backup og meta

តែហ៊ានលេង​ម៉ូដ​សក់​បែប​នេះ ថ្ងាស​ងាយ​ឡើង​មុនបំផុត

តែហ៊ានលេង​ម៉ូដ​សក់​បែប​នេះ ថ្ងាស​ងាយ​ឡើង​មុនបំផុត

ស្រីៗ​អាច​ឡើង​មុន​លើ​ថ្ងាស ដោយ​មិន​ដឹង​ខ្លួន បើ​ហ៊ាន​តែលេង​ម៉ូដ​សក់ទម្លាក់​គ្រប​ពី​លើ​ថ្ងាស។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​មូលហេតុ​ខ្លះៗ​ខាង​ក្រោម​នេះ៖

១- សក់គ្របលើថ្ងាសបង្កឲ្យមានមុន?

ជា​ការ​ពិត​ ព្រោះ​បែប​នេះ​ធ្វើ​ឲ្យ​ពពួក​បាក់តេរី ​មាន​ឱកាស​បង្ក​មុនលើ​ស្បែក​យើង ដោយសារ​ជាតិ​ប្រេង​ និង​កោសិកា​ស្បែក​ចាស់​ៗ​ទៅ​កកស្ទះ​នៅ​គល់​រោម។ មួយ​វិញ​ទៀត​ ការ​ប៉ះ​ទង្គិច​ញឹក​ញាប់​រវាង​សក់​ និង​ស្បែក​​អាច​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​​ថ្ងាស​ឡើង​ជាំ ដោយ​សារ​តែ​មាន​ផ្តុំ​ជាតិ​ប្រេង​នៅ​លើ​សក់​​ និង​កោសិកា​ស្បែក​ចាស់​ៗ​​ ពិសេស​ ទម្លាក់​សក់​គ្រប​ថ្ងាស នាំ​ឲ្យ​ស្បែក​ខ្វះ​អុកស៊ីហ្សែន។ បញ្ហា​នេះអាច​កាន់​តែ​ធ្ងន់​ ​បើ​សក់​មានជាតិ​ប្រេង​ច្រើន។

២-​ ដំណោះស្រាយបញ្ហាមុនលើថ្ងាស

វិធីសាស្រ្ត​មាន​ប្រសិទ្ធភាព​បំផុត​ គឺ​កុំ​ជ្រើស​យក​ម៉ូដ​សក់​គ្រប​លើ​ថ្ងាស។​ យើង​អាច​លើក​វា​ចង​បត់​ទៅ​ក្រោយ​ដើម្បី​ឲ្យ​ស្បែក​អាច​ដក​ដង្ហើម​បាន ​ឬ​អាច​ចង​សក់​ដោយ​កៅ​ស៊ូ​ចង​សក់​ ​ប្រើ​បូរ​លើក​សក់​ឡើង​ ​​​ក្រង​សក់ខាង​មុខ​ឡើង​ ឬ​ក្រង​ទី​ទុយ កាន់​តែ​គួរ​ឲ្យ​ស្រលាញ់​។ ប្រើ​​គ្រឿង​ខាត់​ស្បែក​មុខ​មាន​សារធាតុ​កាត់​ខ្លាំង​ បង្កឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ ​​គួរ​ប្រើ​ផលិត​ផល​​មាន​ជាតិ​កាត់​តិច អាចប្រើ​សេរ៉ូមជម្រុះ​កោសិកា​ចាស់ នៅ​ពេល​យប់​ក៏​បាន។

​យើង​​អាច​ព្យាបាល​បញ្ហា​ស្បែក​ជាំ​នៅ​លើ​ថ្ងាស​ ដោយប្រើ​អាស៊ីដ​សាលី​ស៊ី​លីត (Salicylic Acid) ឬ​ទិញ​ថ្នាំ​មាន​សារធាតុ បង់​សូ​ពែ​រ៉ុក​ស៊ីដ (Benzoyl peroxide) និង​អាស៊ីដ​សាលីស៊ីលីត (Salicylic Acid) ដោយ​ខ្លួន​ឯង។ សាកសួរ​អ្នក​ឯកទេស​ស្បែក​​ប្រភេទ​ថ្នាំ​ដទៃ​ទៀត​ ​បើ​ផលិតផល​ទាំង​នោះ​ពុំមាន​ប្រសិទ្ធភាព។

ក្រៅពីនេះ ផ្លាស់​ប្តូរ​ម៉ូដ​តុបតែង​សក់​ ​អាច​កាត់​បន្ថយការ​ផលិត​​កំណើនជាតិ​ខ្លាញ់​ពីស្បែក។ បើយើង​លេង​ម៉ូដ​សក់ ចាំបាច់ប្រើស្រ្ពាយ​បាញ់ គួរ​បាញ់​វា​ទៅ​លើ​ក្រាស់​ រួច​ចាំ​សិត​សក់ កុំ​បាញ់​លើ​សក់​ដោយ​ផ្ទាល់ ប្រយ័ត្ន​​ត្រូវ​មុខ អាច​បាញ់​នៅ​ចំ​កណ្តាល​ដល់​ចុង​ក៏​បាន​ បែប​នេះ​បញ្ហា​មុន​បង្ក​ដោយ​ប្រេង​លាប​សក់​ លែង​កើត​មាន​ទៀត​ហើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Will bangs make my forehead break out? http://health.howstuffworks.com/skin-care/daily/tips/will-bangs-make-my-forehead-break-out-.htm. Accessed May 16, 2017.

កំណែ​ប្រែបច្ចុប្បន្ន

15/11/2019

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Nov 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម