១. អនុវត្តតាមកាលវិភាគឲ្យបានខ្ជាប់ខ្ជួន
ទោះបីជាយើងមានពេលទំនេរច្រើនក៏ពិតមែន ប៉ុន្តែប្រសិនបើយើងមិនសូវធ្វើអ្វីសោះ យើងអាចនឹងមានអារម្មណ៍អសកម្ម និងខ្ជិលច្រអូស។ ដូច្នេះហើយ យើងគប្បីកំណត់កាលវិភាគប្រចាំថ្ងៃឲ្យបានច្បាស់លាស់ និងធ្វើសកម្មភាពផ្សេងៗដែលយើងចូលចិត្តទៅតាមកាលវិភាគនោះ។
២. ណាត់ជួបជាមួយនឹងគ្រូពេទ្យជាប្រចាំ
នៅពេលដែលយើងមានវ័យកាន់តែច្រើន យើងងាយនឹងកើតជំងឺជាក់លាក់មួយចំនួន ដូចជាជំងឺបេះដូង និងជំងឺចាស់វង្វាន់ (Alzheimer’s)។ យ៉ាងណាមិញ ប្រសិនបើយើងធ្វើការណាត់ជួបជាមួយនឹងគ្រូពេទ្យជាប្រចាំ យើងអាចនឹងដោះស្រាយបញ្ហាសុខភាពធ្ងន់ធ្ងរបានទាន់ពេលវេលា ក៏ដូចជារក្សាសុខភាពឲ្យនៅរឹងមាំល្អ។
៣. តាមដានមុខងាររាងកាយឲ្យបានដិតដល់
ចូរកត់សម្គាល់នូវអ្វីដែលមានភាពខុសប្លែក ព្រមទាំងទៅជួបជាមួយនឹងគ្រូពេទ្យភ្លាមៗ ប្រសិនបើយើងមានរោគសញ្ញាមិនប្រក្រតីណាមួយ ក៏ដូចជាអនុវត្តវិធានការសុខភាពដើម្បីការពារខ្លួនយើងឲ្យមានសុខភាពល្អ។