backup og meta

ច្រឡំ​លេប​ថ្នាំ​ដុស​ធ្មេញ​ តើ​អាច​មាន​បញ្ហា​អ្វី​អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Oct 26, 2021

    ច្រឡំ​លេប​ថ្នាំ​ដុស​ធ្មេញ​ តើ​អាច​មាន​បញ្ហា​អ្វី​អត់?

    ថ្នាំ​ដុស​ធ្មេញ ជា​ផលិត​ផល​ដែល​ប្រើ​សម្រាប់​សម្អាត​ធ្មេញ។ មាន​គ្នា​យើង​មួយ​ចំនួន​ ​ច្រឡំ​លេប​ថ្នាំ​ដុស​ធ្មេញ​ចូល​ក្នុង​ពោះ និង​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភផង​ដែរ​។ ​មាន​សំណួរ​ចោទ​សួរ​ថា តើ​អាច​និង​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​លេប​ថ្នាំ​ដុស​ថ្នាំ​ចូល​ក្នុង​ពោះ?

    សារធាតុ​អាចបង្ក​គ្រោះថ្នាក់​​នៅ​ក្នុង​ថ្នាំ​ដុស​ធ្មេញ

    សារធាតុ​ទាំង​នោះ​មាន ៖

  • Sodium fluoride
  • Triclosan
  • ភាគ​ច្រើន​​មាន​ក្នុង​ថ្នាំ​ដុស​ធ្មេញ​ប្រភេទ​ផ្សេងៗ។

    ១.រោគ​សញ្ញា

    ការ​លេប​ថ្នាំ​ដុស​ធ្មេញ ក្នុង​បរិមាណ​ច្រើន​អាច​បណ្ដាល​ឱ្យ​មាន​បញ្ហា​ឈឺ​ក្រពះ និង​អាច​ស្ទះ​ពោះវៀន​បាន។ រោគ​សញ្ញា​ដែល​អាច​កើត​ឡើង​នៅ​ពេល​លេប​ថ្នាំ​ដុស​ធ្មេញ ដែល​ផ្ទុក​នូវ​សារធាតុ fluoride ក្នុង​បរិមាណ​ច្រើន​អាច​មាន ៖

    • ប្រកាច់
    • រាក
    • ពិបាក​ដក​ដង្ហើម
    • ហៀរទឹក​មាត់
    • គាំង​បេះដូង
    • ហាក់មានរសជាតិ​ប្រៃ ឬ​ដូច​សាប៊ូ​នៅ​ក្នុង​មាត់
    • ចង្វាក់​បេះដូង​ដើរ​យឺត
    • ស្ហុក
    • ញ័រ
    • ក្អួត
    • ខ្សោយ

    ចុកពោះ១

    ២.អ្វី​ដែល​ត្រូវ​ដឹង​ពេល​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់

    ប្រសិន​បើ​គ្នា​យើង​លេប​ថ្នាំ​ដុស​ធ្មេញ​ដែល​មិន​មាន សារ​ធាតុ fluorideឬ​ច្រឡំ​លេប​ចូល​ ក្នុង​កម្រិត​តិច​តួច នោះ​អាច​មិន​ជា​ចាំ​បាច់​ទៅ​មន្ទីរ​ពេទ្យ​ទេ។ ក្នុង​ករណី​​លេប​ចូល​ក្នុង​ពោះ​ច្រើន ជា​ពិសេស​ប្រសិន​បើ​ជា​អូន​តូចៗលេប​ច្រើន​ នោះ​អាច​នឹង​ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់។ គ្រូ​ពេទ្យ​អាច នឹង​ធ្វើ​ការ វាស់ តាម​ដាន​សញ្ញា សំខាន់ៗ រួម​មាន សីតុណ្ហ​ភាព ជីពចរ ការ​ដក​ដង្ហើម និង​សម្ពាធ​ឈាម។ ការ​ធ្វើ​តេស្ត​ឈាម និង​ទឹក​នោម ក៏​នឹង​អាច​ធ្វើ​ផង​ដែរ​។

    ចំពោះ​គ្នា​យើង ដែល​បាន​ច្រឡំលេប​ថ្នាំ​ដុស​ធ្មេញ មាន​សារធាតុ fluoride ក្នុង​បរិមាណ​ច្រើន ហើយ​មិន​មាន​អាការៈ​អ្វី​ប្លែក​រយៈ ៤៨ ម៉ោង​នោះ​មិន​ចាំ​បាច់​មាន​ការ​ព្រួយ​បារម្ភ​ទេ។ ថ្នាំ​ដុស​ធ្មេញ nonfluoride ភាគ​ច្រើន​មិន​មាន​ជាតិពុល ដូច្នេះ​គ្នា​យើង​ដែល​ច្រឡំ​លេប​ចូល​ក្នុង​ពោះ​អាច​នឹ​ង​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង។ យ៉ាងណា បើ​គ្នា​យើង​ច្រឡំលេប​ថ្នា​ដុស​ធ្មេញ ហើយមាន​ចេញ​អាការៈ​ដូច​បាន​រៀបរាប់​ខាង​លើ​ គួរ​ប្រញាប់​ស្វែង​រក​ជំនួយ​ពីគ្រូពេទ្យ​។​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Oct 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម