ក្រចក

ក្រចក - សុខភាព​ក្រចក សម្រស់​/ម៉ូដ​ក្រចក ជាពិសេស​ស្រីៗ អាច​ស្វែងយល់​ពី​បញ្ហា​ក្រចក​នានា និង​វិធីដោះស្រាយ​ងាយ​បាន​នៅទីនេះ

ចំណេះដឹងទូទៅ

ក្រចក

ម៉េចក្រចកប្រែជាពណ៌លឿង? ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ក្រចក​​ប្រែ​ទៅ​ជា​ពណ៌​លឿង​ អាច​បណ្តាល​មក​ពី​ការ​លាប​ថ្នាំ​ក្រចក​ច្រើន​ជ្រុល​ ឬ​ថែទាំ​ក្រចក​មិន​ត្រឹមត្រូវ។ យ៉ាង​ណា​មិញ ប្រសិន​បើ​គ្នា​យើង​ប្រឈម​នឹង​បញ្ហា​ក្រចក​ឡើង​ពណ៌​លឿង​ និង​​ស្រអាប់​​មិន​ភ្លឺ​រលោង អាច​ដោះស្រាយ​តាម​វិធី​ងាយ​ៗ​ខាង​ក្រោម​នេះ។ ១. ត្រាំ​ក្រចក​នៅ​ក្នុង​ទឹក​ក្រូច​ឆ្មារ ច្របាច់​ក្រូច​មួយ​ផ្លែ​ទៅ​ក្នុង​ចាន​គោម​ ដោយ​បន្ថែម​ទឹក​ត្រជាក់​​បន្តិច រួច​ត្រាំ​ម្រាម​ដៃ​​នៅ​ក្នុង​ទឹក​នោះ​រយៈពេល​ពីរ​បី​នាទី។ បន្ទាប់​មក​ ទុក​ឲ្យ​ស្ងួត​សិន​ ទើប​លាង​សម្អាត​ដៃ​ធម្មតា​។ ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​ក្រចក​ភ្លឺ​រលោង​ និង​កម្ចាត់​ជាតិ​ពណ៌​ចេញ​ពី​ក្រចក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ប្រើ​វីតាមីន​E ជាមួយ​គ្នា​នេះ​ដែរ យើង​ក៏​អាច​ប្រើ​អាហារ​បំប៉ន​ដែល​ផ្ទុក​វីតាមីន​E ដើម្បី​កម្ចាត់​បញ្ហា​ក្រចក​លឿង។ ក្រៅ​ពី​នេះ ការ​ម៉ាស្សា​ក្រចក​ជាមួយ​នឹង​ប្រេង​អាល់ម៉ុន​ដែល​សម្បូរ​​ទៅ​ដោយ​វីតាមីន​E ក៏​មាន​អត្ថប្រយោជន៍​ជួយ​កម្ចាត់​ស្នាម​ពណ៌​លឿង​នៃ​ក្រចក​ដូច​គ្នា។ ៣. ប្រើ​ថ្នាំ​ដុស​ធ្មេញ វិធីសាស្ត្រ​មួយ​ទៀត គឺ​លាប​ថ្នាំ​ដុស​ធ្មេញ​ស្តើង​នៅ​លើ​ក្រចក​ ដោយ​ទុក​ចោល​រយៈពេល​ប្រហែល​១០​នាទី។ ក្រោយ​មក​ យក​ច្រាស់​ដុស​ធ្មេញ ឬ​ច្រាស់​ដុស​ក្រចក​ មក​ត្រដុស​លើ​ក្រចក​ថ្នម​ៗ ដើម្បី​ឲ្យ​ក្រចក​ភ្លឺ​ថ្លា​ឡើង​វិញ។ ចុង​ក្រោយ​ គ្នា​យើង​ត្រូវ​ប្រើ​សំឡី​​ជូត​មុខ​សើម​ មក​សម្អាត​ក្រចក​ឲ្យ​បាន​ស្អាត​ល្អ។ [embed-health-tool-heart-rate] ៤. គន្លឹះ​ថែទាំ​អនាម័យ​ក្រចក ម៉ាស្សា​ក្រចក​ដៃ និង​ក្រចក​ជើង​ជាមួយ​ប្រេង​អូលីវ​ម្តង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ឲ្យ​ក្រចក​មាន​សុខភាព​ល្អ និង​ភ្លឺ​រលោង កាត់​តម្រឹម​ក្រចក​ជា​ទៀងទាត់ ប្រើ​សេរ៉ូម​ក្រចក​ ជៀសវាង​ប្រើ​ថ្នាំ​លាប​ក្រចក​​​ដែល​មាន​ពណ៌​ដិត​ខ្លាំង ជៀសវាង​ខាំ​ក្រចក​ លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ នៅ​ពេល​ដៃ​កខ្វក់ ទុក​ឲ្យ​ក្រចក​ស្ងួត និង​ស្អាត​ល្អ។ អត្ថបទគួរអាន៖ នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារ​បែបណា? ជួបបញ្ហាសក់ឡើងប្រេង […]

ស្វែងរក ក្រចក

ក្រចក

សញ្ញាលើក្រចកទាំងនេះ បញ្ជាក់ពីបញ្ហាសុខភាព​

​ការ​ពិតណាស់ បញ្ហា​កើត​លើ​​ក្រចក អាច​ប្រាប់​ពី​សុខភាព​​​យើង​បាន​ពិត​មែន។ បញ្ហា​លើ​ក្រចក​នេះ ​អាច​បណ្ដាល​មក​ពី​មាន​ការ​បង្ក​រោគ ឬ​អាច​ជា​ផ្នែក​មួយ​នៃ​បញ្ហា​រលាក​ស្បែក។ រោគ​សញ្ញា​ចម្បង​មួយ​ចំនួននៃការខូចក្រចក​ មាន​ដូច​ជាបម្រែ​បម្រួល​ផ្នែក​ខាងក្រៅ មាន​ដូច​ជា​ប្ដូរ​ពណ៌ ខូច​រូប​រាង ក្រាស់​ជាង​មុន មាន​ស្នាម​ឆ្នូត​បណ្ដាយ​ក្រចក ឬ​ក្រចក​ស្រួយ​ងាយ​បាក់។ មាន​ករណី​ខ្លះ​ទៀត​ក្រចក​អាច​មាន​​ស្នាម​ឡើង​លឿង ស ខ្មៅ ឬ​ពណ៌​ត្នោត ចំណែក​អ្នក​ខ្លះ​ផ្សេង​ទៀត ក្រចក​មាន​ស្នាម​ឆ្នូត​ខ្មៅ​លេច​ឡើងក៏មាន។ ១-សញ្ញាទាំងនោះប្រាប់យើងឲ្យដឹង​អ្វីខ្លះ? ភាគ​ច្រើន​នៃ​បញ្ហា​បម្រែ​បម្រួល​ក្រចក គឺ​បណ្ដាល​មក​ពី​ការ​បង្ក​រោគ​ដោយ​ពពួក​ផ្សិត គេ​ហៅ​វា​ថា onychomycosis។ រោគផ្សិត​នេះ​​អាច​បង្ក​ដោយ​ពពួក dermatophytes (ពពួក​ផ្សិត​ត្រូវ​ការ​ជាតិ​កេរ៉ាទីន​ដើម្បី​លូត​លាស់) ឬ​ពពួក Candida albicans។ បញ្ហា​ក្រចក​ឃើញ​ច្រើន​ជាង​គេ​មាន​ដូចជា ក្រចក​​ដុះ​កប់​ ក្រចក​បង្ក​រោគ​ដោយ​ពពួក Pseudomonas, psoriasis តាអក (eczema) lichen planus និង alopecia areata។ បម្រែ​បម្រួល​ផ្សេង​ទៀត​លើ​ក្រចក អាច​បញ្ជាក់​អំពី​បញ្ហា​កង្វះ​សារធាតុ​ចិញ្ចឹម បញ្ហា​ថ្លើមនិង​បញ្ហា​តម្រង​នោម​ជាដើម។ Acral melanoma គឺ​ជា​ប្រភេទ​ជំងឺ​មហារីក​លើ​ស្បែក​មួយ​ប្រភេទ ដែល​វា​លេច​សញ្ញា​ជា​ស្នាម​អុច​ខ្មៅ​ ឬ​បន្ទាត់​ខ្មៅ​លើ​ម្រាម​ដៃ និង​ក្រចក ជា​ពិសេស​បើ​​កើត​លើ​គល់​ក្រចក។ កត្តា​ប្រឈម​​ធ្វើ​ឲ្យ​កើត​មេរោគ​ផ្សិត​លើ​ក្រចក​មាន​ដូចជា ប្រព័ន្ធ​ការ​ពារ​ក្នុង​ខ្លួន​ខ្សោយ មាន​ជំងឺ​ស្បែក​ ដូច​ជា atopic eczema […]


ក្រចក

ស្រីៗកុំឧស្សាហ៍តជេលក្រចកខ្លាំងពេក ប្រយ័ត្នខូចខ្ទេច

សម័យ​នេះ​ ការ​ត​ជេល​ក្រចក​ពេញ​និយម​បំផុត​សម្រាប់​មនុស្ស​ស្រី ព្រោះ​វា​អាច​ជួយ​លើក​សម្រស់​បាន​មួយ​ផ្នែក​បន្ថែម​ទៀត ប៉ុន្តែ​អ្នក​ដែល​ធ្វើ​រួច​តែង​ស្ដាយក្រោយ ព្រោះ​វា​បាន​ធ្វើ​ឲ្យ​ក្រចក​ធម្មជាតិ​យើង​ខូចខាត​។ អ្នកស្រី សានីតា វ័យ ៣៧ ឆ្នាំ​​ដែល​ជា​ម្ចាស់​ហាង​ថែរក្សា​សម្រស់នៅ​ម្ដុំ​ផ្សារ​កណ្ដាល និង​មាន​បទពិសោធជិត ២០ ឆ្នាំ នឹង​រៀបរាប់ពីផល​ប៉ះពាល់​ដូច​ខាងក្រោម។ ១- ជេល​សម្រាប់​ត​ក្រចក​នោះ អាច​ធ្វើឲ្យ​ក្រចក​ធម្មជាតិ​ចុះ​ខ្សោយ ព្រោះ​វា​មិន​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​គ្រប់គ្រាន់។ ២- ធ្វើឲ្យ​ស្ដើង និង​ងាយ​បាក់​ក្រចក​ធម្មជាតិ ព្រោះ​ថា​ដំណើរ​ការ​ត​ជេល ត្រូវ​រូស​ក្រចក​ដើម​ចេញ​សិន ទើប​យក​ទឹក​ថ្នាំ​មក​គ្រប​ពី​លើសិន ទើប​ក្រចក​​ស៊ី​ចូល​គ្នា​បាន។ ៣- ក្រចក​មិន​ងាយ​ត្រឡប់​មក​រក​ពណ៌​ស៊ីជម្ពូ​វិញ ព្រោះ​រង​ការ​ខូចខាត​ពេល​ត និង​ពេល​ដក​ចេញ​វិញ។ ៤- ក្លិន​ឈួល​របស់​ជេល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម និងអាច​បណ្ដាល​ឲ្យ​រលាក​ស្បែក​មុខ។ អត្ថបទពាក់ព័ន្ធ៖ តិចនិកជម្រុះរោមបែប​ធម្មជាតិមានប្រសិទ្ធភាព និងសុវត្ថិភាព តែស្រីៗអត់សូវដឹង! ៥- កម្ដៅ​ក្នុង​ម៉ាស៊ីន​សម្ងួត​ក្រចក អាច​ធ្វើឲ្យ​ស្បែក​មាន​បញ្ហា ទោះ​ពេល​ដំណើរ​ការ​ត​ជេលមានរយៈពេល​ខ្លី តែ​​កាំរស្មី​យូវី​ដែល​មាន​ក្នុង​ម៉ាស៊ីនក្ដៅ ហើយយើង​លូក​ចូល​ទៅ​ច្រើន​ដង។ ៥- ជេល​សម្រាប់​ត​ក្រចក​នោះ គឺ​ផលិត​ឡើង​ពី​អាស៊ីដ​សរីរាង្គ ដូចនេះ​ហើយ​ទើប​វា​មាន​ក្លិន​ឈួល។ ៦- ពេល​ត​ពិបាក​ម្ដង និង​អស់​លុយ​ម្ដង ដក​ចេញ​ក៏​ត្រូវ​អស់​លុយ​ម្ដង​ទៀត។ ៧- បើ​ត​ជេល​យូរ​មិន​ទាន់​ដក វា​នឹងផុយ ​ស្រួយ​ងាយ​បែក​ដោយ​ទាំង​ក្រចក​ធម្មជាតិ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ក្រចក

​នេះ​វិធី​ថែ​​ក្រចក​ឲ្យស្អាត ហើយ​សុខភាពល្អ ស្រីៗភាគច្រើន​អត់​ដឹង

និយាយ​រឿង​ក្រចក ស្រីៗ​លេងខ្លួន ឬស្រលាញ់ខ្លួន ឧស្សាហ៍​ធ្វើ​ណាស់ ព្រោះ​ចង់​ស្អាត។ ប៉ុន្តែ គ្នា​យើង​ភ្លេច​រឿង​មួយ គឺ​ធ្វើ​ម៉េច​ដើម្បី​ថែក្រចក​ឲ្យ​មាន​សុខភាព​ល្អ ខណៈ​ដែល​ធ្វើ​ក្រចក​បាន​ត្រឹម​លាប​ពណ៌​ស្អាត​ប៉ុណ្ណោះ។ "Hello គ្រូពេទ្យ" នឹង​ប្រាប់​ពី​វិធី​ថែ​ក្រចក​ឲ្យ​មាន​សុខភាព​ល្អ​ម្ដង៖ ១- វីតាមីនប្យូទីន (Biotin) អាហារ​ល្អជួយ​ឲ្យ​រាងកាយ​លូតលាស់ និង​មាន​សុខភាព​ល្អ។ ឯ​ក្រចក​ក៏​ដូច​គ្នា មិនមែន​នៅ​សុខៗ ចេះ​តែ​ល្អនោះ​ទេ។ "វីតាមីនប្យូទីន" ជា​ធាតុ​សំខាន់មាន​ក្នុងក្រុម​វីតាមីន B ជួយ​ឲ្យ​ក្រចក​ដុះ​ ​លូតលាស់ឆាប់​រហ័ស ហើយ​រឹងមាំ។ វីតាមីន ប្យូទីន មាន​ក្នុង​ស៊ុត​លឿង ថ្លើម​សត្វ ត្រី​សាលម៉ុន គ្រាប់​ធញ្ញជាតិ ផ្លែប៊ើរ ដំឡូងជ្វា ជាដើម។ ២- ប្រើថ្នាំលាបក្រចក ថ្វី​បើ​គួរ​​នៅ​ឲ្យ​ឆ្ងាយ​ពី​ផលិតផល​សម្ផស្សដែល​មាន​ជាតិ​គីមី​ តែ​ការ​លាបថ្នាំ​ក្រចក​មិន​មាន​ឥទ្ធិ​ពល​អាក្រក់​ទេ។ តាម​ផ្នែក​បច្ចេកទេស ពេល​ចង់​សម្អាត​ថ្នាំ​ក្រចក​ចេញ ឬ​ពេល​ខ្លះ​ដូរ​ម៉ូដ ឬ​លាប​ថ្នាំ​ពណ៌​ផ្សេង ត្រូវជ្រើសរើស​យក​តែ​ទឹក​លាង​ថ្នាំ​លាប​​ក្រចក​ដែល​គ្មាន​ជាតិអាសេតូន។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣- ផ្តល់សំណើមដល់ស្បែកគល់ក្រចក បើ​ស្បែក​គល់​ក្រចក​ស្ងួត ​ងាយ​នឹង​បែក ឬ​រហែក។ ហេតុនេះ​ ការ​ផ្តល់​សំណើម​ដល់ស្បែក​គល់​ក្រចក​ មិន​គ្រាន់​តែ​ជួយ​ក្រចក​កុំ​ឲ្យ​ប្រេះ​បែក​រហែក​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ឲ្យ​ក្រចក​កាន់​តែ​មាំ​ស្អាត និង​សុខភាព​ល្អ​ដែរ។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/q-r7BKKZZlc ៤- តម្រឹមក្រចកឲ្យទៀង ក្រចក​វែង​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស