នៅពេលដែលឮពាក្យថា ដុំសាច់ អ្នកណាៗក៏ចាប់ផ្តើមមានការព្រួយបារម្ភភា្លមតែម្តង។ ជាក់ស្តែង ចំពោះស្រីៗវិញពេលឮពាក្យថា ដុំសាច់ក្នុងស្បូន គឺភ័យខ្លាំងតែម្តង។ ជាទូទៅ ដុំសាច់ក្នុងស្បូនមិនមែនជាដុំសាច់កាច តែវាអាចបង្កឲ្យមានការរំខាន និងមានលក្ខណៈធ្ងន់ ឬស្រាល អាស្រ័យទៅសណ្ឋានទីតាំងនៃដុំសាច់។
មន្ទីរពេទ្យ កាល់ម៉ែត បានផ្សព្វផ្សាយឲ្យដឹងថា ចំពោះមូលហេតុនៃការកើតមានដុំសាច់ក្នុងស្បូន មិនទាន់មានការសិក្សាស្រាវជ្រាវបញ្ជាក់ច្បាស់លាស់នៅឡើយរហូតមកដល់សព្វថ្ងៃ ប៉ុន្តែគេដឹងថា រោគសញ្ញនៃជំងឺដុំសាច់ក្នុងស្បូន គឺអាស្រ័យទៅលើទីតាំងនៃដុំសាច់លើស្បូនដែលគេចែកចេញជា៣ទីតាំងដូចជា៖
ទី១. ដុំសាច់នៅក្នុងស្រទាប់ក្រៅស្បូន
ដុំសាច់កើតនៅលើស្រទាប់ខាងក្រៅនៃសាច់ដុំស្បូន ជាទូទៅវាមិនមានរោគសញ្ញាអ្វីគួរឲ្យចាប់អារម្មណ៍ទេ លើកលែងតែមានទំហំធំ ដែលដុំនេះធ្វើឲ្យសង្កត់ និងស្អិត ទៅលើសរីរាង្គផ្សេងទៀតនៅក្បែរស្បូនដូចជា៖
– ប្លោកនោម៖ ធ្វើឲ្យស្ត្រីឧស្សាហ៍នោមញឹក។
– បំពង់បង្ហូរទឹកនោម៖ ធ្វើឲ្យស្ទះ និងចាល់ទឹកនោមនៅក្នុងតម្រងនោម នាំឲ្យអ្នកជំងឺឈឺចុកចាប់នៅតម្រងនោម និងចង្កេះផ្នែកខាងក្រោយ។
– ទ្វារលាមក៖ អ្នកជំងឺពិបាកបត់ជើងធំ និងទល់លាមក។
– ករណីខ្លះដុំសាច់រមួល ធ្វើឲ្យអ្នកជំងឺឈឺចុកចាប់ ដែលចាំបាច់ត្រូវធ្វើការវះកាត់ជាបន្ទាន់។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ទី២. ដុំសាច់នៅក្នុងសាច់ដុំស្បូន
ដុំសាច់នេះកើតឡើងនៅក្នុងស្រទាប់សាច់ដុំស្បូន ដែលធ្វើឲ្យបម្រែបម្រួលប្រហោងសាច់ស្បូន ដែលជាទូទៅក៏វាមិនមានរោគសញ្ញាអ្វីគួរឲ្យចាប់អារម្មណ៍ក្នុងករណីដុំសាច់មានទំហំតូច ហើយភាគច្រើនគ្រូពេទ្យអាចពិនិត្យឃើញ តាមរយៈការពិនិត្យអេកូសាស្ត្រនៅលើស្បូន។ ប្រសិនបើដុំសាច់នេះធំ វាមានរោគសញ្ញាស្រដៀងទៅនឹងដុំសាច់នៅក្នុងស្រទាប់ក្រៅស្បូនដែរ។
[embed-health-tool-ovulation]
ទី៣. ដុំសាច់នៅក្នុងប្រហោង ឬភ្នាសក្នុងស្បូន
ជាដុំសាច់កើតនៅស្រទាប់ក្នុងនៃសាច់ស្បូន ដែលមានរោគសញ្ញាធ្វើឲ្យស្ត្រី៖
– ធ្លាក់ឈាមរដូវច្រើន ឈាមរដូវស្ត្រីច្រើនខុសធម្មតា ដែលធ្វើឲ្យស្ត្រីអស់កម្លាំង ស្លេកស្លាំង ជាពិសេសក្នុងវ័យបន្តពូជ និងវ័យជិតអស់រដូវ។
– ធ្លាក់ឈាមរដូវរយៈពេលយូរ៖ ស្ត្រីមករដូវរយៈពេលយូរច្រើនថ្ងៃខុសពីធម្មតា ដែលមានផលរំខាន និងស្លេកស្លាំង។
– ធ្លាក់ឈាមខុសពីរដូវ៖ ស្ត្រីមានការធ្លាក់ឈាមតាមទ្វារមាស ខុសពីដូវធម្មតា ជួនច្រើន ជួនតិច ទៅតាមទំហំនៃដុំសាច់នេះ។
មន្ទីរពេទ្យ កាល់ម៉ែត បានបញ្ជាក់ថា ប្រសិនដុំសាច់នៅក្នុងប្រហោងស្បូន វាបង្កឲ្យមានការធ្លាក់ឈាមរដូវច្រើន និងបន្តការធ្លាក់ឈាមខុសរដូវ រហូតដល់មានការស្លេកស្លាំង ដែលចាំបាច់់ត្រូវការព្យាបាលបន្ទាន់។ ដោយឡែក ចំពោះស្រ្តីនៅក្នុងវ័យបន្តពូជ អាចប្រឈមនឹងវិបត្តិគ្មានកូន ឬកូនរលូត ឬទារកកើតមិនគ្រប់ខែ។
អត្ថបទពាក់ព័ន្ធ៖