ថ្នាំដុសធ្មេញ ជាផលិតផលដែលប្រើសម្រាប់សម្អាតធ្មេញ។ មានគ្នាយើងមួយចំនួន ច្រឡំលេបថ្នាំដុសធ្មេញចូលក្នុងពោះ និងបង្កឲ្យមានការព្រួយបារម្ភផងដែរ។ មានសំណួរចោទសួរថា តើអាចនិងមានរឿងអ្វីកើតឡើងនៅពេលដែលលេបថ្នាំដុសថ្នាំចូលក្នុងពោះ?
សារធាតុអាចបង្កគ្រោះថ្នាក់នៅក្នុងថ្នាំដុសធ្មេញ
សារធាតុទាំងនោះមាន ៖
- Sodium fluoride
- Triclosan
ភាគច្រើនមានក្នុងថ្នាំដុសធ្មេញប្រភេទផ្សេងៗ។
១.រោគសញ្ញា
ការលេបថ្នាំដុសធ្មេញ ក្នុងបរិមាណច្រើនអាចបណ្ដាលឱ្យមានបញ្ហាឈឺក្រពះ និងអាចស្ទះពោះវៀនបាន។ រោគសញ្ញាដែលអាចកើតឡើងនៅពេលលេបថ្នាំដុសធ្មេញ ដែលផ្ទុកនូវសារធាតុ fluoride ក្នុងបរិមាណច្រើនអាចមាន ៖
- ប្រកាច់
- រាក
- ពិបាកដកដង្ហើម
- ហៀរទឹកមាត់
- គាំងបេះដូង
- ហាក់មានរសជាតិប្រៃ ឬដូចសាប៊ូនៅក្នុងមាត់
- ចង្វាក់បេះដូងដើរយឺត
- ស្ហុក
- ញ័រ
- ក្អួត
- ខ្សោយ
២.អ្វីដែលត្រូវដឹងពេលនៅបន្ទប់សង្គ្រោះបន្ទាន់
ប្រសិនបើគ្នាយើងលេបថ្នាំដុសធ្មេញដែលមិនមាន សារធាតុ fluorideឬច្រឡំលេបចូល ក្នុងកម្រិតតិចតួច នោះអាចមិនជាចាំបាច់ទៅមន្ទីរពេទ្យទេ។ ក្នុងករណីលេបចូលក្នុងពោះច្រើន ជាពិសេសប្រសិនបើជាអូនតូចៗលេបច្រើន នោះអាចនឹងត្រូវទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ គ្រូពេទ្យអាច នឹងធ្វើការ វាស់ តាមដានសញ្ញា សំខាន់ៗ រួមមាន សីតុណ្ហភាព ជីពចរ ការដកដង្ហើម និងសម្ពាធឈាម។ ការធ្វើតេស្តឈាម និងទឹកនោម ក៏នឹងអាចធ្វើផងដែរ។
ចំពោះគ្នាយើង ដែលបានច្រឡំលេបថ្នាំដុសធ្មេញ មានសារធាតុ fluoride ក្នុងបរិមាណច្រើន ហើយមិនមានអាការៈអ្វីប្លែករយៈ ៤៨ ម៉ោងនោះមិនចាំបាច់មានការព្រួយបារម្ភទេ។ ថ្នាំដុសធ្មេញ nonfluoride ភាគច្រើនមិនមានជាតិពុល ដូច្នេះគ្នាយើងដែលច្រឡំលេបចូលក្នុងពោះអាចនឹងមិនមានបញ្ហាអ្វីកើតឡើង។ យ៉ាងណា បើគ្នាយើងច្រឡំលេបថ្នាដុសធ្មេញ ហើយមានចេញអាការៈដូចបានរៀបរាប់ខាងលើ គួរប្រញាប់ស្វែងរកជំនួយពីគ្រូពេទ្យ។
[embed-health-tool-bmi]