យើងឃើញថា ស្រីៗមួយចំនួនមានបញ្ហាគីសដៃស្បូន ឬគីសក្នុងស្បូនដែលសុទ្ធតែបង្កផលវិបាកដល់សុខភាព ហើយដូចគ្នានេះដែរ ជំងឺគីសស្រទាប់រដូវនៃក្រពេញអូវ៉ែ ក៏ផ្ដល់ការឈឺចាប់ដល់មនុស្សស្រីមិនតិចដែរ។
ជុំវិញបញ្ហាគីសស្រទាប់រដូវនៃក្រពេញអូវ៉ែនេះ លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី បានពន្យល់ឲ្យដឹងថា ជំងឺនេះ ជាការដុះខុសកន្លែងរបស់ស្រទាប់រដូវ (ស្រទាប់ក្នុងប្រហោងស្បូន) នៅលើក្រពេញអូវ៉ែរបស់ដៃស្បូន។ ក្នុងករណីដែល ស្រីៗកើតមានបញ្ហានេះ អ្នកជំងឺនឹងមានការឈឺចាប់ ៥ចំណុចនេះដូចជា៖
ទី១. ឈឺចាប់អំឡុងពេលមករដូវ និងក្រោយមករដូវ
ទី២. ឈឺចាប់ក្នុងពេលរួមភេទជាធម្មតាស្ថិតនៅក្នុងទ្វារមាស និងខាងក្រោយ ហើយកាន់តែអាក្រក់មុនពេលមករដូវ
ទី៣. ឈឺចាប់រ៉ាំរ៉ៃជះឥទ្ធិពលដល់ឆ្អឹងអាងត្រគាកតូចក៏ដូចជាតំបន់ចង្កេះ។ ការឈឺចាប់ទាំងនេះកើតឡើងជុំវិញការបញ្ចេញពងអូវុល និងអំឡុងពេលមានរដូវ
ទី៤. ឈឺចាប់ពេលបត់ជើង (ការធ្វើចលនាពោះវៀនអំឡុងពេលមានរដូវបង្កការឈឺចាប់)
ទី៥. ពិបាកនោមអំឡុងពេលមករដូវ ។ល។
វេជ្ជបណ្ឌិតឯកទេសរោគស្ត្រី និងសម្ភពបានបន្តទៀតថា ជម្រើសនៃការព្យាបាលជំងឺនេះ គឺអាស្រ័យទៅលើការចង់មានផ្ទៃពោះ អាយុ ភាពធ្ងន់ធ្ងរ និងទំហំនៃដុំគីស ដោយមានការវះកាត់ ឬការប្រើប្រាស់ថ្នាំផ្សេងៗជាដើម។ មួយវិញទៀត ការមានផ្ទៃពោះទៅថ្ងៃក្រោយនៅតែអាចធ្វើទៅបាន បើសិនជាអូវ៉ែ និងស្បូនមិនបានកាត់ចេញ។
[embed-health-tool-ovulation]