backup og meta

នោម​ក្រោយ​រួម​ភេទ​រួច ពិតជាអាច​​បញ្ចៀស​ការ​មាន​ផ្ទៃពោះ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោម​ក្រោយ​រួម​ភេទ​រួច ពិតជាអាច​​បញ្ចៀស​ការ​មាន​ផ្ទៃពោះ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ ការ​នោម​ក្រោយ​រួម​ភេទ​រួច អាច​ជួយ​​កម្ចាត់​ចោល​ពពួក​បាក់តេរី​គ្រោះថ្នាក់​ដែល​តោង​ជាប់​នៅ​ក្នុង​បង្ហួរ​នោម​។ យ៉ាង​ណា​មិញ ​ការ​នោម​​ក្រោយ​រួម​ភេទ​​រួច​ ​មិន​អាច​បង្ការ​ការ​មាន​ផ្ទៃពោះ​បាន​ឡើយ​។

នោម​ក្រោយ​រួម​ភេទ​ អាច​បង្ការ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​បាន​អត់​?

មិន​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា​ការ​នោម​ក្រោយ​រួម​ភេទ​រួច អាច​ការពារ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​បាន​ទេ ប៉ុន្តែ​វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​​ការ​បង្ក​រោគ​នេះ​​ តាម​រយៈ​ការ​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម​៖

  • នោម​មុន​ និង​ក្រោយ​ពេល​រួម​ភេទ​
  • រក្សា​ជាតិ​ទឹក​ ដោយ​ញ៉ាំ​ទឹក​មួយ​កែវ​ក្រោយ​រួម​ភេទ
  • ​ជូត​សម្អាត​ពី​ផ្នែក​ខាង​មុខ​ទៅ​ខាង​ក្រោយ​ បន្ទាប់​ពី​នោម និង​រួម​ភេទ​រួច​
  • ប្រើ​ទឹក​រម្អិល​ទ្វារ​មាស​ ដើម្បី​បញ្ចៀស​ការ​កកិត​ ដែល​អាច​ធ្វើ​ឲ្យ​រលាក​បង្ហួរ​នោម​ ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ស្រី​ៗ​យើង​គួរ​នោម​​ក្រោយ​រួម​ភេទ​រួច​ប៉ុន្មាន​នាទី​?

យើង​គប្បី​នោម​ក្នុង​ចន្លោះ​រយៈពេល​៣០​នាទី​ក្រោយ​រួម​ភេទ​ ដើម្បី​បញ្ចៀស​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​។​

​ការ​នោម​ក្រោយ​រួម​ភេទ​រួច អាច​បង្ការ​ជំងឺ​កាមរោគ​បាន​អត់​?

បាក់តេរី​ដែល​បង្ក​ជំងឺ​កាមរោគ ខុស​គ្នា​ពី​បាក់តេរី​ដែល​បង្ក​​រោគ​លើ​ផ្លូវ​ទឹក​នោម។ ដោយ​ឡែក​ បាក់តេរី​ដែល​បង្ក​ជំងឺ​កាមរោគ​ស្រូប​ចូល​ទៅ​ក្នុង​រាងកាយ​របស់​យើង​តាម​រយៈ​​ការ​ដាច់​​រលាត់​តូច​ៗ​នៅ​ក្នុង​ភ្នាស​រម្អិល​នៃ​ទ្វារ​មាស​ ហើយ​ការ​នោម​ក្រោយ​រួម​ភេទ​មិន​អាច​បង្ការ​ជំងឺ​កាមរោគ​បាន​ឡើយ​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ការពារ​ខ្លួន​ពី​ជំងឺ​មួយ​នេះ គឺ​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​។

[embed-health-tool-ovulation]

អត្ថបទគួរអាន៖

បើ​ស្រី​ៗ​យើង​ចង់​មាន​ផ្ទៃពោះ តើ​យើង​​អាច​នោម​ក្រោយ​រួម​ភេទ​បា​ន​​ទេ​?

​ទោះ​បី​ជា​យើង​ព្យាយាម​យក​កូន​ យើង​នៅ​តែ​អាច​នោម​ក្រោយ​រួម​ភេទ​បាន​។ ជាក់​ស្ដែង មេ​ជីវិត​ឈ្មោល​ផ្លាស់​ទី​តាម​​រន្ធ​មាត់ស្បូន​ ទៅ​ក្នុង​ស្បូន​ និង​​​ទៅ​ដល់​ដៃ​ស្បូន​  ដែល​ជា​កន្លែង​ដែល​ស៊ុត​ញី​រង់ចាំ​បង្ក​កំណើត​។ បន្ទាប់​ពី​បញ្ចេញ​ទឹក​កាម​ មេ​ជីវិត​ឈ្មោល​នឹង​ចំណាយ​ពេល​ពី​២​ ទៅ​១០​នាទី​ ដើម្បី​ទៅ​ដល់​ដៃ​ស្បូន​ ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Does Peeing After Sex Prevent Pregnancy?

https://www.bellybelly.com.au/pregnancy/does-peeing-after-sex-prevent-pregnancy/

Fertility and conception tips: What to do before getting pregnant

https://www.todaysparent.com/getting-pregnant/fertility-and-conception-tips/

Does Peeing After Sex Keep You From Getting Pregnant?

https://www.romper.com/pregnancy/should-you-pee-after-sex-if-youre-trying-to-get-pregnant-heres-the-deal-58758

​​

កំណែ​ប្រែបច្ចុប្បន្ន

12/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

សញ្ញាគ្រោះថ្នាក់ទាំង ៤ ពេលសម្រាលកូន ម៉ាក់ៗកំពុងពពោះគួរដឹង!

កង្វះអាហារូបត្ថម្ភពេលពពោះ ផ្ដល់ផលពិបាកច្រើនដល់ទាំងម្ដាយ និងគភ៌


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 12

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម