ប្រសិនបើស្រីៗនៅផ្ទះទំនេរៗ មិនដឹងថាធ្វើអ្វីច្រើន គួរងាកមកធ្វើរឿងទាំងនេះវិញ ដើម្បីជាប្រយោជន៍ដល់សម្រស់របស់យើង។ បើមិនចង់នៅផ្ទះខាតពេលវេលា យើងអាចសាកល្បងវិធីថែរក្សាស្បែកឲ្យមានសំណើម ទន់រលោងស្អាត ដូចខាងក្រោម។ ដែលណែនាំដោយមិត្តនារីៗមួយចំនួន។
កញ្ញា ខៀវ ម៉ារី បានឲ្យដឹងថា នៅទំនេរពីការងារផ្ទះ ឬការងារដទៃ យើងគួរតែយកពេលសេសសល់ថែរក្សាស្បែកមុខ ស្បែកខ្លួនឲ្យភ្លឺរលោង។ មានស្កាប់ជាច្រើនលក់នៅលើទីផ្សារអនឡាញ ឬយើងអាចធ្វើដោយខ្លួនឯងបាន ដោយគ្រាន់តែលាយម្សៅរមៀត និងម្សៅពន្លៃ ទឹកដោះគោឆៅ អម្ពិលទុំ និងទឹកឃ្មុំជាដើម ក្រោយលាយក្នុងបរិមាណសមល្មម រួចយកមកដុសលើខ្លួនឲ្យសព្វកន្លែង ព្រមទាំងទុកចោល មួយសន្ទុះ យើងនឹងបានស្បែកទន់ល្មើយគួរឲ្យស្ទាបអង្អែល។
២- ញ៉ាំអាហារសម្បូរជីវជាតិ
ទាន់មានពេលវេលាទំនេរច្រើនបាននៅផ្ទះ យើងគួរតែស្វែងរកបន្លែផ្លែឈើល្អៗ សម្បូរជីវជាតិ ដែលល្អជំនួយដល់ស្បែកដូចជាឪឡឹក ប៉ោម ទំពាំងបាយជូរ ឬផ្លែឈើសម្បូរជាតិទឹកដទៃទៀតដើម្បីជំនួយដល់ស្បែកមានសំណើម។ ចំណែកបន្លែវិញ ប្រភេទណាក៏ល្អចំពោះស្បែកដែរ ឲ្យតែជារបស់ធម្មជាតិល្អ។ នេះបើតាមការឲ្យដឹងពីកញ្ញា ចាន់ ដានី។
បើតាមការឲ្យដឹងរបស់អ្នកនាង ជៀវ លក្ខិណា ម្ចាស់ហាងសាឡនមួយកន្លែង បានឲ្យដឹងថា ពេលទៅធ្វើការនៅខាងក្រៅផ្ទះ ភាគច្រើនយើងស្លៀកពាក់សម្លៀកបំពាក់មិនសូវស្រណុកដល់ស្បែក ដូចជារឹប តឹង ចង្អៀត នាំឲ្យកកិត បណ្ដាលឲ្យក្រហម ឬរលាកជាដើម។ ដូចនេះពេលនៅផ្ទះយើងអាចស្លៀកពាក់សម្លៀកបំពាក់ណាដែលរលុងមិននាំឲ្យស្មុគស្មាញចិត្ត ហើយបូករួមទាំងវិធីខាត់ស្បែក ឬលាបឡេ ផ្ដល់សំណើម និងញ៉ាំអាហារល្អៗ សម្រស់យើងប្រាកដជាប្លែក។
៤- រស់នៅឲ្យមានផាសុកភាព
អំឡុងពេលនេះ គឺជារដូវក្ដៅ ការចេញក្រៅញឹកញាប់ និងគ្មានសម្លៀកពាក់ការពារត្រឹមត្រូវ ប្រឈមមុខនឹងរលាកស្បែក ឬស្បែកស្ងួត ដូចនេះពេលចេញទៅណាត្រូវការបិទបាំងឲ្យជិត និងរក្សាទើបស្បែកមានសុខភាពល្អ នារដូវក្ដៅនេះ។ នេះជាការចែករំលែករបស់កញ្ញា សន វិច្ឆិកា។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕