backup og meta

មិន​ចង់​កើត​មុន​ពេញ​មុខ ត្រូវ​ចេះ​សម្រួល​ផ្លូវ​អារម្មណ៍​ជាមុន

មិន​ចង់​កើត​មុន​ពេញ​មុខ ត្រូវ​ចេះ​សម្រួល​ផ្លូវ​អារម្មណ៍​ជាមុន

នរណា​ក៏​ធ្លាប់​ពិបាក​ចិត្ត​ដែរ ប៉ុន្តែ​កុំ​ពិបាក​ចិត្តពេក​ ប្រយ័ត្ន​តែ​ឡើង​មុនពេញ​មុខ ​រឹត​តែ​ធ្វើ​ឲ្យ​ពិបាក​ចិត្តខ្លាំង ព្រោះ​អា​រឿង​ឡើង​មុន កើត​ឡើង​ដោយ​កត្តា​រាងកាយ និង​ផ្លូវ​ចិត្ត ហេតុ​នេះ​បាន​ជា​ក្មេង​វ័យ​ជំទង់​ ច្រើន​ឡើង​មុន​ពេញ​មុខ។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​មូល​ហេតុ ផល​អវិជ្ជមាន ពី​ក្រោយ​ផ្លូវ​អារម្មណ៍ នាំ​ឲ្យ​ឡើង​មុន​ពេញ​មុខ។

១- បញ្ហា​ផ្លូវ​អារម្មណ៍​បង្ក​ឲ្យ​កើត​មុន

មុន ជា​បញ្ហា​ស្បែក​មួយ​ធ្វើ​ឲ្យ​យើង​ធុញ​ទ្រាន់ មិន​សប្បាយ​ចិត្ត ពិសេស​មនុស្ស​វ័យ​ជំទង់ ដោយសារ​ជាវ័យ​មួយ យើង​ចាប់​ផ្តើម​ចាប់​អារម្មណ៍​នឹង​រាង​កាយ និង​ចូល​ចិត្ត​ប្រៀប​ធៀប​ខ្លួន​ឯង​​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន។ ករណី​ក្នុង​ចំណោម​មិត្ត​ភ័ក្ត​ជាច្រើន ស្រាប់​តែ​មាន​យើង​តែ​ម្នាក់​ឡើង​មុន​ពេញ​មុខ ច្បាស់​ជា​មាន​អារម្មណ៍​ខ្មាសអៀន ពិបាក​ចិត្ត​មិន​ខាន។ កត្តា​នេះ នឹង​នាំ​ឲ្យ​មាន​ផល​អវិជ្ជមាន​ជាច្រើន​ដល់​ជិវិត ពិសេស​ក្មេង​ស្រី នាំ​ឲ្យ​រិះរក​វិធី​ដើម្បី​បិត​បាំង ដូច​ជា​ការ​ទុក​សក់​ឲ្យ​វែង ឬ​ផាត់​មុខ​ក្រាស់ៗ​ជាដើម។

ក្មេងៗ​ក្នុង​វ័យ​នេះ ងាយ​ប្រតិកម្ម​នឹង​សម្តី​មនុស្ស​ជុំ​វិញ​ខ្លួន ពេល​ខ្លះ​ការ​និយាយ​លេង​ដោយ​មិន​បាន​គិត ក៏​អាច​ធ្វើ​ឲ្យ​គ្នា​ពិបាក​ចិត្ត អន់​ចិត្ត​ ភ័យ ឬ​ស្រ្តេស​ក៏​មាន ហើយ​អារម្មណ៍​អវិជ្ជមាន​ទាំង​នេះ នឹង​អាច​ធ្វើ​ឲ្យ​បញ្ហា​មុន​កាន់​តែ​ធ្ងន់​ធ្ងរ​។

ម្យ៉ាង​វិញ​ទៀត វ័យ​ជំទង់ ជា​វ័​យ​មួយ​យើង​ចាប់​ផ្តើម​បង្កើត​នូវ​អត្តចរិត​របស់​ខ្លួន​សម្រាប់​អនាគត ដូច​នេះ​ការ​ទទួល​នូវ​អារម្មណ៍​មិន​ល្អ នឹង​នាំ​ឲ្យ​បាត់​បង់​ភាព​ក្លាហាន​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​ដទៃ ធ្វើ​ឲ្យ​យើង​មាន​គំនិត​ឃ្លាត​ឆ្ងាយ​ពី​សង្គម ឬ​ស្អប់​ខ្ពើម​សង្គម​ខ្លួន​កំពុង​រស់​នៅ។ មួយ​វិញ​ទៀត បញ្ហា​នេះ ក៏​នឹង​ធ្វើ​ឲ្យ​យើង​ពិបាក​បង្កើត​ទំនាក់​ទំនង​ជាមួយ​មិត្ត​ភក្តិ​ភេទ​ផ្ទុយ​គ្នា​ទៀត​ផង។

ស្ត្រេសនាំឲ្យកើតមុន Hello គ្រូពេទ្យ

អត្ថបទ​ពាក់​ព័ន្ធ៖

  • ថែស្បែកមុខយ៉ាង​ម៉េច កុំ​ឲ្យ​ឡើង​មុន? 
  • ពិត​អត់​? ស្រ្តេស តប់​ប្រមល់​ធ្វើ​ឲ្យ​បាក់​សម្រស់ និង…

២- វិធី​គ្រប់​គ្រង​អារម្មណ៍

– គួរ​ចែក​រំលែក​អារម្មណ៍​ទាំង​នោះ​ជាមួយ​អ្នក​ដទៃ។ តាម​ពិត​ទៅ វា​មិន​មែន​តែ​យើង​ទេ មាន​បញ្ហា​ឡើង​មុន ហេតុ​នេះ​អាច​មាន​មិត្តភក្តិ​យល់​ពី​អារម្មណ៍​យើង​កំពុង​មាន និយាយ​ទៅ​កាន់​មិត្តភក្តិ បង​ប្អូន អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ មិន​ស្រ្តេស។

– គួរ​កែ​ប្រែ​ទម្លាប់​រស់​នៅ តាម​រយៈ​ការ​ចូល​រួម​ក្នុង​សកម្មភាព​សង្គម​ខ្លះៗ ដើម្បី​ជួយ​ឲ្យ​ភ្លេច​ពី​បញ្ហា​ឡើង​មុន។ មួយ​វិញ​ទៀត គួរ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ ដោយ​ការ​ញ៉ាំ​អាហារ​ល្អៗ​ដល់​រាងកាយ ហាត់​ប្រាណ និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់។ ពេល​រាង​កាយ​ល្អ​មាំមួន នឹង​អាច​បង្កើត​អារម្មណ៍​វិជ្ជ​មាន​សម្រាប់​ខ្លួន​ឯង។

– គួរ​ព្យាបាល​មុន ដោយ​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ ព្រោះ​មាន​វិធី​ច្រើន​ណាស់​ក្នុង​ដើម្បី​ព្យាបាល​មុន​បាន។ គួរ​តែ​ទៅ​ជួប​អ្នក​ឯក​ទេស​ស្បែក ដើម្បី​រក​ដំណោះ​ស្រាយ និង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់ ព្រោះ​ការ​ព្យាបាល​ត្រូវ​ការ​ពេល​វេលា​ខ្លះ។

ពិត​ណាស់ បញ្ហា​មុន​ គឺ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​មួយ ធ្វើ​ឲ្យ​មិន​ស្អាត ប៉ុន្តែ​ក៏​មិន​បាន​បង្ហាញ​ពី​អត្តចរិត​ខាង​ក្នុង​នោះ​ដែរ។ បើ​ឡើង​មុន គួរ​តែ​សម្រួល​អារម្មណ៍ និង​ស្វែង​រក​ជំនួយ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន ហើយ​ត្រូវ​ចាំ​ថា មុន គ្រាន់​ជា​បញ្ហា​មួយ ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ទៀត​ដែល​យើង​នឹង​ជួប​ប្រទះ​ក្នុង​វ័យ​នេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Emotional effects of acne. http://www.medic8.com/healthguide/acne/emotional-effects-of-acne.html. Accessed June 22, 2016.

Acne-psychological-effects. http://www.dermnetnz.org/acne/acne-psychological-effects.html. Accessed June 22, 2016.

Psychological-effects-of-acne. http://www.dermatology.ca/skin-hair-nails/skin/acne/psychological-effects-of-acne/. Accessed June 22, 2016.

Emotional impact acne. http://www.webmd.com/skin-problems-and-treatments/acne/features/emotional-impact-acne?page=2 . Accessed June 22, 2016.

កំណែ​ប្រែបច្ចុប្បន្ន

15/11/2019

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Nov 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម