ទៀតខ្លាំងណាស់ ជាពិសេសសមាជិកគ្រួសាររស់នៅផ្ទះតែមួយ។ ក្នុងចំណោមនោះ មាន ៣៥-៥០ ភាគរយ អាចបង្កឲ្យមានផលវិបាក ពិសេសជំងឺភ្នែកក្រហម បង្កដោយវីរុស អាចបង្កជាបញ្ហាផ្សេងទៀតដូចជា៖
– គំហើញធ្លាក់ចុះ ចាញ់ពន្លឺ ដោយសារមេរោគជ្រៀតចូលដល់ស្រទាប់កោសិកាភ្នែក
– ចេញទឹកភ្នែករ៉ាំរ៉ៃ
– ខ្វាក់ភ្នែកដោយសារខូចកោសិកាសន្ធានគ្រាប់ភ្នែក។
រោគសញ្ញា
២- រោគសញ្ញាជំងឺភ្នែកក្រហមមានអ្វីខ្លះ?
រោគសញ្ញាឧស្សាហ៍ជួបប្រទះជាងគេមានដូចជា៖
– ភ្នែកឡើងក្រហម
– ហើម និងក្រហមត្របកភ្នែក
– រមាស់ភ្នែក
– ក្រហាយភ្នែក
– ហូរទឹកភ្នែក
– ស្អិតត្របកភ្នែក
– ទើសភ្នែក ដូចមានវត្ថុអ្វីមួយក្នុងភ្នែក។
មូលហេតុបង្ក
៣- មូលហេតុបង្កឲ្យមានជំងឺភ្នែកក្រហម
មានប្រភេទបាក់តេរីជាច្រើនដែលអាចបង្កឲ្យមានជំងឺភ្នែកក្រហម ដូចជា បាក់តេរី ស្តាភីឡូកូក (Staphylococcus) ស្ត្រេបតូកូកូស (Streptococcus) អេម៉ូភីលី (Haemophilus)និង ក្លាមីឌៀត្រាកូម៉ាទីស (chlamydia trachomatis) ជាដើម។ ហើយមេរោគដែលបង្កឲ្យមានជំងឺប្រមេះទឹកបាយ ក៏អាចបង្កឲ្យមានជំងឺភ្នែកក្រហមដែរ។
ជំងឺភ្នែកក្រហមចំពោះទារកទើបកើត ក៏មានអត្រាខ្ពស់ដូចគ្នា ដែលភាគច្រើនកើតចំពោះទារកសម្រាលតាមធម្មជាតិ និងមានម្តាយផ្ទុកជំងឺកាមរោគ។
កត្តាហានិភ័យ
៤- កត្តាប្រឈមនាំឲ្យកើតជំងឺភ្នែកក្រហម
កត្តាងាយបង្កឲ្យកើតជំងឺភ្នែកក្រហម មានដូចជា៖
– រស់នៅជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិកើតជំងឺភ្នែកក្រហម
– កើតជំងឺនេះនៅភ្នែកម្ខាង (ព្រោះវាងាយឆ្លងទៅភ្នែកម្ខាងទៀតណាស់)
– កត្តាបរិស្ថាន
– ប្រឈមសារធាតុបង្កឲ្យអាលែកហ្ស៊ី
– ហែលទឹកអាងជុំគ្នា
– អម្បូរជនជាតិអាស៊ី និងជនជាតិមេឌីទែរ៉ានេ
– ប្រើឡេនពាក់ភ្នែក
– ដាក់គ្រាប់ភ្នែកសិប្បនិមិ្មត
– រំខានដោយមេកានិកផ្សេងទៀត។
អត្ថបទពាក់ព័ន្ធ៖
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យអាចកំណត់រោគវិនិច្ឆ័យបានតាមរោគសញ្ញា និងញែកឲ្យដាច់ថា បង្កដោយសារមេរោគ ឬអ្វីផ្សេង។ ពេទ្យអាចកៀរយកវត្ថុពីក្នុងភ្នែក ទៅពិសោធថែមទៀត ពិសេសធ្វើឡើងលើអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ និងអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ ឬធ្លាប់វះកាត់ភ្នែកដោយសារជំងឺ Grave Disease (ជំងឺភ្នែកលៀន) ជាដើម។ ការបណ្ដុះមេរោគទាំងនោះ គឺត្រូវធ្វើលើថ្នាលបណ្ដុះពិសេស ដើម្បីឲ្យដឹងពីកម្រិតនៃការប៉ះពាល់លើកោសិកាភ្នែក។
៨- ព្យាបាលដោយវិធីណា?
ជាទូទៅ គេប្រើថ្នាំផ្សះដើម្បីព្យាបាលជំងឺភ្នែកក្រហមដែលបង្កដោយវីរុស ខណៈវិធីព្យាបាលអាចមានដូចខាងក្រោម៖
– ក្នុងករណីជំងឺកាមរោគ គឺប្រើថ្នាំបន្តក់ Moxifloxacin ០,៥% រយៈពេល ៧-១០ ថ្ងៃ ឬអាចប្រើថ្នាំ Fluoroquinolone ១គ្រាប់ រៀងរាល់ថ្ងៃ។ បើ ២-៣ ថ្ងៃហើយនៅមិនធូរស្រាលទៀត មានន័យថា មេរោគស៊ាំនឹងថ្នាំផ្សះហើយ គួរធ្វើការបណ្ដុះមេរោគ ដើម្បីប្ដូរថ្នាំផ្សះឲ្យត្រូវនឹងមេរោគ។
– ដោយសារតែមេរោគជំងឺប្រមេះទឹកបាយ ច្រើនមានភាពស៊ាំនឹងថ្នាំផ្សះ ពេទ្យច្រើនប្រើថ្នាំ Ceftriaxone ១គ្រាប់ ចាក់សាច់ដុំ និងថ្នាំ Zithromycin ១ គ្រាប់ដូចគ្នា ហើយលេបតែម្ដងគត់។ បើសង្ស័យមានជំងឺកាមរោគផ្សេងទៀតលាយឡំជាមួយ អាចប្រើ Doxycycline ១០០ មិល្លីក្រាម លេប ៧ ថ្ងៃ។
– មនុស្សភាគច្រើនប្រើថ្នាំ Bacitracin ៥០០ U/g ឬថ្នាំ Qentamicin ០,៣% ជាប្រភេទថ្នាំលាបរៀងរាល់ ២ ម៉ោងម្ដង បូកផ្សំជាមួយថ្នាំផ្សះតាមសរសៃ ចំពោះអ្នកមានជំងឺកាមរោគ។ ត្រូវចាំថា ដៃគូរួមភេទ ក៏គួរទទួលការព្យាបាលដូចគ្នា។
– ចំពោះទារកទើបកើតវិញ អាចប្រើថ្នាំបន្តក់ការពារប្រភេទ Silver Nitrate ឬថ្នាំលាប Erythromycin បាន។ អាចប្រើថ្នាំផ្សះប្រភេទ Ceftriaxone ក្នុងកម្រិត ២៥-៥០ មិល្លីក្រាម/គីឡូ ( មិនត្រូវលើស ១២៥មិល្លីក្រាម ) ចាក់តាមសរសៃ ឬសាច់ដុំ តែមួយលើកគត់។ ចំពោះការបង្ករោគដោយមេរោគក្លាមីឌៀវិញ គឺប្រើថ្នាំ Erythromycin ១២,៥ មិល្លីក្រាម/គីឡូ ផឹកតាមមាត់ ឬចាក់តាមសរសៃ រយៈពេល ១៤ ថ្ងៃ ហើយប៉ាម៉ាក់ក្មេងក៏ត្រូវព្យាបាលដែរ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– លាងសម្អាតដៃនឹងសាប៊ូ ឬជែលសម្លាប់មេរោគ មុននឹងប៉ះភ្នែកដែលឈឺ
– មិនត្រូវញីភ្នែកមិនឈឺ បន្ទាប់ពីប៉ះភ្នែកឈឺហើយនោះទេ
– មិនត្រូវប្រើកន្សែង និងកើយខ្នើយរួមគ្នាដែរ
[embed-health-tool-ovulation]