អ្នកឧស្សាហ៍ប្ដូរពណ៌សក់ឲ្យទាន់សម័យ អាចប្រឈមធ្វើឲ្យសក់ខូច និងបែកចុង។ “Hello គ្រូពេទ្យ” នឹងប្រាប់វិធីថែសក់ ក្រោយលាបថ្នាំរួច ដើម្បីការពារសក់មិនឲ្យខូច ឬបែកចុង។
អ្នកឧស្សាហ៍ប្ដូរពណ៌សក់ឲ្យទាន់សម័យ អាចប្រឈមធ្វើឲ្យសក់ខូច និងបែកចុង។ “Hello គ្រូពេទ្យ” នឹងប្រាប់វិធីថែសក់ ក្រោយលាបថ្នាំរួច ដើម្បីការពារសក់មិនឲ្យខូច ឬបែកចុង។

មិនត្រូវលាងសក់ញឹកញាប់ដូចធ្លាប់ធ្វើនោះទេ។ ៣ថ្ងៃ ទាំងមុន និងក្រោយលាបសក់ មិនត្រូវកក់សាប៊ូសក់ឡើយ។ ពេលសក់យើងចាប់ផ្តើមរាបស្មើ ឬកើតមានជាតិប្រេង គួរប្រើសាប៊ូកក់សក់ស្ងួតជាបណ្ដោះអាសន្ន។
បន្ទាប់ពីលាបសក់ សក់យើងច្បាស់ជាបាត់បង់ស្រទាប់ធម្មជាតិស្រោបពីក្រៅ និងក្លាយទៅជាស្ងួតខ្លាំង។ ហេតុនេះ សក់ត្រូវការសំណើមបន្ថែម ហើយដើម្បីផ្តល់សំណើមឲ្យសក់ ត្រូវប្រើក្រេមបន្ទន់សក់មានជាតិសំណើមខ្លាំង ម្តងក្នុងមួយសប្តាហ៍។ លើសពីនេះ លាយក្រេមបន្ទន់មានសំណើមខ្លាំង ជាមួយក្រេមបន្ទន់សក់ធម្មតា ដើម្បីប្រើប្រាស់រាល់ថ្ងៃ កាន់តែទទួលបានលទ្ធផលល្អថែមទៀត។
កម្តៅទាំងអស់ រួមទាំង ម៉ាស៊ីនផ្លុំសក់ ប្រដាប់កៀបសក់ ឬប្រដាប់អ៊ុតសក់រួញជាដើម សុទ្ធតែធ្វើឲ្យសក់យើងឆាប់ខូចជាងធម្មតា។ ក្រៅពីនេះ សូមប្រើស្ព្រាយការពារកម្តៅសក់ឲ្យជាប់ជាប្រចាំ។
រឿងលាបសក់ ភាគច្រើនធ្វើឲ្យសក់បែកចុង ហេតុនេះត្រូវស្វែងរកផលិតផលការពារសក់។ បើសក់យើងបែកចុងហើយនោះ គួរកាត់វាចោល និងពិនិត្យ ក៏ដូចជាថែទាំងដោយប្រើផលិតផលផ្សេងទៀត។

សក់យើងច្បាស់ជាងាយខូច បើក្រោយលាបរួចមិនបានការពារដិតដល់។ បន្ទាប់ពីងូតទឹកហើយ ប្រើគ្រឿងបន្ទន់សក់ មុននឹងសិតបញ្ចូលគ្នា។ ទាំងនេះនឹងកាត់បន្ថយបញ្ហាកណ្តាញ់ និងពកនៅលើសក់ ដោយបានធ្វើឲ្យត្រង់ស្អាត និងមានសំណើម។
សក់ស្ងួត ហើយបានលាបថ្នាំ គឺមិនគួរប៉ះនឹងពន្លឺព្រះអាទិត្យដោយផ្ទាល់នោះឡើយ។ ស្វែងរកផលិតផលមានផ្ទុកសារធាតុការពារកាំរស្មី UV អាចជួយការពារសក់បាន និងអាចប្រើមួក ឬកន្សែងគ្រប់សក់ពេលចេញក្រៅ។
ប្រើប្រាស់ Deep Conditioner (ម៉ាស់សម្រាប់ថែរក្សាសក់) ១ ដង/សប្តាហ៍។
ប្រេងលើសក់ ពិតជាអាថ៌កំបាំងនៃភាពស្រស់ស្អាតមួយ។ អាចជួយឲ្យសក់មានពន្លឺជាងមុន ទន់ជាងមុន និងមានសុខភាពល្អជាងមុន។ ប្រើវាជាប្រចាំ ធ្វើឲ្យយើងមើលទៅប្លែក និងទាក់ទាញជាងមុន។ ប្រេងប្រភេទនេះ ក៏អាចប្រើប្រាស់សម្រាប់លាបលើស្បែក ដូចនឹងផលិតផលថែទាំស្បែកដែរ។
តម្រឹមសក់ជាប្រចាំ នឹងជួយសក់មិនងាយបែកចុង ក៏ដូចជាត្រៀមសម្រាប់សក់ថ្មីដុះឡើង ជួយឲ្យដុះកាន់តែលឿនជាងមុន។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
10 Things to Do After Bleaching Your Hair, Going Blonde. http://www.gurl.com/2014/02/27/things-you-have-to-do-after-bleaching-your-hair-going-blonde/#10 Accessed January 17, 2017
How To Take Care Of Bleached Hair – Dos & Don’ts
https://www.stylecraze.com/articles/how-to-take-care-of-bleached-hair/
11 Expert-Approved Tips to Fix Bleached, Damaged, and Over-Processed Hair
Bleached Hair | How to Take Care of Bleached Hair and Fix Damage
កំណែប្រែបច្ចុប្បន្ន
18/10/2024
អត្ថបទដោយ Khlaut Rithy
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ