គ្នាយើងច្រើនណាស់ យកចិត្តទុកដាក់ថែទាំសក់ ឯខ្លះទៀតអត់សូវខ្វល់ ឬមិនដឹងរបៀប។ សក់ស្អាត មិនមែនសំដៅលើសក់ភ្លីខ្ញង់ មិនបាក់ទេ តែចង់បញ្ជាក់ពីសុខភាពសក់ និងស្បែកក្បាល។ សក់ធ្ងន់ រលាស់ មិនជ្រុះ មិនឡើងអង្គែ មិនស្ងួតបែកចុង ជាអីដែលគ្នាយើងចង់បាន។
មានកត្តាច្រើនបង្កបញ្ហាដល់សក់ ដូចជា ប្រើផលិតផលអត់ត្រូវសាច់ក្បាល ឬសក់ បញ្ហាតំណពូជ បញ្ហាអ័រម៉ូនអត់ទៀង អាហារញ៉ាំរាល់ថ្ងៃ កត្តាស្ត្រេសពិបាកចិត្តច្រើន។ រៀបរាប់គគោកនេះ ដឹងហើយ តែត្រូវធ្វើម៉េចចឹង?
១- ប្រើម្សៅកូនក្មេង
បើគ្មានពេលកក់សក់ទេ សូមយកម្សៅកូនក្មេងត្រាំទឹករហូតឡើងប្រេង រួចយកមកលាបលើសក់ ហើយញីឲ្យសព្វដល់គល់សក់ បន្ទាប់មកទុកចោលរយៈពេល ៥ នាទី ចាំសិតសក់យកភ្លី តាមម៉ូដដែលស្រឡាញ់។ នេះជាជម្រើសល្អមួយសម្រាប់សក់សម្បូរជាតិប្រេង។
២- សាកប្រើសាប៊ូស្ងួត
ដូចគ្នានឹងម្សៅកូនក្មេងដែរ សាប៊ូស្ងួតគ្រាន់តែជួយដោះស្រាយបញ្ហាសក់មានជាតិប្រេងលើសកម្រិតសម្រាប់ស្រីៗរវល់ច្រើន។ សាប៊ូប្រភេទនេះមិនត្រឹមជួយស្រូបយកជាតិប្រេងហួសកម្រិតទេ ព្រមទាំងធ្វើឲ្យសក់មានក្លិនឈ្ងុយទៀតផង។ វាងាយស្រួលប្រើសម្រាប់អ្នកចូលចិត្តដើរយប់។ សូមចាំថា ត្រូវធ្វើតេស្ដសិន មុនប្រើផលិតផលណាមួយ ចៀសវាងធ្វើឲ្យសក់ខូច។
៣- កក់សក់តិចជាងមុន
បែបនេះស្ដាប់ទៅមិនគួរឲ្យជឿសោះ។ ការពិត បើយើងកក់សក់ញឹកពេក រឹតតែជាតិប្រេងច្រើនឡើងៗ។ សូមប្រើសាប៊ូកក់សក់ដែលមានរូបមន្តពិសេសសម្រាប់ព្យាបាលសក់មានជាតិប្រេង ឬខ្លាញ់រៀងរាល់ ៣-៤ ថ្ងៃម្ដង ឬកក់រាល់ពេលបែកញើសខ្លាំង (បើហាត់កីឡា) ដើម្បីសម្អាតបាក់តេរី។ មិនបាច់ញឹកពេកទេ វាអាចជួយរក្សាស្បែកក្បាលពីធូលី និងជាតិប្រេងច្រើនពេក។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
៤- ប្រើសាប៊ូកក់សក់លាយ
ជែលប្រទាលកន្ទុយក្រពើ លាយជាមួយសាប៊ូកក់សក់ ល្អបំផុតសម្រាប់ព្យាបាលសក់មានជាតិប្រេងហួសកម្រិត។ វាមានសារធាតុរ៉ែជួយបំបាត់សក់មានជាតិខ្លាញ់ ព្រមទាំងជួយចិញ្ចឹមឫសសក់។ ចំពោះវិធីធ្វើ យើងត្រូវយកសាប៊ូមួយពែងលាយទឹកក្រូចឆ្មារមួយស្លាបព្រា លាយរួចថែមជែលប្រទាលកន្ទុយក្រពើស្រស់មួយស្លាបព្រាកាហ្វេទៀត។ កក់សក់ជាមួយល្បាយទាំងនេះ រួចទុកចោលប្រហែល ៣ នាទីមុនពេលលាងសម្អាត។
យើងអាចរក្សាទុកវាក្នុងទូទឹកកករយៈពេល ១ សប្ដាហ៍ ក៏នៅតែអាចប្រើបានដែរ។
[embed-health-tool-heart-rate]
៥- សាកល្បងលេងម៉ូដសក់ប្លែកៗ
ចំណុចនេះ យើងគិតថាចម្លែកបន្តិច ប៉ុន្តែការពិត អ្នកមានសក់ត្រង់សម្បូរជាតិខ្លាញ់ និងប្រេងច្រើន ជាងអ្នកសក់រួញ ឬអង្គាដី។ ការប្ដូរម៉ូដសក់ត្រង់ទៅជាសក់រួញ ឬម៉ូដសក់ទឹករលក ក៏អាចជួយកាត់បន្ថយការផលិតបរិមាណជាតិខ្លាញ់ ឬប្រេងលើស្បែកក្បាល។
ទាំងនេះគ្រាន់តែជាគន្លឹះងាយៗជួយយើងទប់ទល់បញ្ហាសក់មានជាតិប្រេងលើសកម្រិតក្នុងស្ថានភាពបណ្ដោះអាសន្នប៉ុណ្ណោះ។ ទោះយ៉ាងណា ត្រូវចេះបន្ធូរអារម្មណ៍ និងញ៉ាំអាហារសុខភាព។
ថ្វីត្បិតតែមធ្យោបាយខាងលើស្ដាប់ទៅច្រើន ឬសាំញ៉ាំ ប៉ុន្តែការរើសសាប៊ូ ស្ព្រាយបាញ់/លាបសក់ ឬឧស្សាហ៍ធ្វើសក់ (អ៊ុត កៀប) ក៏ជាប្រភពនាំបញ្ហាដល់សក់ដែរ។
អត្ថបទគួរអាន៖
- នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារបែបណា?
- ជួបបញ្ហាសក់ឡើងប្រេង គួរពិចារណាលើអាហារប៉ុន្មានប្រភេទនេះ
- ទម្លាប់ចូលគេងទាំងសក់សើម អាចបង្កឲ្យមានបញ្ហាទាំង ៧ យ៉ាងនេះ
- ទម្លាប់សាមញ្ញទាំង៧នេះ អាចបណ្ដាលឲ្យសក់ជ្រុះខ្លាំងហើយស្ដើងទៅៗ
- ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង
- វីតាមីនសំខាន់ចំនួន ៤ ល្អសម្រាប់សុខភាពសក់