មិនថាក្មេង មិនថាចាស់ សុទ្ធស្អប់ណាស់រឿងឡើងមុន មិនអ៊ីចឹង? ពិសេសគ្នាយើងវ័យជំទង់ៗតែម្តង។ ដោយសារវ័យជំទង់ ជាពេលដែលរាងកាយមានបម្រែបម្រួលអ័រម៉ូនខ្លាំង នាំភ្ញោចជាតិខ្លាញ់កាន់តែច្រើនដូចគ្នា។ យ៉ាងណា បើកំពុងកើតមុន ត្រូវញ៉ាំឲ្យបានត្រឹមត្រូវ មិនអ៊ីចឹង ប្រយ័ត្នស្តាយក្រោយ។
១- អាហារបណ្ដាលឲ្យឡើងមុន
ពេលរាងកាយ មានពពួកវីតាមីនប្រឆាំងអុកស៊ីតកម្ម (វីតាមីន C និង E) ឬរ៉ែ (ស័ង្កសី សែលេញូម និងការ៉ូតេណូអ៊ីត) ក្នុងកម្រិតទាប អាចធ្វើឲ្យឡើងមុន។ ភ្នាក់ងារអុកស៊ីតកម្មទាំងនេះ អាចជួយជម្រុះពពួករ៉ាឌីកាល់សេរី ដែលបំផ្លាញភាពយឺតរបស់ស្បែក។ វីតាមីន និងរ៉ែទាំងនេះ ក៏ជួយផលិតជាតិកូលេជេន និងជួសជុលស្បែកខូចដូចគ្នា។
ទម្លាប់អាក្រក់ទូទៅមួយទៀត គឺញ៉ាំអាហារមានជាតិស្ករខ្ពស់ ដូចជា ផលិតផលធ្វើពីទឹកដោះគោ ឬខ្លាញ់មិនល្អ។ អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ និងភ្ញោចអ័រម៉ូន អាំងស៊ុយលីន ឲ្យកើនឡើង។ ពេលអាំងស៊ុយលីនច្រើន អាចធ្វើឲ្យមានបម្រែបម្រួលក្នុងរាងកាយ ជាពិសេសធ្វើឲ្យមានការលូតលាស់កោសិកាដែលអាចឲ្យស្ទះរន្ធនៅលើស្បែក បង្កើនសកម្មភាពក្រពេញខ្លាញ់លើស្បែក។ អាហារទាំងនេះ អាចធ្វើឲ្យអ័រម៉ូនក្នុងរាងកាយកើនឡើង និងបង្កើតឲ្យមានការរលាកផ្សេងៗ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ផឹកគ្រឿងស្រវឹងច្រើន ក៏អាចឡើងមុនផងដែរ ព្រោះគ្រឿងស្រវឹងភាគច្រើនសម្បូរជាតិស្ករដែលប៉ះពាល់សុខភាព។ មិនត្រឹមមានបញ្ហាស្បែកទេ ថែមទាំងមានបញ្ហាបេះដូង និងដាច់សរសៃឈាមខួរក្បាលទៀតផង។ ដូច្នេះ គួរចៀសវាងអាហារកំប៉ុងផ្ទុកជាតិស្ករ ជាតិប្រៃ និងខ្លាញ់ខ្ពស់។
២- អាហារល្អ
កុំញ៉ាំច្រើនពេក ញ៉ាំតិច ធ្វើឲ្យមានកម្រិតសារធាតុបង្កស្ត្រេស និងការរលាក (ស្បែក) តិចដូចគ្នា។ របបអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម ភាគច្រើនមានក្នុងបន្លែបៃតង ផ្លែឈើ អាចឲ្យបញ្ហាមុនធូរស្បើយ។
[embed-health-tool-bmi]
មួយទៀត បន្លែបៃតង ក៏ដើរតួនាទីត្រួតពិនិត្យ pH ក្នុងរាងកាយយើងដូចគ្នា។ ដើម្បីឲ្យ pH ក្នុងរាងកាយល្អ ត្រូវញ៉ាំអាហារមានអាល់កាឡាំងច្រើន ដូចជា ខ្ទឹមបារាំងក្រហម ផ្កាខាត់ណាបៃតង ផ្កាខាត់ណា ភ្លៅកង្កែប ត្រសក់ សាឡាត់ ខ្ទឹមបារាំង និងសណ្ដែកហោឡាំងតៅ ហើយកាត់បន្ថយញ៉ាំអាហារមានអាស៊ីដខ្ពស់។ វាក៏ជួយព្យាបាលបញ្ហាឡើងមុនបានដែរ។ អាហារមានអ័រម៉ូន ភីតូអឺស្រ្តូសែន អាចបញ្ឈប់អង់ស៊ីមបង្កើតអង់ស្ត្រូសែន (ក្នុងខ្លួនប្រុសៗ) និងអង់ស៊ីមធ្វើឲ្យឡើងមុនច្រើន។ អាហារនេះ មានបន្លែបៃតង សណ្ដែកបណ្ដុះ ស្បែកសៀង តៅហ៊ូ ប៉ោម ការ៉ុត ទំពាំងបាយជូរ ជាដើម។
ញ៉ាំអាហារមានជាតិខ្លាញ់ខ្ពស់ អំឡុងពេលកំពុងកើតមានបញ្ហាមុន និងអាចធ្វើឲ្យមានគ្រោះថ្នាក់ផ្សេងៗដល់សុខភាព។ ប៉ុន្តែ ញ៉ាំជាតិខ្លាញ់អូមេហ្គា ៣ គ្រប់គ្រាន់ជួយស្បែកឲ្យសុខភាពល្អ។
អាហារមួយចំនួនទៀត ក៏អាចជាជំនួយដោះស្រាយបញ្ហាមុន ដូចជា តែបៃតង ម្រះព្រៅ ខ្ទឹមស ខ្ញី និងល្មៀត ជាដើម។
អត្ថបទគួរអាន៖
- ចង់បានស្បែកស្រស់ថ្លា គួរកាត់បន្ថយអាហារប៉ុន្មានមុខនេះ
- តិចនិកជ្រើសរើសផលិតផលឲ្យត្រូវនឹងសភាពស្បែក បង្ការបញ្ហាផ្សេងៗ
- តិចនិកថែទាំស្បែកមុខ ការពារកុំឲ្យឡើងអាចម៍រុយផ្ដេសផ្ដាស
- ម៉េចបានចេះតែរបកស្បែកដៃ? គួរដោះស្រាយបែបណា?
- មិនចង់ឲ្យមុខឡើងជាំ ស្រីៗគួរចេះតិចនិកទាំងនេះ
- ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពីអាហារណាខ្លះ?