backup og meta

មូលហេតុមួយចំនួនអាចបណ្ដាលឲ្យធ្មេញប្រែជាពណ៌លឿង

មូលហេតុមួយចំនួនអាចបណ្ដាលឲ្យធ្មេញប្រែជាពណ៌លឿង

ប្រសិនបើធ្មេញមានសុខភាពល្អគឺមានពណ៌សថ្លា មិនតែប៉ុណ្ណោះធ្មេញសថ្លា ក៏ជាផ្នែកមួយជួយលើកសម្រស់លើផ្ទៃមុខរបស់យើងដែរ។ ដូច្នេះការថែទាំធ្មេញឲ្យមានសុខភាពល្អ សថ្លា យើងត្រូវយកចិត្ដទុកដាក់នឹងទម្លាប់រស់ប្រចាំថ្ងៃ​មួយ​ចំនួន។​

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

១.ការជក់បារី

ការជក់បារីគឺងាយនឹងធ្វើឲ្យធ្មេញរបស់យើងប្រឈមប្រែពណ៌ទៅជាលឿងខ្លាំងណាស់ ពិសេសតាមអញ្ចាញក៏ងាយនឹងកើតកំណកជាប់គល់ធ្មេញតែម្ដង។ ព្រោះក្នុងផ្សែងបារី សម្បូរទៅដោយសារធាតុគីមី ឬជាតិនីកូទីនដែលយើងកន្លងមកស្គាល់ច្រើនជាងគេង។

២.អាហារ និងភេសជ្ជៈ

ពពួកអាហារ និងភេសជ្ជៈមួយចំនួន ដូចជា កាហ្វេ តែ សូដា ស្រា នំផលិតពីជាតិម្សៅ និង​អាហារ​មាន​រសជាតិផ្អែមៗ អាច​ធ្វើឱ្យធ្មេញងាយប្រែណណ៌ណាស់។ ដូច្នេះក្រោយពេលញ៉ាំអាហារក៏ដូចជាភេសជ្ជៈទាំងនោះ ត្រូវតែសម្អាតឲ្យបានល្អទើបមិនប៉ះពាល់ដល់ធ្មេញ។

៣.ការប្រើប្រាស់ថ្នាំ

ការប្រើប្រាស់ថ្នាំមួយចំនួនដូចជា ថ្នាំប្រឆាំងនឹងជំងឺផ្លូវចិត្ត និងថ្នាំលើសសម្ពាធឈាម ត្រូវបានគេដឹងថា អាចប៉ះពាល់ដល់សុខភាពធ្មេញ និងធ្វើឲ្យធ្មេញប្រែពណ៌បាន។

៤.ធ្មេញរងរបួស

ធ្មេញធ្លាប់រងរបួសដូចជា ធ្មេញស្រាំ បែក ធ្វើឲ្យយើងពិបាកថែទាំ និង សម្អាត ក៏អាចបណ្ដាលឲ្យឡើងលឿងបានដែរ។ ដូច្នេះក្នុងករណីដែលធ្មេញយើង មានរបួស គួរទៅជួបពេទ្យធ្មេញ ដើម្បីពិគ្រោះរកដំណោះស្រាយ កុំឲ្យធ្មេញប្រែពណ៌ទៅជាលឿង។

៥.កត្ដាអាយុ

ជាធម្មតាធ្មេញមានសុខភាពល្អអាចមានពណ៌សថ្លា ប៉ុន្ដែពេលដែលយើងឈានដល់វ័យចាស់ទៅ ធ្មេញក៏អាចប្រែប្រួលទៅតាមវ័យរបស់យើងផងដែរ។ តួយ៉ាងធ្មេញអាចប្រែទៅជាពណ៌លឿង ឬប្រឈមការពុក មិនសូវរឹងមាំនោះទេ។

៦.មានជំងឺ

អ្នកជំងឺខ្លះត្រូវការព្យាបាលដោយប្រើវិទ្យុសកម្មនិងបាញ់គីមី ដែលសុទ្ធតែជាបុព្វហេតុនាំឲ្យធ្មេញប្រែពណ៌។ លើសពីនេះទៅទៀតស្ត្រីកំពុងពរពោះដែលមានជំងឺឆ្លងអាចបណ្ដាលឲ្យប្រែពណ៌ធ្មេញរបស់ទារកនៅពេលធំឡើង។ កាចាធ្មេញទារកនឹងប៉ះពាល់ពេលដែលម្ដាយលេបថ្នាំព្យាបាល។

ធ្មេញលឿង

អត្ថបទគួរអាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Natural Teeth Whitening https://www.mouthhealthy.org/all-topics-a-z/natural-teeth-whitening/

Teeth whitening https://www.teeth.org.au/teeth-whitening 

Anatomy and Development of the Mouth and Teeth https://www.hopkinsmedicine.org/health/wellness-and-prevention/anatomy-and-development-of-the-mouth-and-teeth

Why Are My Teeth Yellow? Risks, Prevention, Causes, and Solutions https://www.dentaly.org/us/yellow-teeth/ 

Tooth Discoloration https://my.clevelandclinic.org/health/diseases/10958-tooth-discoloration

កំណែ​ប្រែបច្ចុប្បន្ន

13/03/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មុនសម្រេចចិត្ដពត់ធ្មេញ គួរស្វែងយល់ពីចំណុចទាំងនេះ​

មានបញ្ហាស្រៀវធ្មេញ គួរដោះស្រាយបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 13, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម