backup og meta

ស្រីៗប្រយ័ត្នតិច! មានកត្តាទាំងនេះប្រឈមនឹងកើតជំងឺមហារីកភ្នាសស្បូន

ស្រីៗប្រយ័ត្នតិច! មានកត្តាទាំងនេះប្រឈមនឹងកើតជំងឺមហារីកភ្នាសស្បូន

ចំពោះ​ស្រីៗ ស្បូន​គឺ​ជា​អវយវៈ​សំខាន់​មួយ​នៃ​រាង​កាយ ប៉ុន្តែ​វា​ក៏​អាច​ប្រឈម​មុខ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​កាច​ៗ​សាហាវ​ដែរ​ដូចជា ដុំំ​ស្បូន គីស​ក្នុង​ស្បូន និង​ជំងឺ​មហារីក​ស្បូន ឬ​មហារីក​ភ្នាស​ស្បូន​ជា​ដើម។ ទាក់​ទង​នឹង​ជំងឺ​មហារីក​ភ្នាស​ស្បូន លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​បកស្រាយ​ឲ្យ​ដឹង​ពី​ជំងឺ​នេះ​ខ្លះៗ កត្តា​ប្រឈម និង​រោគ​សញ្ញា​ផ្សេងៗ។

អ្វី​ទៅ​ជាជំងឺ​មហារីក​ភ្នាស​ស្បូន?

លោក​វេជ្ជបណ្ឌិតបានឲ្យ​ដឹង​ថា ជំងឺ​មហារីក​ភ្នាស​ស្បូន ជា​ជំងឺ​ដែល​កោសិកា​ភ្នាស​ស្រទាប់​ស្បូន​លូតលាស់​ខុស​ប្រក្រតី ក្លាយ​ជា​កោសិកា​មហារីក។

ជំងឺ​មហារីក​ស្បូន​មាន​ហានិភ័យ​ចំពោះ​ស្ត្រី​ណា​ខ្លះ?

កត្តា​ហានិភ័យ​ចំពោះ​ស្ត្រី​កើត​ជំងឺ​មហារីក​ភ្នាស​ស្បូន​មាន៖

– បញ្ហា​បញ្ចេញ​ពង​ញី

– ជំងឺ​កន្សោម​ពង​ញី​កន្តាញ់ កើត​គីស​ច្រើន

– ស្ត្រី​ឆាប់​មាន​រដូវ​ក្មេង​ពេក

ស្ត្រី​អស់​រដូវ​យឺត​ពេក

-​ ប្រើ​ប្រាស់​ថ្នាំ ភ្ញោច​ពង​ញី​ឲ្យ​ឆាប់​ទុំ

– ការ​លើស​អ័រម៉ូន អឺស្រ្តូហ្សែន រយៈ​ពេល​យូរ

– កត្តា​តំណ​ពូជ គ្រួសារ

– ស្ត្រី​ធាត់​លើស​ទម្ងន់ លើស​សម្ពាធ​ឈាម មាន​ជំងឺ​ទឹក​នោម​ផ្អែម​

– ​ស្ត្រី​ចូល​ចិត្ត​ញ៉ាំ ខ្លាញ់​សត្វ​ច្រើន​។ល។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

មហារីកភ្នាសក្នុងស្បូន

ជំងឺ​មហារីក​ភ្នាស​ស្បូន មាន​រោគ​សញ្ញា​បែប​ណា​ខ្លះ?

ស្ត្រី​គួរ​យក​ចិត្ត​ទុក​ដាក់​នឹង​រោគ​សញ្ញា​មួយ​ចំនួន​រួម​មាន៖

– ស្ត្រី​អស់​រដូវ បែរ​ជា​មាន​ធ្លាក់​ឈាម​តាម​ទ្វារ​មាស ខុស​ធម្មតា

– ស្ត្រី​នៅ​ដំណាក់​កាល​បន្ត​ពូជ មាន​រដូវ​មិន​ទៀង​ទាត់ ឈាម​រដូវ​ធ្លាក់​យូរ​ថ្ងៃ ធ្លាក់​ឈាម​ខុស​ធម្មតា

– ដំណាក់​កាល​យឺត (កើត​យូរ​ខែ​ឆ្នាំ) ឈឺ​ចាប់​នៅ​ក្នុង​អាង​ត្រគៀក បទ​ជើង​តូច​នោម​មាន​លាយ​ឈាម ទឹក​ដក់​ក្នុង​ពោះ(ពោះ​ប៉ោង​ធំ)។

អត្ថបទគួរអាន៖

ជំងឺ​មហារីក​ភ្នាស​ស្បូន ព្យាបាល​ដោយ​របៀប​ណា​ខ្លះ?

ក្នុង​ករណី​ដែល​កើត​ជំងឺ​មហារីក​ភ្នាស​ស្បូន ក្រុម​គ្រូពេទ្យ​​អាច​ធ្វើ​ការ​ព្យាបាល​បាន​តាម​៣​វិធី​សាស្ត្រ​៖

១. ព្យាបាល​ដោយ​វះកាត់​ស្បូន​ចោល​ទាំង​ស្រុង កន្សោម​ពង​ញី​ទាំង​សង​ខាង វះ​យក​កូន​កណ្ដុរ​ចេញ

២. ប្រើ​ប្រាស់​ថ្នាំ​គីមី

៣. បាញ់​កាំរស្មី​សម្លាប់​កោសិកា​មហារីក។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Endometrial cancer, https://www.mayoclinic.org/diseases-conditions/endometrial-cancer/symptoms-causes/syc-20352461#:~:text=Endometrial%20cancer%20is%20a%20type,is%20sometimes%20called%20uterine%20cancer.

ABOUT ENDOMETRIAL CANCER, https://www.cancer.org/cancer/endometrial-cancer/about/what-is-endometrial-cancer.html

Endometrial Cancer,https://www.hopkinsmedicine.org/health/conditions-and-diseases/endometrial-cancer

កំណែ​ប្រែបច្ចុប្បន្ន

12/05/2023

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗគ្នាយើងគួរដឹង! ទាំងនេះជាប្រភេទគីសដៃស្បូនកើតមានញឹកញាប់

ធ្លាក់ឈាមក្រោយសម្រាល ដោយសារស្បូនឥតកន្ត្រាក់អាចពីបញ្ហាទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 12, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម