backup og meta

រឿងរ៉ាវ​ទាំង​៧​ ​កើត​លើ​កន្លែង​សម្ងាត់ស្រីៗ​​ពេលវ័យ​កាន់​តែ​ចាស់

រឿងរ៉ាវ​ទាំង​៧​ ​កើត​លើ​កន្លែង​សម្ងាត់ស្រីៗ​​ពេលវ័យ​កាន់​តែ​ចាស់

​​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ទ្វារ​មាស​​ក៏​មាន​ការ​ផ្លាស់ប្ដូរ​ដូច​ទៅ​នឹង​រាងកាយ​របស់​យើង​ផង​ដែរ។​​ ​ប្រសិន​បើ​ស្រីៗ​យើង​គិត​ថា​ ​​ការ​ផ្លាស់ប្ដូរ​នេះ​ គឺ​សំដៅ​​តែ​ទៅ​លើ​រូប​រាង​នៃ​ទ្វារ​មាស​នោះ​ យើង​ប្រហែល​ជា​យល់​ច្រឡំ​ហើយ​។​ ​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​ ​អារម្មណ៍​ ក៏​ដូច​ជា​មុខងារ​នៃ​ទ្វារ​មាស​ក៏​មាន​ការ​​ប្រែប្រួល​ដែរ។​ យ៉ាង​ណា​មិញ​ ប្រសិន​បើ​យើង​មិន​បាន​ត្រៀម​ខ្លួន​ជាមុន​ទេ​នោះ​ យើង​អាច​​នឹង​មាន​ការ​ភ្ញាក់ផ្អើល​។​​ ដូច្នេះ​ហើយ​ ​នៅ​ពេល​ដែល​យើង​បាន​ដឹង​អំពី​​រឿងរ៉ាវ​ទាំង​៧​​ដែល​នឹង​ត្រូវ​កើត​ឡើង​​​តាម​ធម្មជាតិ​ ​​យើង​​មិន​ត្រឹម​តែ​អាច​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ទទួល​យក​វា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​វា​ក៏​អាច​ជួយ​ពន្យារ​ភាព​ចាស់​​បាន​ផង​ដែរ។​

. សាច់ដុំ​​បាតអាង​ត្រគាក​ចុះ​ខ្សោយ

​​​​​​ការ​បាត់បង់​ម៉ាស​សាច់ដុំ​ គឺ​ជា​រឿង​ធម្មតា​​នៅ​ពេល​ដែល​​យើង​​មាន​អាយុ​កាន់​តែ​ច្រើន​ ដែល​​កត្តា​នេះ​បណ្ដាល​ឲ្យ​សាច់ដុំ​ចុះ​ខ្សោយ​ ដែល​សាច់​ដុំ​អាង​ត្រគាកនេះ​​ ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ទ្រទ្រង់​អាង​ត្រគាក។​ ​​ជាមួយ​នឹង​ការ​ចុះ​ខ្សោយ​នៃ​សាច់​ដុំ​អាង​ត្រគាក​ ការ​ទ្រទ្រង់​ប្លោក​នោម​ និង​ស្បូន​ក៏​​មាន​ការ​ធ្លាក់​ចុះ​​ផង​ដែរ​ ដែល​នាំ​​ឲ្យ​មាន​​ការ​ហូរ​​នោម​ដោយ​មិន​ដឹង​ខ្លួន ឬ​ជួប​បញ្ហា​​ស្រុត​ស្បូន​

​​ម្យ៉ាង​វិញ​ទៀត​ សាច់ដុំ​បាត​​អាង​ត្រគាក​ ក៏​អាច​ចុះ​ខ្សោយ​ដោយ​សារ​តែ​ការ​ឡើង​ទម្ងន់​រាងកាយ​ផង​ដែរ​​ ដូច​នេះ​វា​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​រក្សា​​ទម្ងន់​ខ្លួន​ឲ្យ​មាន​សុខភាព​ល្អ​ និង​​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ ដើម្បី​ពង្រឹង​សាច់​ដុំ​ទាំង​នេះ​។

ទ្វារមាស

. រោម​ប្រដាប់​ភេទ​ប្រែប្រួល

ដូច​ទៅ​នឹង​សក់​របស់​យើង​ផង​ដែរ​ ​រោម​ប្រដាប់​ភេទ​​ក៏​មាន​ការ​វិវត្ត​ទៅ​តាម​វ័យ​ដូច​គ្នា​។​ វា​អាច​ប្រែប្រួល​ទៅ​ជា​ស្កូវ​ បន្ទាប់​មក​ក៏​ស្ដើង​ទៅៗ​ ហើយ​ចុង​ក្រោយ​ វា​​​នឹង​ជ្រុះ​អស់​។​

. ការ​ប្រែ​ប្រួល​លើ​ប្រដាប់​ភេទ​

​​​​​​នៅ​ពេល​ដែល​យើង​​មាន​វ័យ​កាន់​តែ​ចាស់​ កម្រិត​អ័រម៉ូន​អឹស្រ្តូសែន​នៅ​ក្នុង​រាងកាយ​របស់​យើង​​នឹង​មាន​ការ​ថយ​ចុះ​។​ កត្តា​នេះ​ នឹង​នាំ​ឲ្យ​ជាលិកា​នៅ​ក្នុង​យោនី​ប្រែ​ក្លាយ​ទៅ​ជា​ស្ដើង​ ​ឬ​ស្លេកស្លាំង​ជា​ដើម​។​ ​ការ​ផ្លាស់ប្ដូរ​ទាំង​នេះ ​គឺ​ជា​រឿង​ធម្មតា​ ​យើង​ចាំបាច់​ត្រូវ​លាង​សម្អាត​​បរិវេណ​តំបន់​​ពិសេស​របស់​យើង​ថ្នមៗ និង​​ចៀសវាង​​ការ​បង្ក​របួស​ផ្សេងៗ​។

​​​​. ងាយ​ឆ្លង​មេរោគ​​ផ្លូវ​ទឹក​នោម​ 

ជាមួយ​នឹង​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​ទាប​នៅ​ក្នុង​រាងកាយ​​ ការ​ឆ្លង​មេរោគ​ម្ដង​ហើយ​ម្ដង​ទៀត ក៏​ដូច​ជា​ការ​ហូរ​នោម​ដោយ​មិន​ដឹង​ខ្លួន​ ក៏​អាច​កើត​ឡើង​​ជា​ញឹកញាប់​ផង​ដែរ​។​ បញ្ហា​នេះ​ គឺ​បណ្ដាល​មក​ពី​ជាលិកា​នៅ​ជុំវិញ​បង្ហួរ​នោម ក៏​ដូចជា​ជាលិកា​នៅ​ជុំវិញ​យោនី​​កាន់​តែ​ស្ដើង​ទៅ​ៗ​ ​ដែល​ធ្វើ​ឲ្យ​យើង​ងាយ​នឹង​កើត​ជំងឺ​ហូរ​នោម​ដោយ​មិន​ដឹង​ខ្លួន។​

. ការ​កើន​ឡើង​​នៃ​ការ​ឆ្លង​មេរោគ​លើ​ទ្វារ​មាស

ដូច​ទៅ​នឹង​ការ​ឆ្លងរោគ​នៅផ្លូវទឹក​នោម​​ដែរ​ ភាព​ស្ដើង​នៃ​ជញ្ជាំង​ទ្វារ​មាស​បង្កើន​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​​នៅ​លើ​ទ្វារ​មាស​ ដូចជា​ជំងឺ​កាម​រោគ និង​បាក់តេរី​ក្នុង​ទ្វារមាសជាដើម​។​

. ​អារម្មណ៍​ប្រែប្រួល​​ពេល​រួ​ម​ភេទ​​​

​​​​​​​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​​ ទ្វារ​មាស​របស់​យើង​នឹង​បាត់បង់​ភាព​យឺត​ ហើយ​កាន់​តែ​តូច​ទៅៗ​ ដោយ​សារ​តែ​កម្រិត​អ័រម៉ូន​អឺស្ត្រូហ្សែន​​ទាប​។ ​កត្តា​នេះ​ នឹង​ធ្វើ​ឲ្យ​យើង​ពុំ​​មាន​ក្តី​សុខ​ស្រួល​នៅ​ពេល​​ដែល​យើង​រួម​ភេទ​ដូច​កាល​ពី​មុន​ឡើយ​។ ប៉ុន្តែ​ ប្រសិន​បើ​យើង​មាន​ការ​រួម​ភេទ​ញឹកញាប់​ ​​យើង​អាច​នឹង​បញ្ចៀស​នូវ​ការ​ផ្លាស់ប្ដូរ​នេះ​បាន​។

. ​ទ្វារ​មាស​ស្ងួត

ជាមួយ​នឹង​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​ទាប​ ការ​បញ្ចេញ​ទឹក​រម្អិល​​ក៏​កាន់​តែ​តិច​ ដែល​បណ្ដាល​ឲ្យ​ទ្វារ​មាស​របស់​យើង​ទៅ​ជា​ស្ងួត​។​ ភាព​ស្ងួត​នេះ អាច​នាំ​​ឲ្យ​មាន​ការ​រមាស់​ និង​​​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ផង​ដែរ​។​ លើស​ពី​នេះ​ ភាព​ស្ងួត​ក៏​អាច​​ជះ​ឥទ្ធិពល​​ដល់​​រឿង​លើ​គ្រែ​របស់​យើង​បាន​​​ដូច​គ្នា​ដែរ​​ ដូច្នេះ​ហើយ​ ការ​ប្រើទឹក​​រម្អិល​​នៅ​អំឡុង​ពេល​រួម​ភេទ​ គឺ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

04/01/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាថ៌កំបាំង​ផ្លូវភេទស្រ្តី ពេលខ្លះស្រីៗខ្លួនឯងក៏គិត​មិន​ដល់

សំណួរ-ចម្លើយ អារម្មណ៍​ផ្លូវភេទស្រ្តី ដៃគូ​គួរ​ស្វែង​យល់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 04, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម