ភ្នែកជាអវយវៈដ៏សំខាន់ តាំងពីក្មេងដល់ចាស់។ សុខភាពភ្នែកល្អ ជារឿងអាទិភាព និងចាំបាច់បំផុត សម្រាប់គ្រប់គ្នាគួរយកចិត្តទុកដាក់។ អាយុកាន់តែច្រើន ការវិវត្តន៍សព្វបែបយ៉ាងចំពោះរាងកាយ គ្រប់កន្លែង ក៏កាន់តែចាស់ ឬកាន់តែទ្រុឌទ្រោម។ ប៉ុន្តែការប្រែប្រួលមួយខ្លះ ជះឥទ្ធិពលមិនល្អ ក៏យើងមិនត្រូវបណ្ដោយដែរ។ តើពេលចាស់ទៅ ឬបញ្ហាភ្នែក ដែលកើតឡើងខ្ពស់បំផុត សម្រាប់មនុស្សចាស់ មានអីខ្លះ?
១– #ភ្នែកស្ងួត
បញ្ហានេះអ្នកណាក៏ឧស្សាហ៍កើតដែរ មិនថាក្មេង មិនថាចាស់ ប៉ុន្តែចំពោះមនុស្សចាស់ អាចមានបញ្ហាច្បាស់ការជាង។ បើចាស់ៗ ភ្នែកស្ងួត គឺកើតឡើងពេលក្រពេញទឹកភ្នែកមិនអាចផលិតទឹកភ្នែកបានត្រឹមត្រូវ (ទឹកភ្នែកមិនគ្រប់ ឬ គុណភាពទឹកភ្នែកមិនល្អ)។ ហេតុនេះ ភ្នែកមិនបានផ្គត់ផ្គង់ដោយជាតិទឹកគ្រប់គ្រាន់ទេ។ ភ្នែកឡើងក្រហម អាចក្រហាយ និងរមាស់ ជាអាការៈ អ្នកមានបញ្ហាភ្នែកស្ងួត (ថ្វីបើកម្រ) ប៉ុន្តែបញ្ហានេះ អាចឈានដល់ងងឹតភ្នែកបាន។
ការរត់រកជំនួយ ក្នុងករណីដឹងថា មានបញ្ហាក្ដៅក្រហាយ (ភ្នែកស្ងួត) ដូចជាថ្នាំបន្តក់ភ្នែកដើម្បីរក្សាភ្នែកឲ្យមានសំណើម ឬនៅប្រទេសជឿនលឿនគេប្រើ ម៉ាស៊ីនផ្ដល់សំណើមភ្នែក (ដើម្បីរក្សាសីតុណ្ហភាព និងបង្ការបញ្ហាភ្នែកស្ងួត)។
បើស្ថានភាពកាន់តែធ្ងន់ធ្ងរ វេជ្ជបណ្ឌិតអាចព្យាបាលដោយ ចេញវេជ្ជបញ្ជាឱសថខ្លាំងៗ ឬឈានដល់វះកាត់។
២– #ភ្នែកឡើងបាយ
ជំងឺភ្នែកឡើងបាយ ជាកករល្អក់ដែល ហើយបង្កការពិបាកមើល ឬសម្លឹង។ បញ្ហានេះ (ភ្នែកឡើងបាយ) កម្រកើតលើក្មេងៗណាស់ ភាគច្រើនមានតែលើមនុស្សចាស់ប៉ុណ្ណោះ។ អ្នកកើតអាចតែភ្នែកមួយ ឬទាំងសង្ខាង ប៉ុន្តែ តែមិនរាលដាល ឬឆ្លងពីម្ខាងទៅម្ខាងទេ។ ចាស់ៗដែលមានបញ្ហានេះ ភាគច្រើនពាក់វ៉ែនតា ដើម្បីជួយកាត់បន្ថយការឈឺចាប់ និងមើលបានច្បាស់។ បើព្យាបាល ត្រូវវះកាត់។
៣– #ទឹកដក់បាតភ្នែក
សារធាតុរាវក្នុងភ្នែកហូរមិនធម្មតា សម្ពាធ(ទឹក)កាន់តែខ្លាំង ហើយចាប់ផ្ដើមចាល់។ ទឹក ឬសាធាតុរាវ ដែលដក់ក្នុង (បាតភ្នែក) នេះ នឹងបំផ្លាញសរសៃប្រសាទអុបទិកភ្នែក។ បើអូសបន្លាយ ឬពន្យារកាន់តែយូរ មិនយកចិត្តទុកដាក់ ព្យាបាល អ្នកជំងឺអាចងងឹត (ពិការភ្នែក)។ ករណីទឹកបាតភ្នែកនេះ មិនមានរោគសញ្ញាសំខាន់ជាដុំកំភួនឡើយ ដូច្នេះបើមានអារម្មណ៍ថា មានអីមិនស្រួលក្នុងភ្នែក គួរចាត់ចែងរត់រកពេទ្យ។ កាន់តែល្អបំផុតគឺ កំណត់ពេលវេលា ទៅពិនិត្យនៅពេទ្យ ហោចណាស់ ៦ខែម្ដង ដូចការសម្អាតធ្មេញ។
ចំពោះថ្នាំព្យាបាល ជំងឺទឹកដក់បាតភ្នែក អាចជាំ ថ្នាំបន្តក់ភ្នែក ឬថ្នាំលេប។
៤– #អន់ភ្នែក
ភ្នែកខ្សោយ ឬយើងឧស្សាហ៍ហៅថា “អន់ភ្នែក” បង្កផលលំបាក និងរំខានច្រើនសម្រាប់ចាស់ៗ ជាពិសេសការងារប្រចាំថ្ងៃ ហើយត្រូវទាមទារជំនួយ ដូចជាវ៉ែនតា ឬLen ជាប្រចាំ។ ប៉ុន្តែមានថ្នាំច្រើនណាស់ ជាជំនួយ ជួយបង្កើនភាពភ្លឺច្បាស់ កាន់តែប្រសើរ ក្រៅពីវ៉ែនតា។
៥ #ជំងឺលឿងរ៉េទីនភ្នែកវ័យចាស់ (AMD)
ជាស្ថានភាពអ្នកជំងឺមិនអាចឃើញចំណុចកណ្ដាលរូបភាពបាន (ឃើញច្បាស់តែសង្ខាង)។ ការខូចខាតផ្នែកពិសេសរបស់ភ្នែក(រ៉េទីន) សម្រាប់ឲ្យមើលឃើញមុតស្រួច ចំកណ្ដាល ជាការវិវត្តន៍របស់ AMD។ ជំងឺ AMD ជាមូលហេតុញឹកញាប់បំផុតមួយក្នុងចំណោម មូលហេតុនៃការបាត់បង់ការមើលឃើញ ឬឈានដល់ងងឹត/ពិការ។
អាស្រ័យ លើភាពធ្ងន់ធ្ងរនៃជំងឺ AMD ការប្រើឱសថ (ចាក់–លេប) ការព្យាបាលពិសេស ឬវះកាត់ដោយកាំរស្មីឡាស៊ែរ ប្រាកដជាពេទ្យរើសមកប្រើ ដើម្បីព្យាបាលបញ្ហា “លឿងរ៉េទីន” ភ្នែករបស់អ្នកវ័យចំណាស់។
៦– #ពិនិត្យភ្នែកឲ្យទៀង
កំណត់ពេលវេលាទៀងទាត់ ដើម្បីទៅពិនិត្យ នៅពេទ្យភ្នែក ជារឿងសំខាន់ ដើម្បីដឹងពីស្ថានភាពនៃការវិវត្តន៍ភ្នែក។ បើចាស់ៗ កំពុងពាក់វ៉ែនតា ការរើសកញ្ចក់ ឬវាស់ឌឺក្រេ កញ្ចក់ឲ្យត្រូវនឹងកម្រិតរបស់ភ្នែក ឬរើសប្រភេទវ៉ែនតា សុទ្ធតែជារឿងសំខាន់។ អ្វីដែលសំខាន់ អាចដឹងពីស្ថានភាព ភ្នែក ឬជំងឺផ្សេងៗ ដូចជា ជំងឺទឹកដក់បាតភ្នែក ជំងឺភ្នែកឡើងបាយ ឬបញ្ហាសុខភាពដទៃទៀតដែលអាចជះឥទ្ធិពល ប៉ះពាល់ដល់សញ្ញាណជំងឺទឹកនោមផ្អែម ឬលើសឈាម ជាដើម។
៧– #ផ្ទះត្រូវសុវត្ថិភាពសម្រាប់មនុស្សចាស់
ក្រៅពីការរៀបចំពណ៌ជួយឲ្យភ្នែកមិនប្រឹងខ្លាំង ឬភ្នែកអាចសម្រាកបាន ដូចជាមានដើមឈើ មុខក្រោយ ឬក្នុងផ្ទះខ្លះ ការរចនា ឬលាបពណ៌ក៏អាចជួយការមើល ឬសម្លឹងរបស់ភ្នែកបានដែរ។ រៀបចំទុកដាក់ឌុយ(ហ្វ្រីភ្លើង–ខ្សែ) ឬតភ្លើងអគ្គិសនី (មិនតំណ ខ្លាចឆក់ ព្រោះភ្នែកមើលមិនសូវច្បាស់) ក៏ជារឿងសំខាន់ដែរ។
៨– #គន្លឹះថែទាំភ្នែក
រៀបរាប់ឡើងគគោក សុទ្ធតែជំងឺ។ ឥឡូវ យើងមកមើល ការថែទាំភ្នែកវិញម្ដង។ អាចសាកប៉ុន្មានរបៀបនេះ ដើម្បីជួយ ឲ្យចាស់ៗក្នុងផ្ទះ មិនមានបញ្ហាភ្នែក។ គួរធ្វើម៉េចខ្លះ?
–ចំណីចំណុក៖ ព្យាយាមរៀបចំទុកដាក់ ឬស្លស្លុក ម្ហូបដែលមានជីវជាតិខ្ពស់ជំនួយភ្នែក ជាពិសេសអាហារពណ៌ការ៉ុត ហើយបន្លែផ្លែឈើ ក៏ជារបស់សំខាន់ដែរ។
–ពាក់វ៉ែនតា៖ វ៉ែនតាការពារកម្ដៅ/ពន្លឺថ្ងៃក៏សំខាន់ដែរ ព្រោះអាចជួយភ្នែកប្រឆាំងកាំរស្មីយូវីបាន ឬមិនជួយភ្នែកមិនឲ្យសម្លឹងខ្លាំង បើបើកបរ ឬត្រូវការសម្លឹងអីយូរៗ។
–ហាត់ប្រាណ៖ ការបញ្ចេញសកម្មភាពជួយដល់លំហូរឈាម(ដឹកជញ្ជូន) ទៅកាន់គ្រប់ផ្នែកនៃរាងកាយ ហើយភ្នែកក៏ដូចគ្នា។
–សម្រាន្តឲ្យឆ្អែត៖ ចាស់ៗ គេងតិច ឬឧស្សាហ៍ក្រោកពីព្រលឹមស្រាងៗ (៤–៥ព្រឹក)។ សម្រាន្ត ឆ្អែតក្រៅពីសុខភាព មានកម្លាំងមាំមួនហើយ ក៏ជួយឲ្យភ្នែកសម្រាក និងការពារ មេរោគហុយចូល តាមរយៈ ផ្សែង ឬធូលីជាដើម។
–ឧបករណ៍ជំនួយ៖ ការប្រើឧបករណ៍ជំនួយ ជាពន្លឺ សម្រាប់មើលពេលយប់ ឬទីងងឹត (ផ្ទះខ្លះទោះពេលថ្ងៃ ក៏ខ្វះពន្លឺដែរ)បំភ្លឺល្អ។ ចង្កៀង ដូរអំពូលភ្លើងក្នុងបន្ទប់ ឬការប្រើពិល សុទ្ធតែជួយភ្នែកបានច្រើន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]