backup og meta

ទាំងនេះជាមូលហេតុនាំឲ្យកើតផ្កាស្បូន​ និងវិធីព្យាបាល

ទាំងនេះជាមូលហេតុនាំឲ្យកើតផ្កាស្បូន​ និងវិធីព្យាបាល

ផ្កាស្បូន​ជា​ជំងឺ​សើ​ស្បែក​ម្យ៉ាង​ដែល​ចេញ​ជា​ដុំ​ស​តូចៗ ហើយ​ភាគ​ច្រើន​កើត​នៅ​បរិវេណ​ភ្នែក មាន​លើ​ត្របក​ភ្នែក ក្រោម​ភ្នែក និង​លើ​ទ្រូង។ ស្រីៗ​ឧស្សាហ៍​កើត​មាន​ជំងឺ​នេះ​ច្រើន​ជាង​បុរស ម្ល៉ោះ​ហើយ​ធ្វើ​ឲ្យ​បាត់បង់​សោភណ្ឌ​ភាព​លើ​ផ្ទៃ​មុខ។

១. មូលហេតុ​នាំ​ឲ្យ​កើត​ផ្កា​ស្បូន

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសមៈ ផ្កា​ស្បូន​មិន​មែន​ជា​ជំងឺ​មហារីក​នោះ​ទេ ហើយ​ក៏​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ គ្រាន់​តែ​វា​ធ្វើ​ឲ្យ​បាត់​បង់​សោភ័ណ​ភាព​លើ​ផ្ទៃ​មុខ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​មូលហេតុ​នាំ​កើត​ផ្កា​ស្បូន​វិញ លោក​វេជ្ជបណ្ឌិត​ថា មិន​ទាន់​មាន​​មូលហេតុ​ច្បាស់លាស់​នៅ​ឡើយ​ទេ គ្រាន់​តែ​មាន​កត្តា​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​នេះ ដូចជា​​កត្តា​តំណពូជ ការ​បញ្ចេញ​ក្រពេញ​ញើស​ច្រើន​ខុស​ប្រក្រតី មាន​ជំងឺ​ទឹកនោម​ផ្អែម វិបត្តិ​នៃ​ជំងឺ Down Syndrome ជា​ដើម។

២. វិធី​ព្យាបាល​​ផ្កាស្បូន

ជំងឺ​ផ្កា​ស្បូន​មិន​អាច​ព្យាបាល​ដោយ​ខ្លួន​ឯង​បាន​នោះ កាលណា​យើង​ញេច​នោះ​ផ្កា​ស្បូន​រឹត​តែ​រាល​ដាល​ខ្លាំង​ឡើង។ មាន​វិធី ២ យ៉ាង​ដែល​គ្រូពេទ្យ​សើ​ស្បែក​យក​ព្យាបាល​អ្នក​ជំងឺ​ផ្កាស្បូន អាស្រ័យ​ទៅ​តាម​ស្ថានភាព​ជំងឺ​នីមួយៗ ដែល​ក្នុង​នោះ​មាន​ការ​កោស​កោសិកា​ចេញ​ពី​ក្នុង​ស្បែក និង​ការ​បាញ់​កាំរស្មី ។ ក្រោយ​ទទួល​ការ​ព្យាបាល​រួច អ្នក​កើត​ជំងឺ​ផ្កា​ស្បូន​មួយ​ចំនួន​អាច​កើត​ជំងឺ​នេះ​សារ​ជាថ្មី។

៣. វិធី​ការពារ​ជំងឺ​ផ្កា​ស្បូន

បើ​យើង​កើត​ជំងឺ​ផ្កា​ស្បូន​ដោយសារ​កត្តា​តំណពូជ ច្បាស់​ជា​មិន​មាន​វិធី​ការពារ​នោះ​ទេ ត្រឹម​តែ​ថែទាំ​ស្បែក ដោយ​ការ​សម្អាត​ឲ្យ​​ស្អាត​ល្អ​រៀង​រាល់​ថ្ងៃ ចៀស​វាង​ការ​ត្រូវ​កម្តៅ​ថ្ងៃ​ខ្លាំង​ប៉ុណ្ណោះ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/05/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម