ភ្នែកជាសរីរាង្គសំខាន់បំផុតមួយ ជួយឲ្យយើងអាចមើលឃើញគ្រប់ទិដ្ឋភាពជុំវិញខ្លួន ហេតុនេះបើមិនថែរក្សាឲ្យបានល្អ នៅពេលភ្នែកមានបញ្ហា ឬសរីរាង្គជុំវិញនោះខូចខាត អាចធ្វើឲ្យយើងបាត់បង់គំហើញ ឬពិបាកក្នុងការមើលបាន។ អត្ថបទ “Hello គ្រូពេទ្យ” នឹងណែនាំពីជំងឺមួយប្រភេទពាក់ព័ន្ធនឹងភ្នែក ហៅថា រលាកត្របកភ្នែក ដែលឧស្សាហ៍កើតឡើងបំផុត។ ចង់ដឹងជំងឺនេះបង្កឡើងដោយមូលហេតុអ្វីខ្លះ? គ្រោះថ្នាក់ប៉ុណ្ណា? អានអត្ថបទខាងក្រោមដឹងហើយ។
១- ប្រភេទនៃជំងឺរលាកត្របកភ្នែក
រលាកត្របកភ្នែក ជាជំងឺឧស្សាហ៍កើតមានបំផុត ហើយជំងឺនេះ ត្រូវគេបែងចែកជា ៣ប្រភេទ មានដូចជា៖
– រលាកត្របកភ្នែកខាងមុខ៖ ប្រភេទជំងឺនេះ សំដៅនៅតំបន់ខាងមុខមានរោមភ្នែក ត្រូវបានប៉ះពាល់ ដែលបណ្ដាលមកពីបាក់តេរី ឬវីរុស។ បើយើងមានជំងឺរលាកត្របកភ្នែកខាងមុខ ហើយមិនប្រញាប់ព្យាបាលនោះ បញ្ហារលាកភ្នែកផ្នែកខាងក្រៅ នឹងទៅជារឹងត្របកភ្នែកទាំងក្នុងទាំងក្រៅ ធ្វើឲ្យប៉ះពាល់ដល់គំហើញ ក៏ដូចជាខូចខាតដល់ស្រទាប់ករណេរបស់ភ្នែកផងដែរ គឺដោយសារតែរោមភ្នែកចាក់ចូលក្នុងភ្នែកតែម្តង។
– រលាកត្របកភ្នែកភ្នែកខាងក្នុង៖ ការរលាកប្រភេទនេះ បណ្ដាលមកពីការបាត់បង់មុខងាររបស់ក្រពេញមីបូមាន (Meibomian) នៅត្របកភ្នែក បង្កឲ្យមានរោគសញ្ញា ដូចជា ត្របកភ្នែកឡើងក្រាស់ ក្រមរច្រើននៅគល់ត្របកភ្នែក ខណៈពេលខ្លះទឹកភ្នែកឡើងខាប់ទៀតផង។ ប្រភេទរលាកខាងក្នុង ភាគច្រើនទៅជាពពែភ្នែកទៀតផង។
– រលាកទាំងក្នុងទាំងក្រៅ៖ គឺជាការរលាកទាំងផ្នែកខាងក្នុង និងខាងក្រៅ។
២- មូលហេតុរលាកត្របកភ្នែក
មូលហេតុនៃការរលាកត្របកភ្នែក គឺខុសៗគ្នា រលាកភ្នែកខាងមុខត្របកភ្នែក ភាគច្រើនបណ្ដាលមកពីបាក់តេរីស្តាភីលូកុក ( Staphylococus )។ មេរោគនេះ វាមានជាប្រចាំនៅលើស្បែក ជាធម្មតាមិនបង្កគ្រោះថ្នាក់ទេ ប៉ុន្តែពេលខ្លះអាចបង្កទៅជារលាកលើត្របកភ្នែក។ ការរលាកភ្នែកខាងមុខ ក៏អាចបង្កដោយសារជំងឺរលាកបែបស្បែកម្យ៉ាងហៅថា (seborrhoeic dermatitis) ដែលជាបញ្ហាស្បែកទៅជាក្រាស់ ឡើងប្រេង រមាស់លើត្របកភ្នែក បន្ទាប់មកទៀត អាចទៅជារាំងស្ទះក្រពេញមីបូមានភ្នែកតែម្តង។ចំណែកការរលាកភ្នែកខាងក្នុងវិញ បណ្ដាលមកពីក្រពេញមីបូមាននេះដូចគ្នា វាមានបញ្ហាមុខងារដោយសារស្ទះដោយពពួកកម្ទេចកំទី ការរលាក និងបញ្ហាស្បែកមួយចំនួនដូចជា Rosacea ដែលធ្វើឲ្យសរសៃឈាមលើផ្ទៃរីកធំ ធ្វើឲ្យស្បែកមុខឡើងក្រហមជាដើម។
អត្ថបទពាក់ព័ន្ធ៖
- មានរបួសភ្នែក កុំចេះតែប្រើថ្នាំផ្តេសផ្តាស ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ!
- នេះជាមូលហេតុធ្វើឲ្យភ្នែកទារកសើមស្អិត មានលាយអាចម៍ភ្នែក
៣- រោគសញ្ញាជំងឺរលាកត្របកភ្នែក
នៅពេលមានជំងឺរលាកត្របកភ្នែក យើងនឹងមានរោគសញ្ញាដូចជា៖
– តែងតែប៉ះពាល់លើភ្នែកទាំង២ ដែលធ្វើឲ្យរលាកត្របកភ្នែក។
– រមាស់ ឡើងក្រហមភ្នែក និងត្របកភ្នែក ពេលខ្លះធ្វើឲ្យក្រហាយភ្នែកថែមទៀតផង។
– ឡើងពព្រឹមគ្រើមៗ រោមភ្នែក និងត្របកភ្នែក ឡើងគ្រើម និងមានការរលាក។
– ភ្នែកឡើងស្អិត ចេញទឹកភ្នែក ធ្វើឲ្យភ្នែកបើកមិនរួចនៅពេលព្រឹក។
– ភ្នែកចាញ់ពន្លឺ។
– មានការដុះរោមភ្នែកមិនប្រក្រតី ធ្វើឲ្យមានការជ្រុះរោមភ្នែកនៅផ្នែកខ្លះទៀត។
[embed-health-tool-ovulation]