គ្នាយើងស្រីៗធ្លាប់ញ៉ាំគ្រឿងស្រវឹងពេលកំពុងមករដូវអត់? បើធ្លាប់ញ៉ាំតើមានផលរំខានដល់ការធ្លាក់ឈាមរដូវ ឬក៏មានការឈឺចាប់អ្វីទេ? កុំទាន់ឆ្លើយក៏បាន តោះស្វែងយល់ទាំងអស់គ្នា។
១.គ្រឿងស្រវឹងផ្ដល់ផលរំខានអ្វីខ្លះ?
ដូចគ្នាយើងដឹងហើយថាគ្រឿងស្រវឹងផ្ដល់ផលអវិជ្ជមានច្រើនយ៉ាងដល់រាងកាយរបស់យើង ហើយក៏អាចធ្វើឲ្យអាការៈមករដូវរបស់ស្រីៗយើងកាន់តែអាក្រក់ផងដែរ។
ផឹកគ្រឿងស្រវឹងអាចធ្វើឲ្យយើងបាត់បង់ជាតិទឹក នាំឲ្យយើងមានអាការៈឈឺក្បាលខ្លាំង និងហើមពោះ ហើយក៏អាចមានបញ្ហាដល់ប្រព័ន្ធរំលាយអាហារអាចទៅជារាក និងចង្អោរ ជាដើម។
ក្រៅពីនេះ អាការៈក្រោយពេលស្រវឹងនឹងរំខានយើងដូចគ្នា ដូចជាឈឺក្បាល ក្អួតចង្អោរ រាក និងអស់កម្លាំងជាដើម ដែលអាការៈទាំងនេះប្រហាក់ប្រហែលនឹងអាការៈពេលមករដូវរបស់យើងដែរ។
ក្រៅពីនេះ ការបាត់បង់ជាតិទឹកដោយសារគ្រឿងស្រវឹង អាចធ្វើឲ្យអាការៈឈឺចាប់ពេលមករដូវកាន់តែអាក្រក់ឡើង ដោយធ្វើឲ្យទឹករម្អិល និងឈាមរដូវកាន់តែខាប់ជាងធម្មតា ពិបាកក្នុងការហូរធ្លាក់ និងធ្វើឲ្យយើងកាន់តែឈឺចាប់។
មួយវិញទៀត បើយើងផឹកស្រាពេលមករដូវនឹងធ្វើឲ្យអ័រម៉ូនរបស់យើងប្រែប្រួលចុះឡើង ដូចជាអ័រម៉ូនអឺស្រ្តូហ្សែន ប្រូតេស្តេរ៉ូន និងតេស្តូស្តេរ៉ូន។ ការប្រែប្រួលឡើងចុះនៃអ័រម៉ូននេះនឹងអាចធ្វើឲ្យការធ្លាក់ចុះមេជីវិត និងរដូវមិនទៀងទាត់ នាំឲ្យពិបាកក្នុងការបង្កកំណើត។
២. តើមិនអាចញ៉ាំគ្រឿងស្រវឹងបានសោះតែម្ដងពេលមករដូវ?
[embed-health-tool-ovulation]