backup og meta

តើគួររួមភេទញឹកញាប់ប៉ុន​ណា ទើបឆាប់មានផ្ទៃពោះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 28, 2022

    តើគួររួមភេទញឹកញាប់ប៉ុន​ណា ទើបឆាប់មានផ្ទៃពោះ?

    ដៃគូ ឬ​ប្ដីប្រពន្ធ​ដែល​គិត​ចង់ ​ឬ​ព្យាយាម​យក​កូន តើ​ត្រូវ​រួម​ភេទ​ញឹកញាប់​ប៉ុនណា​ទើប​អាច​សម្រេច​បំណង​បាន? ដើម្បី​ឲ្យ​យើង​អាច​មាន​ផ្ទៃ​ពោះ​បាន​ យើង​ពិត​ជា​ដឹង​ហើយ​ថា​ភាគី​ទាំង​ពីរ​គួរ​តែ​មាន​សុខភាព​ល្អ​ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដល់​កូន និង​ម្ដាយ​ពេល​មាន​ផ្ទៃពោះ។​

    ​​យ៉ាងណា ពេល​នេះ​យើង​និយាយ​ពី​ដៃគូ​ដែល​មាន​សុខភាព​ល្អ មាន​មេជីវិត​ឈ្មោល​ល្អ អាច​បង្ក​កំណើត​បាន តើ​គួរ​រួម​ភេទ​ញឹកញាប់​ប៉ុនណា​ទើប​អាច​មាន​ផ្ទៃពោះ​?

    តាម​ការ​ណែនាំ​ ដើម្បី​អាច​មាន​ផ្ទៃពោះ​បាន​ភាគី​ទាំង​ពីរ​គួរ​​រួមភេទ​យ៉ាង​តិច​ណាស់​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​សប្ដាហ៍។ បើ​ដៃគូ​ខាង​ប្រុស​មាន​គុណភាព​មេជីវិត​ឈ្មោល​ល្អ ការ​រួ​មភេទ​កាន់តែ​ញឹកញាប់​កាន់តែ​បង្កើត​ឱកាស​មាន​ផ្ទៃពោះ។

    ការ​រួម​ភេទ​ត្រូវ​ធ្វើ​ឡើង​​ភ្លាមៗ​ក្រោយ​ភាគី​ខាង​ស្រី​អស់​ឈាម​រដូវ ព្រោះ​ថា​ក្នុង​រយៈពេល​នេះ អាច​ជួយ​ធានា​បាន​ថា​ជា​ពេល​ល្អ​បំផុត​សម្រាប់​ការ​បង្ក​កំណើត​។

    មានផ្ទៃពោះ

    ចំណុចសំខាន់


    ក្រៅពី​ការ​រួម​ភេទ​បាន​ទៀង​ទាត់ គ្នា​យើង​ចង់បាន​កូនក៏​ត្រូវ​ថែរក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ​ដែរ។ ចំពោះ​មនុស្ស​ស្រី​ដែល​ធាត់​ពេក ឬ​ស្គម​ពេក​ក៏​ប្រឈម​នឹង​បញ្ហា​ធ្លាក់​មេជិវិត​ញី​ផង​ដែរ​។​
    ចំពោះ​គ្នា​យើង​ដែល​ចង់​បាន​កូន​ច្រើន​ឆ្នាំ​ហើយ​នៅ​មិន​ទាន់​បាន​ គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​​ទទួល​បាន​ការ​ប្រឹក្សា​ត្រឹម​ត្រូវ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Mar 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម