backup og meta

អ្វី​ជា​បូស​សុដន់ ហើយស្រីៗ​ណាខ្លះ​ប្រឈម​កើត​បូសសុដន់?

អ្វី​ជា​បូស​សុដន់ ហើយស្រីៗ​ណាខ្លះ​ប្រឈម​កើត​បូសសុដន់?

ស្រីៗ​គួរ​ប្រុង​ប្រយ័ត្ន​ជា​មួយ​ជំងឺ​បូស​សុដន់ (អាប់សែ​សុដន់) ព្រោះ​អាច​កើត​ចំពោះ​ស្ត្រី​គ្រប់​វ័យ ជា​ពិសេស​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន។ បូស​សុដន់ ​ជា​ជំងឺ​ឆ្លង និង​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។ “Hello គ្រូទេព្យ នឹងណែនាំ​ពី​វិធីការ​ពារ និង​ព្យាបាល។

រោគសញ្ញាជំងឺបូសសុដន់ (អាប់សែសុដន់)

រោគ​​​សញ្ញា​​​ទូទៅ​​​នៃ​ជំងឺ​​​បូស​​​សុដន់​មាន ​ឈឺ​ហើម ស្ទះ​ទឹកដោះ ​រមាស់​ក្ដៅ​ខ្លួន ​មាន​ខ្ទុះ​ហូរ​ចេញ​ពី​ក្បាល​សុដន់​ជាដើម។ រោគ​សញ្ញា​អាច​​​ច្រើន​ជាង​នេះ នៅ​ពេល​ស្ថាន​ភាព​ជំងឺ​​​កាន់​តែ​ធ្ងន់ធ្ងរ ​ហើយ​ចំពោះ​ស្រីៗ​​​​កំពុង​បំបៅ​ដោះ​កូន រោគ​សញ្ញា​គឺ​អាច​​​​ធ្ងន់ធ្ងរ​ជាង​ធម្មតា។

បើ​មានបូស​សុដន់កើត​លើ​អ្នក​មិន​បំបៅ​ដោះ​កូន ​អាច​ជា​សញ្ញា​ជំងឺ​ទឹកនោម​ផ្អែម​ ឬ​ក៏​ជំងឺ​មហារីក​ប្រភេទ​កម្រ​ណា​មួយ។ មាន​ករណី​កម្រ​មួយ​ចំនួន អាច​បណ្ដាល​អ្នក​មាន​ជំងឺ​ប្រភេទ​នេះ ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត បើ​សិន​ជា​វាវិត្ត​ក្លាយ​ជា​មេរោគ​សាហាវ​រីករាលដាល​ដល់​ចរន្ត​ឈាម។

មូលហេតុនាំឲ្យកើតបូសសុដន់

បូសសុដន់ ជា​ប្រភេទ​ជំងឺឆ្លង​​​​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់ ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​ឆ្លង​បាក់តេរី ពិសេស​គឺ​ពពួក​បាក់តេរី ​ស្តាហ្វីឡូកូក។ ពួក​វា​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន​យើង​តាម​រយៈ​ក្បាល​សុដន់ ឬ​ក៏​ស្បែក​សុដន់​ដាច់​រលាត់ បង្ក​ទៅ​ជា​ជំងឺ​រលាក​សុដន់​ឲ្យ​ជាលិកា​ខ្លាញ់​ឡើង​ហើម​សង្កត់​លើ​បំពង់​បញ្ចេញ​ទឹក​ដោះ។ នៅ​ពេល​សុដន់​​​រលាក​កាន់​តែ​ខ្លាំង​បណ្ដាល​ឲ្យ​បំពង់​ទឹក​ដោះ​ចាប់​ផ្ដើម​ស្ទះ បង្ក​ឲ្យ​មាន​ខ្ទុះ​ប្រមូល​ផ្ដុំ​គ្នា​ក្លាយ​ទៅ​ជា​បូស ឬ​​អាប់សែ។

មហារីកសុដន់

វិធីព្យាបាល

គួរ​ទៅ​ព្យាបាល​មន្ទីរ​ពេទ្យ​ ព្រោះយើងនឹង​ទទួល​បាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​មួយ​ជាក់​លាក់។ ពេទ្យ​ជំនាញនឹង​​សាក​សួរ​រោគ​សញ្ញា​ ដូច​ជា ​ពិនិត្យ​មុខ​របស់​បូស​ ហើយ​បើ​សិន​ចាំ​បាច់ ​នឹង​តម្រូវ​​ឲ្យ​យើង​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​មួយចំ​​នួន ឬ​មើល​បរិមាណ​គ្រាប់​ឈាម​ស។ លទ្ធផល​តេស្ត​នេះ​អាច​ផ្ដល់​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​ប្រតិកម្ម​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ​បាន។

ចំពោះ​ស្រីៗ​កំពុង​បំបៅ​ដោះ​កូន គ្រូពេទ្យ​អាច​នឹង​យក​ទឹក​ដោះ​កើត​បូស​ ទៅ​ពិនិត្យ​រក​មើល​មេរោគ​ដើមហេតុ​បង្ក​ឲ្យ​កើត​បូស។ ដោយសារ​អ្នក​ជំងឺ​ភាគច្រើន​ចាប់​ផ្ដើម​ស៊ាំ​នឹង​ប្រភេទ​ថ្នាំអង់ទីប៊ីយូទិក (ថ្នាំផ្សះ) គ្រូពេទ្យ​​​អាច​ធ្វើ​តេស្ត​មន្ទីរ​ពិសោធន៍​ផ្សេង​ទៀត​ដើម្បី​ដឹង​ពី​ប្រភេទ​អង់ទីប៊ីយូទិចល្អ​សម្រាប់​យើង​ ហើយ​បើ​សិន​ជា​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង គឺ​មាន​វិធី​សាស្ត្រ​​​ដើម្បី​ព្យាបាល​តាម​រយៈ​ការ​បង្ហូរ​ខ្ទុះ​ចេញ​ពី​សុដន់​ មាន​ពីរ​បែប។

– វិធីសាស្ត្រទី១៖ បូម​​​ខ្ទុះ​ចេញ​តាម​រយៈ​ជំនួយ​ពី​ម៉ាស៊ីន​អេកូ។ ក្នុង​ករណី​បូស​មិន​ទាន់​ធ្លាយ វិធី​នេះ​ល្អ​ជាង​គេ​ ព្រោះ​រូបភាព​របស់​ម៉ាស៊ីនអេកូ អាច​ប្រាប់​ពី​បរិមាណ​ខ្ទុះ​នៅ​ក្នុង​បូស ​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​បូម​ចេញ ​កាត់​បន្ថយ​ហានិភ័យ​ការ​ឆ្លង​មេរោគ​ថែម​ទៀត ឬ​ករណី​ចាក់​ម្ជុល​បូម​ហួស​កន្លែង​ជាដើម។

– វិធីសាស្ត្រទី២៖ ការ​វះ​បង្ហួរ​ខ្ទុះ​ធម្មតា។ វិធី​សាស្ត្រ​ធ្វើ​ឡើង​​​​ដោយ​វះ​ចោះ​រន្ធ​តូច​មួយ​​​លើ​​ផ្ទៃ​​​មុខ​​​បូស​​ឲ្យ​​​ខ្ទុះ​​​ហូរចេញ​​​មក​​​ក្រៅ។ បន្ទាប់មក​លាង​មុខ​របួស​​រំងាប់​​មេរោគ និង​អាច​ដាក់​​កូន​ទុយោ​​​ពេទ្យ​តូច​មួយ​ទុក​បង្ហូរ​ខ្ទុះ​​នៅ​សេស​សល់។ ដើម្បី​ឲ្យ​​មុខ​របួស​ជា​សះ​​​​ពី​ក្នុង​មក​ក្រៅ។ យើង​មិន​គួរ​​ដេរ​បិទ​មុខ​​របួស​ឡើយ ​មុខ​របួស​គួរ​ប្រើ​បង់​​បិទ ​ឬ​រុំ​​​​ជំនួស​​​វិញ។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Breast Abscess. https://www.healthgrades.com/right-care/womens-health/breast-abscess–treatments Accessed: 8 January, 2017

កំណែ​ប្រែបច្ចុប្បន្ន

30/09/2024

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់

ស្រីៗប្រយ័ត្នណា ក្លៀកឈឺអាចជាសញ្ញាជំងឺមហារីកសុដន់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Sep 30

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម