backup og meta

ទឹកថ្នាំខ្ពុរមាត់ គួរប្រើមួយថ្ងៃប៉ុន្មានដង ល្អ?

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ May 18, 2020

    ទឹកថ្នាំខ្ពុរមាត់ គួរប្រើមួយថ្ងៃប៉ុន្មានដង ល្អ?

    ក្រៅ​ពី​ការ​ដុស​ធ្មេញ​ ការ​​ប្រើ​ទឹក​ថ្នាំខ្ពុរ​មាត់ ជា​ជម្រើស​បន្ថែម​ទៀត ពិសេស​សម្រាប់​អ្នក​មាន​បញ្ហា​មាត់​ធ្មេញ ដើម្បី​បំបាត់​បញ្ហា​មួយ​ចំនួន​ដូច​ជា បញ្ហា​ក្លិន​មាត់​មិន​ល្អ ឈឺ​មាត់​ ឬ​​មាន​បញ្ហា​រលាក​អញ្ជាញ​ធ្មេញ​ជា​ដើម។ នេះ​បើ​តាម​ការ​លើក​ឡើង​ របស់​​គ្រូ​ពេទ្យ​​ឯក​ទេស​ធ្មេញ នៅ​ប្រទេស​អូស្រា្តលី។ ដោយ​ឡែក​ សម្រាប់​អ្នក​ប្រើ​ប្រាស់​ ឬ​ទើប​ចាប់​ផ្តើម​ប្រើ​ប្រាស់​ទឹក​ខ្ពុរ​មាត់ មាន​ចម្ងល់​ច្រើន​ដូច​គ្នា​ថា តើ​គួរ​ប្រើ​ប៉ុន្មាន​ដង​ ជា​ការ​ល្អ? ឆ្លើយ​តប​នឹង​សំនួរ​នេះ លោក​វេជ្ជបណ្ឌិត​  Simon Tee ទន្តពេទ្យ​​ នៅ​ប្រទេស​អូស្រា្តលី​បាន​ បង្ហាញ​បក​ស្រាយ​ដូច​ខាង​ក្រោម​នេះ​។

    អត្ថបទពាក់ព័ន្ធ៖

    លោក​វេជ្ជបណ្ឌិត​បាន​ពន្យល់​ថា ប្រភេទ​ទឹក​ថ្នាំខ្ពុរ​មាត់​ មាន​ពីរ​ប្រភេទ​ធំ​ៗ ដោយ​មាន​​ប្រភេទ​​ប្រើ​​តម្រូវ​នឹង​បញ្ហា​មាត់​ដូច​បាន​លើក​ឡើង​​ខាង​លើ និង​ទឹក​ថ្នាំ​ខ្ពុរ​មាត់​សម្រាប់​ប្រើ​ទូទៅ។ សម្រាប់​ការ​ប្រើ​ទឹក​ថ្នាំ​ខ្ពុរ​មាត់ និង​សម្អាត​ធ្មេញ​​ទូ​ទៅ​ធម្មតា យើង​អាច​ប្រើ​ ១​ទៅ​២​ដង​ក្នុង​មួយ​ថ្ងៃ ចំណែកទឹក​ថ្នាំ​ខ្ពុរ​មាត់​តម្រូវ​នឹង​បញ្ហា​មាត់​ផ្សេង​ៗ​ គឺ​​ប្រើ​យ៉ាង​ហោច​ណាស់ ចាប់​ពី​ពីរ​ដង​ ក្នុង​មួយ​ថ្ងៃ​ ដោយ​អនុវត្ត​តាម​​ការ​ណែ​នាំ​ពី​គ្រូពេទ្យ​ជំនាញ​ផង​។

    អត្ថបទពាក់ព័ន្ធ៖

    ជា​ការ​លើក​ឡើង​ចុង​ក្រោយ ក្នុង​ការ​ណែ​នាំ​ឱ្យ​រក្សា​មាត់​ធ្មេញ​ឱ្យ​បាន​ស្អាត និង​មាន​ក្លិន​ល្អ លោក​វេជ្ជបណ្ឌិតជនជាតិ​អូស្រ្តាលី​ខាង​លើ ក៏​បាន​ណែ​នាំ​ឱ្យ​ ពិសា​ទឹក​ ឱ្យ​បាន​គ្រប់​គ្រាន់ ដែល​ជា​រឿង​សំខាន់​ក្នុង​ការ បង្កើន​បរិមាណ​ទឹក​មាត់ ជួយ​រក្សា​មាត់​​​ធ្មេញ។ បន្ថែម​ពី​នោះ​ ការ​​ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាព មាន​ដូច​បន្លែ និង​ផ្លែ​ឈើ និង​ចៀស​វាង​ការ​ញ៉ាំ​​ចំណី ឬ​ភេសជ្ជៈ​ជាតិ​ស្ករ​ច្រើន​ ក៏​ជួយ​រក្សា​សុខភាព​មាត់​ធ្មេញ ឱ្យ​ចៀស​ឆ្ងាយ​ពី​បញ្ហា​ ផ្សេង​ៗ​ដល់​ មាត់​ធ្មេញ​ផង​ដែរ៕ ​​​

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ មាន រតនា · កែ May 18, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម