backup og meta

គន្លឹះ​ទាំង​៤​ បញ្ចៀស​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ ​នៅ​វ័យ​ចំណាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 07, 2021

    គន្លឹះ​ទាំង​៤​ បញ្ចៀស​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ ​នៅ​វ័យ​ចំណាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​​កត្តា​ថ្នាំ​ ភាព​អសកម្ម បែបបទ​នៃ​ការ​រស់នៅ​ ឬ​​​របប​អាហារ​សុទ្ធ​តែ​ជះ​ឥទ្ធិពល​ដល់​បញ្ហា​រំលាយ​អាហារ​ ជា​ពិសេស​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​។ ពិត​ណាស់ ​ទម្លាប់​ញ៉ាំ​អាហារ​របស់​​យើង​អាច​​នឹង​ផ្លាស់ប្ដូរ ហើយ​ការ​​ញ៉ាំ​របប​អាហារ​ដែល​គ្មាន​តុល្យភាព ​​នឹង​ធ្វើ​ឲ្យ​យើង​ជួប​​​បញ្ហា​កង្វះ​ជាតិ​ដែក​ វីតាមីន​B12 និង​វីតាមីន​ដទៃ​ទៀត​ ដែល​ជា​លទ្ធផល​ យើង​អាច​នឹង​មាន​បញ្ហាប្រព័ន្ធ​រំលាយ​អាហារ​។ យ៉ាង​ណា​មិញ យើង​អាច​អនុវត្ត​វិធីសាស្ត្រ​ទាំង​៥​នេះ ដើម្បី​​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

    ១. របប​អាហារ​សុខភាព​

  • បញ្ចូល​អាហារ​ជាតិ​សរសៃ​ រួម​ទាំង​​បន្លែ​ឆៅ ផ្លែឈើ​ និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល
  • កាត់បន្ថយ​ការ​ញ៉ាំ​​ប្រៃ​
  • ជៀសវាង​​ញ៉ាំ​នំប៉័ង ​ដំឡូង​បារាំងបំពង​ញឹកញាប់​
  • ញ៉ាំ​ទឹក​ ឬ​ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​កាហ្វេ​អ៊ីន​ និង​គ្មាន​​ជាតិ​អាកុល​
  • ញ៉ាំ​វីតាមីន​ចម្រុះ​​ក្នុង​អាហារ​ដូចជា​សណ្ដែក​ ត្រី និង​​សាច់​ដែល​គ្មាន​ខ្លាញ់
  • វ័យចំណាស់

    ២. ជៀសវាង​ញ៉ាំ​អាហារ​​ធ្វើ​ឲ្យ​ក្រហាយ​ទ្រូង​ ឬ​ចាល់​អាស៊ីដ

    ​ជាមួយ​គ្នា​នេះ​ដែរ ពពួក​គ្រឿង​ស្រវឹង ជា​ពិសេស​ស្រា​ក្រហម​ អាហារ​ហឹរ ​​ម្រេច​ខ្មៅ សូកូឡា ឬ​​ផ្លែ​ក្រូច​​អាច​ធ្វើ​ឲ្យ​បញ្ហា​ក្រពះ​របស់​យើង​កាន់​តែ​យ៉ាប់យ៉ឺន​។ ដូច្នេះ​ហើយ​ យើង​គប្បី​កាត់​បន្ថយ​ ឬ​ជៀសវាង​ញ៉ាំ​អាហារ​ទាំង​នេះ​ ទើប​ជា​ការ​ប្រសើរ​។

    ៣. បញ្ចូល​ពពួក​អាហារ​មាន​Probiotic

    ​​Probiotic ជា​ពពួក​បាក់តេរី​ល្អ ដែល​អាច​ផ្ដល់​គុណប្រយោជន៍​ដល់​រាងកាយ​ និង​សុខភាព​ខួរ​ក្បាល​។ លើស​ពី​នេះ វា​ក៏​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ កាត់​បន្ថយ​​ជំងឺ​បាក់ទឹកចិត្ត និង​ជួយ​ឲ្យ​សុខភាព​បេះដូង​កាន់​តែ​ប្រសើរ​ឡើង​។ ពពួក​អាហារ​ដែល​សំបូរ​ទៅ​ដោយ​Probiotic​មាន​​ដូចជា​ ទឹក​ដោះ​គោ​ជូរ​ គីម​ឈី និង​អាហារ​ជ្រក់​។

    ៤. ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ

    ការ​ធ្វើ​លំហាត់​ប្រាណ​​ ក៏​ដូចជា​បញ្ចេញ​សកម្មភាព​រាងកាយ​​ឲ្យ​បាន​ច្រើន​មាន​អត្ថប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព ហើយ​វា​ក៏​អាច​បញ្ចៀស​បញ្ហា​ទល់​លាមក​ផង​ដែរ​។ ហេតុ​នេះ​ហើយ យើង​គប្បី​​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 07, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម