backup og meta

ទម្លាប់​អាក្រក់​ទាំង​នេះ​ អាច​បំផ្លាញ​មុខ​ដោយ​មិន​ដឹង​ខ្លួន

ទម្លាប់​អាក្រក់​ទាំង​នេះ​ អាច​បំផ្លាញ​មុខ​ដោយ​មិន​ដឹង​ខ្លួន

មុខ​រោល ឬ​ឡើង​មុន ចេះ​តែ​រអ៊ូ ទាំង​ភ្លេច​មើលសកម្មភាព​ប្រចាំ​ថ្ងៃ និងទម្លាប់អាក្រក់ៗរបស់ខ្លួនឯង អាច​ជាហេតុធ្វើ​ឲ្យ​មុខមានបញ្ហា។ មើល​ទម្លាប់​ទាំង​នោះ​សិន ថា​តើ​មួយ​ណា​ដូចគ្នា​យើងខ្លះ?

១- យកដៃឬរបស់កខ្វក់មកប៉ះមុខ

ដោយ​សារបាក់តេរី របស់​កខ្វក់​ជា​​បណ្ដុំ​មេរោគ ហើយវាចាំ​វាយប្រហារ​មុខ​យើង។ ក្រៅ​ពី​ដៃ​កខ្វក់​ ​គួរ​​ប្រយ័ត្ន​របស់​​ផ្សេង​ៗ​ដែរ ​ដូច​ជា​ទូរសព្ទ ឬជក់​ផាត់​មុខ​ ព្រោះ​ពេល​​​ប្រើ​វា​ ជាតិ​ខ្លាញ់​ និង​ញើស​​​ជាប់ បើ​មិន​​សម្អាត​របស់​ទាំង​នោះ​ទេ ​​ពួក​បាក់​តេរី​ នឹង​តោង​លើ​មុខ ​ធ្វើ​ឲ្យ​​​ឡើង​មុនមិនខាន​។​​

២- សក់កខ្វក់

ពេល​សក់​កខ្វក់ ពួក​បាក់​តេរី ងាយ​ចុះ​មក​តោង​លើ​មុខ​​ ព្រោះ​វា​នៅ​ជិត​គ្នា។​ អ៊ីចឹងហើយ ​​ត្រូវ​​សម្អាត​សក់​ជា​ប្រចាំ​ ហើយ​​ត្រូវ​ប្រយ័ត្ន​ជាមួយ​ផលិតផល​សម្រាប់​សក់​មួយ​ចំនួនធ្វើ​ឲ្យ​ឡើង​មុន​ ពេល​ប៉ះ​ស្បែកជា​ពិសេស​ ថ្ងាស។

៣- មិនអត់ធ្មត់

មិនអត់ធ្មត់ ហើយ​ប្រញាប់បោះបង់​ការ​ព្យាបាល ព្រោះ​ក្នុង​ចិត្ត​ចង់​ជា ចង់​ស្អាត​លឿន​។ រឿង​អ្វី​ក៏​ដោយ​ ក៏​ត្រូវ​ការ​ពេល​វេលា​​ ដូច​នេះ​ការ​ព្យាបាល​មុន​ក៏​ដូច​គ្នា មិន​អាច​ព្យាបាល​​មុន​ក្នុង​ ១ថ្ងៃ ឬ​ ១​សប្ដាហ៍ ​ឲ្យ​ជា​ស្អាត​ទេ ត្រូវ​អត់​ធ្មត់ ហើយ​ធ្វើ​តាម​ការ​ណែនាំ​ពី​ពេទ្យ​ជំនាញ​ខាង​ស្បែកដើម្បី​កម្ចាត់​បញ្ហា​នេះ។

៤- សម្អាតឬខាត់ស្បែកខ្លាំងពេក

ខ្លាញ់​លើ​មុខ​ មិន​មែន​អាក្រក់​ទាំង​អស់​​ទេ ព្រោះ​រន្ធ​ញើស​ផលិត​វា​ដើម្បី​ការពារ​ស្បែក​ និង​ធ្វើ​ឲ្យ​មាន​សំណើម។ លាង​សម្អាត​ ឬ​ខាត់​ស្បែក​ខ្លាំង​ពេក មិន​អាច​ជម្រះ​មុន​​ទេ​ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ស្បែក​​កាន់​តែ​​ប្រតិកម្ម​។​ ​គ្រាន់​តែ​សម្អាត​មុខ​​​ថ្នម​ៗ​ដោយ​ទឹក​ស្អាត និង​ផលិត​ផល​សម្អាត​ស្បែក ២​ ដង​ក្នុង​មួយ​ថ្ងៃ​។

ស្បែកជ្រីវជ្រួញ

៥- សម្អាតមុខមិនបានត្រឹមត្រូវ

ខាត់​ស្បែក​មុខ​ញឹក​ពេក សម្អាត​ញឹក​ពេក ឬ​ប្រើ​កំណាត់​គគ្រិច មក​ជូត​​មុខងាយនាំ​ឲ្យ​កើត​មុន។ យក​កំណាត់​ស្អាតមកប្រើលាង​មុខ​កុំ​ឲ្យ​លើស ៣ ដង​ក្នុង​មួយ​ថ្ងៃ ហើយ​យក​ចិត្ត​ទុក​ដាក់​​ជ្រើស​គ្រឿងសម្អាងមក​ប្រើ។

៦- ញេចមុនមិនឈប់

មុន​កើត​លើ​មុខ អ្នក​ណា​ក៏​ពិបាក​ចិត្ត​ ប៉ុន្តែទម្លាប់​អាក្រក់​មានមុន កើត​ ១ គ្រាប់​មិន​បាន ប្រឹង​ញេច កេះ ដាច់​ខ្ទេច​ខ្ទី​គ្មាន​សល់ ហើយវាមិន​​ចេញ​ពី​ស្បែក​បាន​ទាំង​ស្រុង​ទេ។​ ផ្ទុយ​ទៅ​វិញ វា​​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ខូច មានស្នាម​ និង​ឡើង​មុន​ច្រើន​ជាង​មុនទៀត។ ​ត្រូវ​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ ទើបធ្វើឲ្យមុខអាចធូរស្រាលបាន។

៧- ចូលចិត្តផ្អែម

អាហារ​សម្បូរ​​ជាតិ​ស្ករ​ ដូច​ជា ​នំប៉័ង​ បង្អែម នំខេក ឬ​ដំឡូង​ សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​មាន​មុន។ គួរ​កំណត់​ការ​ញ៉ាំ កុំ​ឲ្យ​ច្រើនពេក បើ​ដឹង​ថា​ខ្លួន​ចូលចិត្ត​ផ្អែម។

ឆែក​មើល ថា​តើ​ទម្លាប់អាក្រក់ៗ​ខាង​លើត្រូវគ្នា​យើង​បាន​ប៉ុន្មាន​ចំណុច? អី​ខ្លះ?

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

8 Ways You May Be Making Your Acne Worse. http://www.webmd.com/skin-problems-and-treatments/features/bad-habits#1. Accessed November 8, 2016.

Bad Habits That are Actually Making Your Acne Worse. http://www.barbaskinclinic.com/bad-habits-that-are-actually-making-your-acne-worse/. Accessed November 8, 2016.

កំណែ​ប្រែបច្ចុប្បន្ន

31/12/2020

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាថ៌កំបាំងរឿងរួមភេទដល់ចំណុចកំពូល និងសម្រស់របស់ស្រីៗ

អស់បារម្ភមុខខូច! មកដឹងទម្លាប់ថែរក្សាស្បែកមុខ ត្រូវនឹងស្បែកគ្រប់ប្រភេទ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Dec 31, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម