backup og meta

ស្រីៗបើ​ជួបបញ្ហា​ប៉ុន្មានយ៉ាងនេះ អាចធ្វើឲ្យ​ចំណង់ផ្លូវភេទ​ធ្លាក់ចុះ

ស្រីៗបើ​ជួបបញ្ហា​ប៉ុន្មានយ៉ាងនេះ អាចធ្វើឲ្យ​ចំណង់ផ្លូវភេទ​ធ្លាក់ចុះ

ជា​រឿង​ធម្មជាតិ​ទៅ​ហើយ​ដែល​ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​យើង​មាន​ការ​ប្រែ​ប្រួល​ពី​ពេល​មួយ​ទៅ​ពេល​មួយ​នោះ ​ដោយ​ពេល​ខ្លះ​ក៏​មាន​ចំណង់​ខ្លាំង និង​ពេល​ខ្លះ​ក៏​តិច​ទៅ​តាម​ហ្នឹង​ដែរ។ យ៉ាង​ណា​ក៏​មាន​បញ្ហា​វ័យ សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត ​មួយ​ចំនួន​បង្ក​ឲ្យ​ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​ធ្លាក់​ចុះ​បាន។

មុ​ន​នឹង​និយាយ​ដល់​មូល​ហេតុ​នាំ​ឲ្យ​ស្រីៗ​បាត់​បង់​ចំណង់​ផ្លូវ​ភេទ យើង​ក៏​គួរ​ដឹង​ពី​រោគសញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ថា​ស្រីៗ​យើង​ចាប់​ផ្ដើម​ធ្លាក់ចុះ​ចំណង់​ផ្លូវ​ភេទ​ហើយ។ រោគ​សញ្ញា​ទាំង​នោះ​រួម​មាន៖

  • មិន​ចាប់​អារម្មណ៍​នឹង​សក​ម្មភាព​ណាមួយ​ទាក់ទង​នឹងការ​រួមភេទ រួមទាំង​ការ​សម្រេច​កាម​ផង​ដែរ
  • មិន​ដែល ឬ​យូរៗ​ម្ដង​ទើប​នឹង​ដល់​រឿង​រួមភេទ
  • ព្រួយ​បារម្ភពី​ការ​បាត់​បង់​ចំណង់​ផ្លូវ​ភេទ​របស់​ខ្លួន។

អត្ថបទពាក់ព័ន្ធ៖

សម្រាប់​មូល​ហេតុ​បង្ក​ឲ្យ​ស្រីៗ​យើង​បាត់​បង់ ឬ​ធ្លាក់​ចុះ​ចំណង់​ផ្លូវ​ភេទ​រួម​មាន៖

. កត្តា​ផ្លូវ​កាយ​

ស្រីៗ​យើង​ខ្លះ​បាន​ជួប​បញ្ហា​ពេល​រួម​ភេទ ដូច​ជា​មាន​ការឈឺចាប់​ខ្លាំង​ពេល​កំពុង​រួមភេទ មិន​អាច​ដល់​ចំណុច​កំពូល បំបៅ​ដោះកូន អស់​ដូវ មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា​មហារីក ទឹកនោមផ្អែម រលាក​សន្លាក់ និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ក៏​​​​សុទ្ធ​តែ​អាច​កាត់បន្ថយ​ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​ដែរ។​ ជាមួយ​គ្នា​នោះ​ដែរ បើ​ស្រី​ៗ​យើង​រវល់​មើល​មើល​ថែ​កូន មើល​ថែ​ប៉ា​ម៉ាក់​ចាស់​ៗ​ក្នុង​គ្រួសារ​ក៏​​អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​ដែរ។​

បៀតបៀនផ្លូវភេទ១

. កត្តា​ផ្លូវ​ចិត្ត

នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​មិន​ល្អ​ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណង់ផ្លូវ​ភេទ​របស់​យើង​ដូច​គ្នា។ បញ្ហា​ផ្លូវ​ចិត្ត​ទាំង​នោះ​មាន​ដូច​ជា៖

  • ជំងឺ​បាក់ទឹកចិត្ត ឬ​ថប់​បារម្ភ
  • តានតឹង​ក្នុង​ចិត្ត​ព្រោះ​រឿង​លុយ​កាក់ ឬ​ការងារ
  • បាក់​សម្រស់ និង​
  • ធ្លាប់​ជួប​បទ​ពិសោធន៍​អវិជ្ជមាន​រឿង​រួមភេទ​

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

​​​​​​. កត្តា​ទំនាក់​ទំនងដៃគូ

សម្រាប់​ស្រីៗ​ជាច្រើន​ការ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ដៃគូ ជា​រឿង​សំខាន់​ក្នុង​ការ​បង្កើត​ភាព​ស្និទ្ធស្នាល​រឿង​លើ​គ្រែ​នេះ​ដែរ។ ដូចនេះ​ហើយ​ បញ្ហា​ក្នុង​ទំនាក់​ទំនង​រវាង​ដៃគូ​ស្នេហា ដូច​ជាមិន​សូវ​ស្និទ្ធ​ស្នាល មាន​ជម្លោះ​មិន​ដោះស្រាយ លាក់​លៀម​ពី​តម្រូវ​ការ​ផ្លូវ​ភេទ និង​បញ្ហាជំនឿចិត្តលើគ្នា ​​គឺ​​សុទ្ធ​ជា​កត្តា​ចម្បងៗ​​​នាំឲ្យ​ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​យើង​ធ្លាក់​ចុះ​។

​​ចំពោះ​ស្រីៗ​យើង​ដែល​មាន​កង្វល់​ចំពោះ​បញ្ហា​នេះ​ សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ដើម្បី​បាន​ដំណោះស្រាយ​សមរម្យ​​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Low sex drive in women, https://www.mayoclinic.org/diseases-conditions/low-sex-drive-in-women/symptoms-causes/syc-20374554#:~:text=Women’s%20sexual%20desires%20naturally%20fluctuate,low%20sex%20drive%20in%20women.

Low sex drive (loss of libido), https://www.nhs.uk/conditions/loss-of-libido/#:~:text=Causes%20of%20a%20low%20sex%20drive&text=stress%2C%20anxiety%20or%20depression,can%20be%20stressful%20and%20tiring

Loss of female libido, https://www.healthdirect.gov.au/loss-of-female-libido

កំណែ​ប្រែបច្ចុប្បន្ន

28/10/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ធ្លាប់​អត់? ​ប្រុសៗ រួម​ភេទ​ដល់ចំណុចកំពូល តែមិនចេញទឹកកាម

កុំបារម្ភ! គីសដៃស្បូនប្រភេទនេះ ៩០% អាចបាត់ទៅវិញខ្លួនឯង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 28, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម