backup og meta

ការព្យាបាលជំងឺមហារីក ក៏បង្កផលប៉ះពាល់ដល់សុខភាពមាត់ធ្មេញអ្នកជំងឺដែរ

ការព្យាបាលជំងឺមហារីក ក៏បង្កផលប៉ះពាល់ដល់សុខភាពមាត់ធ្មេញអ្នកជំងឺដែរ

ជំងឺ​មហារីក​ជា​ជំងឺ​កាច​សាហាវ​មួយ​ដែល​កើត​ហើយ ពិបាក​ព្យាបាល។ ​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក​មាន​ទាំង​ការ​វះកាត់ ការ​ប្រើ​កាំ​រស្មី​ឡាស៊ែរ និង​ការ​ប្រើ​ថ្នាំ​គីមី​ផ្សេង​ៗ​ជាដើម។ ទោះ​ជាង​យ៉ាង​ណា វិធី​នៃ​ការ​ព្យាបាល​ជំងឺ​មហារីក​នេះ​មួយ​ចំនួន​ផ្ដល់​ជា​បញ្ហា​ដល់​មាត់​ធ្មេញ​របស់​អ្នក​ជំងឺ​។

ការ​ព្យាបាល​ជំងឺ​មហារីក​ដោយ​ប្រើ​ថ្នាំ​គីមី និង​បាញ់​កាំរស្មី​តំបន់​ក និង​ក្បាល ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​ក្នុង​មាត់​ជា​ច្រើន​ដែល​អាច​ឈាន​ទៅ​រក​ការ​ឆ្លង​មេរោគ​ចូល​ក្នុង​ឈាម។ ឧ. ការ​ដក​ធ្មេញ ក្រោយ​ពេល​ការ​ព្យាបាល​ដោយ​កាំ​រស្មី​តំបន់​ក និង​ក្បាល គឺ​កន្លែង​ដក​នោះ​នឹង​មាន​ការ​រលាក​ឆ្អឹង​ថ្គាម ឈឺ​រ៉ាំរ៉ៃ។ នេះ​បើ​យោង​តាម​ការ​ផ្សព្វផ្សាយ​ពី​មន្ទីរពេទ្យ កាល់ម៉ែត

ផល​ប៉ះពាល់​ដោយ​ការ​ព្យាបាល​កាំ​រស្មី​តំបន់​ក និង​ក្បាល

– ហា​មាត់​តូច

– រលាក​ក្នុង​មាត់

– លេច​ចេញ​នៃ​ឆ្អឹង​ថ្គាម

– ស្ងួត​មាត់​ប៉ះពាល់​ទៅ​លើ​រចនា​សម្ព័ន្ធ​ធ្មេញ

– កើត​ជំងឺ​អញ្ចាញ​ធ្មេញ និង​ឡើង​ពង​បែក​ផ្សេងៗ

– ភាព​ងាយ​បង្ក​រោគ

– បាត់​បង់​រសជាតិ​រយៈ​ពេល​ខ្លី​ណាមួយ

– រលាក​ឆ្អឹង​រ៉ាំរ៉ៃ​ពេល​ដក​ធ្មេញ ក្រោយ​ព្យាបាល​កាំរស្មី

ផល​ប៉ះពាល់​ដោយ​ប្រើ​ថ្នាំ​គីមី

– ងាយ​រលាក​ក្នុង​មាត់

– ងាយ​មាន​បញ្ហា​បង្ក​រោគ

– ឈឺ​ចាប់​ក្នុង​មាត់

– ពិបាក​លេប និង​ញ៉ាំ​អាហារ

– រលាក​អញ្ចាញ និង​ហូរ​ឈាម​អញ្ចាញ

– ប៉ះពាល់​ទៅ​លើ​ឆ្អឹង​ថ្គាម​ពេល​ប្រើ​ថ្នាំ។ល។

ឈឺធ្មេញ

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

30/03/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

​ប្រជ្រុយ​អាច​ជា​សញ្ញា​នៃ​មហារីក​ស្បែក​ ​តើ​គួរ​បារម្ភ​នៅ​ពេល​ណា?

ស្រីៗ បើកើតជំងឺទឹកនោមផ្អែម ងាយប្រឈមជំងឺមហារីកសុដន់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 30, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម