ជម្រើសនៃការរំលូតកូនមាន ២បែប ទី១ ការរំលូតដោយប្រើថ្នាំរំលូតកូន និងការរំលូតដោយប្រើឧបករណ៍បូម។ បើតាមការលើកឡើងរបស់ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែន លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បើស្ត្រីមានលក្ខខណ្ឌប៉ុន្មាននេះ មិនអាចប្រើថ្នាំរំលូតកូនបាននោះទេ។
លក្ខខណ្ឌស្ត្រីមិនអាចប្រើថ្នាំរំលូតកូនបាន
– មានផ្ទៃពោះលើសពី ៩សប្តាហ៍
– ឈឺចាប់ក្នុងពោះធ្ងន់ធ្ងរ ឬឈឺក្នុងពោះរយៈពេលយូរ
– កំពុងប្រើកងដាក់ក្នុងស្បូន
ជាទូទៅក្រោយប្រើថ្នាំសុលរំលូតកូន ៤-៦ម៉ោង ការធ្លាក់ឈាមមានសភាពខ្លាំង ឯផលរំខានរួមមាន ចុកពោះខ្លាំង រងារ ញាក់ ឬក្អួត ហើយបន្តធ្លាក់ឈាមតិចៗពី ២-៤សប្តាហ៍។ លោកវេជ្ជបណ្ឌិតថា ក្រោយរំលូតកូនរួចរយៈពេល ២ សប្តាហ៍ ស្ត្រីត្រូវបន្តតាមដានជាមួយគ្រូពេទ្យជំនាញ ដើម្បីប្រាកដថា ការរំលូតកូននោះមានសុវត្ថិភាព។
រយៈពេល ២-៣ ថ្ងៃក្រោយសំណល់ក្នុងស្បូនធ្លាក់អស់ ស្ត្រីអាចត្រលប់ទៅធ្វើការងារប្រចាំថ្ងៃដូចធម្មតា ប៉ុន្តែគប្បីចៀសវាងលើករបស់ធ្ងន់ៗ និងតមរួមភេទក្នុងរយៈពេល ២ សប្តាហ៍។ មួយវិញទៀត ពេលចាប់ផ្តើមរួមភេទ ត្រូវប្រើមធ្យោបាយពន្យារកំណើត ព្រោះក្នុងរយៈពេលនេះស្ត្រីអាចមានផ្ទៃពោះជាថ្មី។
[embed-health-tool-ovulation]