មានកត្តាច្រើនបង្កបញ្ហាដល់សក់ ដូចជា ប្រើផលិតផលអត់ត្រូវសាច់ក្បាល ឬសក់ បញ្ហាតំណពូជ បញ្ហាអ័រម៉ូនអត់ទៀង អាហារញ៉ាំរាល់ថ្ងៃ កត្តាស្ត្រេសពិបាកចិត្តច្រើន។ រៀបរាប់គគោកនេះ ដឹងហើយ តែត្រូវធ្វើម៉េចចឹង?
១- ប្រើម្សៅកូនក្មេង
បើគ្មានពេលកក់សក់ទេ សូមយកម្សៅកូនក្មេងត្រាំទឹករហូតឡើងប្រេង រួចយកមកលាបលើសក់ ហើយញីឲ្យសព្វដល់គល់សក់ បន្ទាប់មកទុកចោលរយៈពេល ៥ នាទី ចាំសិតសក់យកភ្លី តាមម៉ូដដែលស្រឡាញ់។ នេះជាជម្រើសល្អមួយសម្រាប់សក់សម្បូរជាតិប្រេង។
២- សាកប្រើសាប៊ូស្ងួត
ដូចគ្នានឹងម្សៅកូនក្មេងដែរ សាប៊ូស្ងួតគ្រាន់តែជួយដោះស្រាយបញ្ហាសក់មានជាតិប្រេងលើសកម្រិតសម្រាប់ស្រីៗរវល់ច្រើន។ សាប៊ូប្រភេទនេះមិនត្រឹមជួយស្រូបយកជាតិប្រេងហួសកម្រិតទេ ព្រមទាំងធ្វើឲ្យសក់មានក្លិនឈ្ងុយទៀតផង។ វាងាយស្រួលប្រើសម្រាប់អ្នកចូលចិត្តដើរយប់។ សូមចាំថា ត្រូវធ្វើតេស្ដសិន មុនប្រើផលិតផលណាមួយ ចៀសវាងធ្វើឲ្យសក់ខូច។