backup og meta

ហេតុអ្វីពេលចាស់ទៅ ស្ដាប់មិនសូវឮច្បាស់ល្អ?

ហេតុអ្វីពេលចាស់ទៅ ស្ដាប់មិនសូវឮច្បាស់ល្អ?

យើង​តែង​សង្កេត​ឃើញ​ថា​មនុស្ស​ចាស់​ៗ​ ការ​ស្ដាប់​លែង​សូវ​ច្បាស់ ឬ​ត្រូវ​និយាយ​ដដែល​ៗ​ទើប​ដឹង​រឿង។ បញ្ហា​ត្រចៀក​លែង​រវៀសរវៃ​របស់​មនុស្ស​ចាស់​នេះ ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ហម សីលា ថា​អាច​មកពី​កត្តា​វ័យ និង​មាន​បញ្ហា​ផ្សេង​ទៀត។

គ្រូពេទ្យ​ឯកទេស​ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​បន្ត​ទៀត​ថា ការ​ស្ដាប់​លែង​សូវ​ឮ​ដូច​មុន​របស់​មនុស្ស​ចាស់​មាន​កត្តា​ជាច្រើន​ដូចជា៖

១- មនុស្ស​កាន់តែ​ចាស់ ​ក្រដាស​ត្រចៀក​លែង​រំ​ញ័រ​ដូច​មុន

២- កូន​ឆ្អឹង​ត្រចៀក​ចាប់ផ្ដើម​ថយ​ចុះ​រំញ័រ​ដូច​គ្នា

៣- ត្រចៀក​ផ្នែក​ខាង​ក្នុង (Cochlea) កន្លែង​ទទួល​ ការ​ស្ដាប់​ក៏​ថយ​ចុះ​ដូចគ្នា ព្រោះ​កន្លែង​នោះ​មាន​សរសៃ​ប្រសាទ​មួយ​ដែល​បញ្ជូន​ទៅ​ខួរក្បាល។

អត្ថបទពាក់ព័ន្ធ៖ បើមានសត្វល្អិតចូលត្រចៀកកូន ម៉ាក់ប៉ាគួរធ្វើបែបនេះ

ជំងឺត្រចៀកHello_គ្រូពេទ្យ

ទោះ​ជា​យ៉ាង​ណា​លោក​​វេជ្ជបណ្ឌិតថា ទាំង​នេះ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ ព្រោះ​ពេល​ខ្លះ​អ្នក​ត្រចៀក​ធ្ងន់​អាច​បណ្តាល​មក​ពី​ការ​​រង​ផល​ប៉ះពាល់​មួយ​ចំនួន​តាំងពី​នៅ​ក្មេង ឬ​ការ​រលាក​ត្រចៀក ថ្លង់​ពី​កំណើត ឬអាច​មក​ពី​ជំងឺ។ លោក​វេជ្ជបណ្ឌិត ហម សីលា បាន​បញ្ជាក់​ទៀត​ថា មនុស្ស​ចាស់​ខ្លះ ក៏​នៅតែ​មាន​ការ​ស្ដាប់​ល្អ​ដដែល គ្រាន់តែ​​ភាគ​តិច​ប៉ុណ្ណោះ។

វេជ្ជបណ្ឌិត​ខាងលើ​ក៏​បាន​ណែនាំ​ថា ​ពេល​មាន​​បញ្ហា​​ត្រចៀក យើង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ​ចៀសវាង​ការ​ឆ្កឹះ ត្បារ និង​ធ្វើអ្វី​ទៅ​ក្នុង​ត្រចៀក​ដោយ​ចិត្ត​ឯង ព្រោះ​អាច​នាំឲ្យ​ឈឺចាប់ ឬស្ដាប់​លែង​ឮ​តែម្ដង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/08/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចាស់ៗឧស្សាហ៍ភ្លេចភ្លាំងគួរបង្កើនការចងចាំតាមវិធីណា?

អាហារ ៦ប្រភេទនេះមិនគួររំលងឡើយសម្រាប់អ្នកមានវ័យចំណាស់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម