backup og meta

ការពារ​ឆ្លងរោគម្យ៉ាង ​បើ​ស្រីៗទៅនោមភ្លាម​ក្រោយ​រួម​ភេទ​រួច​

ការពារ​ឆ្លងរោគម្យ៉ាង ​បើ​ស្រីៗទៅនោមភ្លាម​ក្រោយ​រួម​ភេទ​រួច​

ក្រោយ​រួម​ភេទ​រួចភ្លាម​ស្រីៗ​គួរ​ទៅ​បន្ទប់​ទឹក​ដើម្បី​បត់ជើង​តូច​ ដោយ​ថា​ការ​ធ្វើ​បែប​នេះ​អាច​មាន​ប្រ​យោជន៍​ដល់​ការ​ការពារ​កុំ​ឲ្យ​ឆ្លង​រោគ​ផ្លូវ​ទឹកនោម។

ការ​​ឆ្លង​រោគ​នៅ​ផ្លូវ​ទឹកនោម​កើត​ឡើង​នៅ​ពេល​បាក់​តេរី​ចូល​ទៅ​ក្នុង​ផ្លូវ​នោម ដែល​ជា​ធម្មតា​ឆ្លង​កាត់​តាម​បង្ហួរ​នោម​ចូល​ទៅ​ដល់​ប្លោកនោម​ ហើយ​បាក់​តេរី​អាច​ទៅ​ដល់​ប្លោក​នោម​លឿន​ ព្រោះ​ថា​ពី​បង្ហួរនោម​ទៅ​កាន់​ប្លោក​នោម​មាន​ប្រវែង​ខ្លី​ចំពោះ​មនុស្ស​ស្រី​។ ពេល​យើង​បត់ជើង​តូច ក្រោយ​រួម​ភេទ​រួច នឹង​ជួយ​យើង​បញ្ចេញ​ពពួក​បាក់​តេរី​ដែល​កើត​មាន​នៅ​ពេល​កំពុង​រួម​ភេទ​ចេញ​មក​ក្រៅ​តាម​បង្ហួរ​នោម។ ទោះ​បី​ជា​វិធី​នេះ​មិន​មាន​ការ​បញ្ជាក់​ច្បាស់​ថា​អាច​ការពារ​ការ​ឆ្លង​រោគ​នៅ​ផ្លូវ​ទឹកនោម​ដោយ​សារ​ការ​រួម​ភេទ​បាន​ទាំង​ស្រុង តែ​ការ​ទៅ​បត់ជើង​តូច​ក្រោយ​រួម​ភេទ​ជា​វិធី​ងាយ​ស្រួល​មួយ​ដែល​យើង​គួរ​តែ​អនុវត្ត។​

ទៅនោម

បើ​អ៊ីចឹង​គួរ​ទៅ​បត់​ជើង​តូច​រយៈពេល​ប៉ុន្មាន​បន្ទាប់ពី​រួម​ភេទ? ជា​ការ​ល្អ​ស្រីៗ​យើង​គួរ​ទៅ​បត់ជើង​តូច​ក្នុង​រង្វង់​៣០​នាទី​បន្ទាប់​ពី​រួមភេទ​រួច ដើម្បី​អាច​ជួយ​ទប់​ស្កាត់​ឆ្លង​រោគ​នៅ​ផ្លូវទឹក​នោម​នេះ ពោល​គឺ​កាន់​តែ​ឆាប់ កាន់​តែ​ប្រសើរ​។

ដូច​គ្នា​ដែរ បើ​ទោះបី​ជា​ពេល​ប្រព្រឹត្ត​សម្មភាព​លើ​គ្រែ​ដោយ​មិន​បាន​ប្រើ​លិង្គ​ស៊ក​បញ្ចូល​ក្នុង​ទ្វារមាស​ក៏​ដោយ តែ​បើ​មាន​ការ​ប្រើ​មាត់ និង​អណ្ដាត​ជំនួស​នោះ ក៏​អាច​មាន​ឱកាស​ឆ្លង​បាក់​តេរីពី​មាត់ និង​អណ្ដាត​ទៅ​លើ​ទ្វារមាស​ស្រីៗ​យើង​ដូច​គ្នា។ ដូច​នេះ ស្រីៗ​យើង​ក៏​គួរ​តែ​ទៅ​នោម​ចេញ ក្រោយ​បញ្ចប់​ប្រតិបត្តិ​ការ​ដែរ​។

​​ការ​ទៅ​បត់ជើង​តូច​ក្រោយ​រូម​ភេទ​នេះ​ មិន​មែន​ជា​រឿង​ត្រូវ​តែ​ធ្វើ​ទេ ប៉ុន្តែ​ថា​បើ​យើង​អនុវត្ត វា​នឹង​មាន​ប្រយោជន៍​សម្រាប់​ស្រីៗ​យើង​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why Should You Pee After Sex? Three Reasons Explained

https://flo.health/menstrual-cycle/sex/sexual-health/why-should-you-pee-after-sex

Is Peeing After Sex Actually That Important?

https://www.self.com/story/is-it-actually-that-important-to-pee-after-sex

Why You Should Always Pee After Sex

https://www.verywellhealth.com/why-you-should-pee-after-sex-4172822

កំណែ​ប្រែបច្ចុប្បន្ន

27/12/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

តើគួររួមភេទញឹកញាប់ប៉ុន​ណា ទើបឆាប់មានផ្ទៃពោះ?

បង្ការការឆ្លងរោគ រួមភេទហើយ កុំភ្លេចធ្វើរឿងសំខាន់នេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម