៤. បន្តញ៉ាំកាបូអ៊ីដ្រាត
ប្រសិនបើយើងមិនញ៉ាំកាបូអ៊ីដ្រាតទេនោះ យើងនឹងមានអារម្មណ៍ថាខ្សោយថាមពលជាញឹកញាប់ព្រមទាំងមិនមានកម្លាំងក្នុងការលើកទម្ងន់ ក៏ដូចជាបង្កើតម៉ាសសាច់ដុំឡើយ។
ជំនួសឲ្យការញ៉ាំគ្រាប់ធញ្ញជាតិចម្រាញ់ ដែលខ្វះវីតាមីន និងជាតិសរសៃ ព្រមទាំងធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ ចូរញ៉ាំពពួកគ្រាប់ធញ្ញជាតិទាំងមូល ដំឡូងជ្វា សណ្ដែក និងផ្លែឈើជាដើម។ បន្ថែមពីនេះ ចូរញ៉ាំប្រូតេអ៊ីន និងកាបូអ៊ីដ្រាតមុន និងក្រោយពេលធ្វើលំហាត់ប្រាណ ដើម្បីជួយបង្កើតសាច់ដុំ។
៥. បំពេញវីតាមីនDឲ្យបានគ្រប់គ្រាន់
កង្វះវីតាមីនD អាចប៉ះពាល់ដល់សមត្ថភាពរាងកាយរបស់យើងក្នុងការបង្កើតសាច់ដុំ។ នៅពេលដែលយើងមានវ័យកាន់តែច្រើន យើងអាចនឹងមានបញ្ហាកង្វះវីតាមីនមួយប្រភេទនេះ។ ហេតុនេះហើយ ដើម្បីបំពេញបន្ថែមវីតាមីនD យើងគួរញ៉ាំទឹកដោះគោមានបន្ថែមវីតាមីន និងរ៉ែ ទឹកក្រូច ត្រីដែលមានជាតិខ្លាញ់ដូចជាត្រីសាម៉ុន ថ្លើមគោ ឬស៊ុតលឿង។