រោគសញ្ញា
ការឈឺក្បាលដែលវិវត្តលើភ្នែកម្ខាង អំឡុងពេលហាត់ប្រាណអាចមានភាពខុសៗគ្នា ពីស្រាលទៅធ្ងន់ធ្ងរ ដែលអាចបញ្ឈប់រាល់គ្រប់សកម្មភាពរបស់យើង។ តំបន់ដែលឈឺក្បាលក៏អាចរួមបញ្ចូលផ្នែកខាងមុខ ឬផ្នែកម្ខាង ឬផ្នែកទាំងសងខាងនៃក្បាល។ ជាមួយគ្នានេះដែរ ការឈឺក្បាលដែលបណ្ដាលមកពីលំហាត់ប្រាណក៏អាចអមជាមួយនឹងរោគសញ្ញាផ្សេងទៀត រួមទាំងចង្អោរ ចាញ់ពន្លឺ រឹងក សន្លប់ ឬក្អួត។
មូលហេតុបង្ក
ការឈឺក្បាលដែលបណ្ដាលមកពីការធ្វើលំហាត់ប្រាណកើតឡើង នៅពេលដែលយើងធ្វើលំហាត់ប្រាណខ្លាំងក្លាពេក។ សរសៃឈាមនៅក្នុងក្បាល ឬខួរក្បាលអាចរលាក ហើយបង្កជាអាការៈឈឺក្បាល។ សរសៃប្រសាទនៅក្នុងក្បាលលាតសន្ធឹង ដែលបណ្ដាលឲ្យឈឺក្បាល។ ម្យ៉ាងវិញទៀត ការឈឺក្បាលដែលកើតឡើងអំឡុងពេលធ្វើលំហាត់ប្រាណ ក៏អាចបង្កឡើងដោយការបង្ករោគនៅប្រហោងឆ្អឹង ដុំសាច់ សរសៃឈាមមិនប្រក្រតី ឬហួរឈាមនៅក្នុងខួរក្បាល ឬភ្នាសគ្របដណ្ដប់ខួរក្បាល។