backup og meta

បង្រៀនចាស់ៗ រៀនជំនាញថ្មីៗ ជំនួយខួរក្បាលបានល្អចៀសផុតភ្លេចភ្លាំង

បង្រៀនចាស់ៗ រៀនជំនាញថ្មីៗ ជំនួយខួរក្បាលបានល្អចៀសផុតភ្លេចភ្លាំង

ការ​បង្រៀន​មនុស្ស​​វ័យ​ចំណាស់​ ឲ្យ​រៀន​ជំនាញ​ថ្មី​ៗ អាច​​ធ្វើ​​ឲ្យ​​​ពួក​គាត់​នៅ​ចង​ចាំ​បាន​ល្អ ហើយ​ត្រឹម​តែ​រយៈ​ពេល​ ជាង​១​ខែ និង​​ឃើញ​លទ្ធផល​ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​​ថ្មី​មួយ​​។

ការ​សិក្សា​ធ្វើ​ឡើង​ដោយ សាកលវិទ្យាល័យ កាលីហ្វ័រញ៉ា Riverside សហរដ្ឋអាមេរិក បាន​​រក​ឃើញ​ថា ការ​រៀន​អ្វី​ដែល​ថ្មី តែ​១ ឬ​២​ជំនាញ ពិត​ជា​ជួយ​​ឲ្យ​ខួរ​ក្បាល មាន​ថាម​ពល​ឡើង​វិញ ហើយ​ជា​ពិសេស​ការពារ​មនុស្ស​វ័យ​ចំណាស់​ៗ ពី​ជំងឺ​ភ្លេច​ភ្លាំង​​ច្រើន។

នៅ​ក្នុង​ការ​ស្រាវជ្រាវ ក្រុម​អ្នក​​ជំនាញ បាន​​ស្នើ​សូម​អ្នក​ស្ម័គ្រ​ចិត្ត​ អាយុ​ចន្លោះ ពី​ ៥៨​- ៨៦​ឆ្នាំ ចូល​រួម​ ដោយ​ជ្រើស​រើស​រៀន​ជំនាញ​អ្វី​មួយ​ដែល​ថ្មី និង​ស្រប​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ ក្នុង​រយៈ​ពេល​ ១៥​ម៉ោង ក្នុង​១​សប្តាហ៍។ លទ្ធផល​ឃើញ ជាក់​ស្តែង ត្រឹម​រយៈ​ពេល ៦​សប្តាហ៍ សមត្ថភាព​ចង​ចាំ របស់​ពួក​គេ (អ្នក​ស្ម័គ្រ​ចិត្ត​) មាន​ភាព​ប្រសើរ ឡើង ក្នុង​នោះ​រួម​មាន​ទាំង សមត្ថភាព​ភាសា គូរ​រូប សរសេរ​ទំនុក​ច្រៀង​ទៀត​ផង។ ហើយ​ជា​មួយ​គ្នា នេះ លទ្ធផល​​ការ​ចង​ចាំ ​កាន់​តែ​ប្រសើរ​ឡើង​ ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ។

អត្ថបទពាក់ព័ន្ធ៖

លោក​វេជ្ជបណ្ឌិត Rachel Wu អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​និយាយ​ថា៖ ​’ ការ​សិក្សា​នេះ ឃើញ​ថា​បទ​ពិសោធន៍​នៃ​សកម្មភាព​រៀន​សូត្រ បាន​ជួយ​ខួរ​ក្បាល​ មនុស្ស​វ័យ​ចំណាស់​ ឲ្យ​នៅ​ស្ថិត​ស្ថេរ​ប្រសើរ ហើយ​វា​ពិត​ជា​អាច​បន្ថយ ហានិភ័យ​ភាព​ភ្លេច​ភ្លាំង​របស់​ពួក​គេ​បាន​មែន​’។

បើ​ងាក​ទៅ​មើល​របាយការណ៍ អង្គការ​សុខភាព​ពិភព​លោក (WHO) មនុស្ស​ប្រមាណ​ ៥០​​លាន​នាក់ កើត​មាន​ជំងឺ​ភ្លេច​ភ្លាំង​ ហើយ​មក​ទល់​ពេល​នេះ គឺ​ពុំ​ទាន់​មាន​វិធី​ច្បាស់​លាស់​ណា ដែល​អាច​ព្យាបាល​​ជំងឺ​ប្រភេទ​នេះ​បាន​នៅ​ឡើយ៕ ​

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់​ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://greatlakesledger.com/2019/07/18/learning-new-skills-could-make-your-brain-30-years-younger-in-6-weeks/

កំណែ​ប្រែបច្ចុប្បន្ន

22/07/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ចាស់ៗឧស្សាហ៍ភ្លេចភ្លាំងគួរបង្កើនការចងចាំតាមវិធីណា?

អាហារ ៦ប្រភេទនេះមិនគួររំលងឡើយសម្រាប់អ្នកមានវ័យចំណាស់


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Jul 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម