backup og meta

ចង់ជឿជាក់ នេះតិចនិចបំបាត់ក្លិនមាត់ងាយៗទាំង ៥

ចង់ជឿជាក់ នេះតិចនិចបំបាត់ក្លិនមាត់ងាយៗទាំង ៥

ក្លិនមាត់ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងភាពជឿជាក់របស់យើង។ ក្លិនមាត់អាចបណ្តាលមកពី មូល​ហេតុជាច្រើនដូចជា កត្តាចំណីអាហារ ភេជ្ជៈ បារី គ្រឿងស្រវឹង ជំងឺ ថ្នាំ អនាម័យ និងសុខភាព​មាត់​ធ្មេញជាដើម។ ទន្ទឹមនឹងយើងដោះស្រាយជាមួយមូលហេតុដែលធ្វើឱ្យមានក្លិនមាត់ ក៏មាន​វីធី​ងាយៗមួយចំនួនដែលអាចបំបាត់ក្លិនមាត់បានដែរ។

១. ញុំាទឹកឱ្យបានច្រើន

ការញុំាទឹកជួយរក្សាមាត់ឱ្យមានសំណើម និងរារាំងការលូតលាស់បាក់តេរី​ក្នុងមាត់ដែលបណ្តាលឱ្យ​មានក្លិនមាត់។ ទឹកក៏ជួយសម្អាត និងកាត់បន្ថយក្លិនមិនល្អក្នុងប្រព័ន្ធរំលាយអាហារដែរ។

២. សម្អាតអណ្តាត

យើងអាចប្រើប្រដាប់កោសអណ្តាត ឬច្រាស់ដុសធ្មេញដើម្បីសម្អាត ព្រោះវាជួយកម្ចាត់​កោសិកា​ងាប់​ៗ កំទេចកំទីចំណីអាហារ និងបាក់តេរីចេញពីអណ្តាតដែលបណ្តាលឱ្យមានក្លិនមាត់។

៣. ខ្ពុរមាត់ជាមួយទឹកអំបិល

លាយអំបិល ១ ស្លាបព្រាកាហ្វេជាមួយទឹកក្តៅឧណ្ហៗ ១  ពែង រួចខ្ពុរមាត់រយៈពេល ៣០​ វិនាទី។ ជាតិបាសនៅក្នុងអំបិលនឹងជួយបន្សាបជាតិ​អាស៊ីដ​នៅក្នុងមាត់ដែលអាចកម្ចាត់​បាក់តេរី​ដែល​បណ្តាល​ឱ្យពុកធ្មេញ និងមានក្លិនមាត់។

៤. ទំពាររុក្ខជាតិដែលមានក្លិនប្រហើរ

ការទំពារជីវ៉ាន់ស៊ុយបារំាង ឬជីខិនឆាយ ជីអង្គាម ឬជីវ៉ាន់ស៊ុយ នឹងធ្វើឱ្យខ្យល់ដកដង្ហើម​ស្រស់ថ្លាដោយសាររុក្ខជាតិទាំងនេះសម្បូរទៅដោយក្លរ៉ូហ្វីល។

តិចនិចបំបាត់ក្លិនមាត់ងាយៗទាំំង ៥បញ្ហាសុខភាពក្រពះពោះវៀន

៥. បៀមឈើអែម

ឈើឯមផ្ទុកទៅដោយសារធាតុ​ Cinnamic aldehyde ដែលអាចសម្លាប់​បាក់តេរីដែល​បណ្តាល​ឱ្យមាន​ក្លិនមាត់។ ម្យ៉ាងទៀតការបៀមឈើអែមធ្វើឱ្យចេញទឹកមាត់ច្រើន។ ទឹកមាត់មិនត្រឹម​តែជួយរក្សា​ជាតិ​សំណើម​ក្នុងមាត់ទេ វាប្រឆាំងនឹងបាក់តេរីនៅក្នុងមាត់ទៀតផង។

ដើម្បីចៀសវាងការមានក្លិនមាត់ យើងត្រូវដុសធ្មេញក្រោយញុំាអាហាររួច ឬយ៉ាងហោចណាស់ ២ ដងក្នុង ១ ថ្ងៃ និងរូតធ្មេញជាមួយសរសៃអំបោះរូតធ្មេញ ព្រោះបញ្ហាក្លិនមាត់ជាច្រើនបណ្តាលមកពីអនាម័យមាត់ធ្មេញ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Dealing with Halitosis: 7 Natural Remedies for Bad Breath
https://willowcreekway.com/dealing-with-halitosis-7-natural-remedies-for-bad-breath/

Nine Home Remedies for Bad Breath
https://www.guelphdentist.com/home-remedies-bad-breath/

6 Easy At-Home Remedies for Fresh Breath
https://www.periozone.com/blog/6-easy-home-remedies-fresh-breath/

កំណែ​ប្រែបច្ចុប្បន្ន

25/08/2021

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

មូលហេតុច្រើនយ៉ាងនាំឲ្យមានក្លិនមាត់ និងវិធីដោះស្រាយ

មូល​ហេតុអ្វីបានជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ធុំក្លិន​មាត់​ខ្លាំង?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 25, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម