backup og meta

វ័យកាន់តែជ្រេ បើ​​ដើរ​បាន​ច្រើន​​ ​​អត្រាឆាប់​​ស្លាប់​ទាប

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 30, 2019

    វ័យកាន់តែជ្រេ បើ​​ដើរ​បាន​ច្រើន​​ ​​អត្រាឆាប់​​ស្លាប់​ទាប

    បច្ចុប្បន្ននេះ មធ្យោបាយ​ធ្វើដំណើរ​មាន​ច្រើន ម៉ូតូ ឡាន​ផ្ទាល់ខ្លួន នៅ​មាន​ឡាន​ក្រុង​ឯកជន និង​សាធារណៈ រួមរវល់​ធ្វើការ និង​រកស៊ី​ទៀត ចឹងហើយ​មនុស្ស​ម្នាក់ៗ ដើរបាន​តិចណាស់។ តែ​ការសិក្សា​មួយ រកឃើញ​ថា ស្រ្ដី​វ័យ​ចំណាស់ ដើរ​បាន​ច្រើន​ជំហាន មាន​អត្រា​ស្លាប់​ទាប។

    ការសិក្សា ចេញផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ JAMA Internal Medicine បង្ហាញ​ថា ស្រ្ដី​វ័យ​ចំណាស់ ដើរ​បាន ៤.៤០០​ជំហាន/ថ្ងៃ មាន​អត្រា​ស្លាប់ ទាប​ជាង​អ្នក​ដើរ​បាន ២.៧០០​ជំហាន/ថ្ងៃ។ ជាមួយ​គ្នា​នេះ អត្រា​ស្លាប់ នឹង​កាន់តែ​ទាប បើស្ដ្រី ដើរ​បាន ៧.៥០០​ជំហាន/ថ្ងៃ

    អ្នកស្រាវជ្រាវ នៅ​មន្ទីរពេទ្យ Brigham and Women របស់​អាមេរិក វិភាគ​លើ​ស្រ្ដី ជាង ១៦.០០០​នាក់ មាន​អាយុ​ជាមធ្យម ៧២​ឆ្នាំ ដោយ​តាមដាន​រយៈពេល ៤​ឆ្នាំ។ លទ្ធផល រកឃើញ​ថា ស្រ្ដី ២៥% ដែល​ដើរ​បាន​ជា​មធ្យម ២.៧០០​ជំហាន/ថ្ងៃ ប្រឈម​ខ្ពស់​នឹង​ការស្លាប់ ដោយ​មាន​ស្រ្តី ២៧៥​នាក់ ស្លាប់ អំឡុងពេល​សិក្សា។ ចំណែក​ស្រ្តី ៤១% ដើរ​បាន​ជា​ធម្យម ៤.៤០០​ជំហាន/​ថ្ងៃ មាន​ភាព​ប្រឈម​ទាប​នឹង​ការស្លាប់។ ការសិក្សា​នេះ អ្នកស្រាជ្រាវ មិន​បញ្ចូល​ស្រ្ដី មាន​ជំងឺ​បេះដូង មហារីក និង​ទឹកនោមផ្អែម​នោះទេ។

    លោក​វេជ្ជបណ្ឌិត I-Min Lee នៅ​មន្ទីរពេទ្យ Brigham and Women បញ្ជាក់​ថា ការរកឃើញ​នេះ ផ្ដល់​ការលើក​ទឹកចិត្ត​ដល់​មនុស្ស​ម្នាក់ៗ ដែល​ចង់​ដើរ ១០.០០០​ជំហាន/ថ្ងៃ តែ​ពួកគេ​មិន​អាច​សម្រេច​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 30, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម