backup og meta

ដើម្បី​សុខភាពកន្លែង​សម្ងាត់ ស្រីៗគួរឈប់ធ្វើរឿងទាំងនេះ

ដើម្បី​សុខភាពកន្លែង​សម្ងាត់ ស្រីៗគួរឈប់ធ្វើរឿងទាំងនេះ

ការ​ថែទាំ​សុខភាព​ប្រដាប់​បន្ត​ពូជ​គឺ​ជា​រឿង​សំខាន់​ណាស់ ជា​ពិសេស​សម្រាប់​​ស្រី​ៗ​​យើង​។​ ​ប៉ុន្តែ​ ស្រី​ៗ​មួយ​ចំនួន​តែងតែ​ជួប​ប្រទះ​បញ្ហា​រមាស់​ និង​ការ​ឈឺ​ចាប់​ ដែល​បណ្ដាល​មក​ពី​បាក់តេរី​ និង​ការ​រលាក​ផ្សេងៗ។​ ​យ៉ាង​ណា​មិញ ដើម្បី​ឲ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ​ ក៏​ដូចជា​អាច​ផ្ដល់​ភាព​រីករាយ​នៅ​ក្នុង​ជីវិត​​ផ្លូវ​ភេទ​ ​យើង​គប្បី​ចាប់ផ្ដើម​ពី​ការ​អនុវត្ត​ទម្លាប់​ថែទាំ​ទ្វារ​មាស​ឲ្យ​​មាន​សុខភាព​ល្អ​ ក៏​ដូចជា​បញ្ឈប់​ទម្លាប់​អាក្រក់​​មួយ​ចំនួន​​​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រឿងរ៉ាវ​ដែល​អ្នក​ឯកទេស​ខាង​រោគ​ស្ត្រី​ណែនាំ​ឲ្យ​ស្រីៗ​យើង​បញ្ឈប់​ជា​បន្ទាន់​។

១. ឈប់​ទ្រាំ​ជាមួយ​នឹង​ការ​រួម​ភេទ​បែប​ស្ងួត​

​​​ជា​ទូទៅ​ ស្រីៗ​ជា​ច្រើន​បាន​​កំពុង​តែ​ទ្រាំទ្រ​ជាមួយ​នឹង​ការ​រួមភេទ​ដែល​​មិន​ផ្ដល់​ក្ដី​សុខ​ស្រួល​ ហើយ​សូម្បី​តែ​​អ្នក​ដែល​បាន​ដាស់​អារម្មណ៍​ និង​ចង់​រួម​ភេទ​ ក៏​អាច​មាន​បញ្ហា​​​ប្រតិកម្ម​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ខ្លួន​ចង់​បាន​ដូចគ្នា។​ សម្រាប់​ស្រីៗ​យើង​ នៅ​ពេល​ដែល​មិន​មាន​ទឹក​រម្អិល​គ្រប់គ្រាន់​ក្នុង​ពេល​រួម​ភេទ​ អាច​បណ្ដាល​ឲ្យ​ដាច់​រលាត់​ ឬ​ឈឺចាប់​ដោយសារ​តែ​ការ​កកិត​។ ​ពិត​ណាស់​ មាន​ស្រីៗ​ជា​ច្រើន​​មាន​អាការៈ​ហូរ​ឈាម​ ឬ​ឈឺ​ចាប់​ដោយ​សារ​តែ​ទ្វារ​មាស​ស្ងួត​។​ ទោះ​បី​ជា​គ្នា​​យើង​មិន​ត្រូវការ​ទឹក​រម្អិល​​នៅ​ពេល​ដំបូង​នៃ​​ការ​រួម​ភេទ​ក៏​ដោយ​ ភាព​ស្ងួត​ទ្វារ​មាស​អាច​កើត​មាន​ឡើង​នៅ​ពេល​ដែល​មាន​​ការ​រួម​ភេទ​មាន​រយៈពេល​យូរ​។​ ដូច្នេះ​ហើយ​ យើង​គប្បី​ប្រើប្រាស់​ទឹក​រម្អិល​ច្រើន​ដង​ អំឡុង​ពេល​ប្រតិបត្តិការ​ ដើម្បី​ជៀសវាង​អាការៈ​ស្ងួត​ទ្វារ​មាស​។

២. ឈប់​ធ្វើ​ឲ្យ​ទ្វារ​មាស​មាន​​ក្លិន​ក្រអូប​ដូច​ផ្កា​

ទ្វារ​មាស​មិន​ចាំបាច់​ទាល់​តែ​មាន​ក្លិន​ក្រអូប​​ដូច​ផ្កា​​នោះ​ទេ​។ ក្លិន​ធម្មតា​នៃ​​ទ្វារ​មាស​ ដែល​មាន​ជាតិ​អាស៊ីដ​ធម្មជាតិ​ និង​ធុំ​ក្លិន​ដូច​សារជាតិ​រាវ​ធម្មជាតិ​នៃ​រាងកាយ​​ គឺ​គ្រប់គ្រាន់​ហើយ​។​ ​អ្នក​ឯក​ទេស​រោគ​ស្ត្រី​បាន​សង្កត់​ធ្ងន់​ថា​ ស្រីៗ​យើង​គួរ​ជៀសវាង​ប្រើប្រាស់​ផលិតផល​​ណាមួយ​ដែល​ចូល​ទៅ​សម្អាត ​ធ្វើ​ឲ្យ​ស្រស់​ថ្លា​ ឬ​ផ្ដល់​ក្លិន​ជាក់លាក់​​ដល់​ទ្វារ​មាស​។​ ទន្ទឹម​នឹង​នេះ​ដែរ​ យើង​មិន​គួរ​ប្រើប្រាស់​សាប៊ូ​ដែល​មាន​ក្លិន​ក្រអូប​ខ្លាំង​ ឬ​​ផលិតផល​ណាមួយ​ដើម្បី​បំបាត់​ក្លិន​ឡើយ​ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​រលាក​ជាលិកា​នៃ​ទ្វារ​មាស​របស់​​យើង​។​

ទ្វារមាសស្ងួត២

៣. ឈប់​គិត​ថា​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​​​តែ​ម្យ៉ាង ជួយ​ឲ្យ​យើង​រួម​ភេទ​ប្រកប​ដោយ​សុវត្ថិភាព​

​​​​​​មិន​មែន​រាល់​ថ្នាំ​ពន្យារ​កំណើត​ទាំង​អស់​ សុទ្ធ​តែ​អាច​ការពារ​យើង​ពី​ការ​ឆ្លង​ជំងឺ​កាមរោគ​បាន​ឡើយ​។​ ថ្នាំ​ និង​កង​ដាក់​ក្នុង​ស្បូន​ (IUD) គឺ​ជា​ការ​ពន្យារ​កំណើត​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ ប៉ុន្តែ​វា​មិន​អាច​ការពារ​យើង​ពី​ការ​ឆ្លង​ជំងឺ​កាមរោគ​ភាគ​ច្រើន​ឡើយ​។​ នេះ​មាន​ន័យ​ថា​ វា​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​ប្រើ​ស្រោម​អនាម័យ​ ទោះ​បី​ជា​យើង​កំពុង​ប្រើ​វិធី​ពន្យារ​កំណើត​អ័រម៉ូន​មួយ​ចំនួន​ ហើយ​ជា​ពិសេស​ ​ប្រសិនបើ​យើង​មិន​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ដៃគូ​តែ​ម្នាក់​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.businessinsider.com/habits-your-gynecologist-wants-you-to-stop-immediately-2018-3

https://www.mindbodygreen.com/articles/things-bad-for-vagina

កំណែ​ប្រែបច្ចុប្បន្ន

07/06/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ស្រីៗយើងកុំ​ស្ត្រេសច្រើនពេក ប្រយ័ត្នប៉ះពាល់សុខភាព​ទ្វារមាស

ជំងឺ​ទឹក​នោ​ម​ផ្អែម អាចធ្វើឲ្យស្រីៗមានឆ្លងរោគផ្សិតនៅទ្វារមាស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 07, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម