backup og meta

ចង់ទិញផលិតផលលាបស្បែក ត្រូវចេះមើលប៉ុន្មានចំណុចនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 08, 2020

    ចង់ទិញផលិតផលលាបស្បែក ត្រូវចេះមើលប៉ុន្មានចំណុចនេះ

    មាន​មិត្ត​នារី​ជាច្រើន​ចង់​បាន​ស្បែក​ស​ស្អាត ហើយអ្វី​ដែល​សំខាន់​បច្ចុប្បន្ន​មាន​ផលិតផល​ជាច្រើន​ដាក់​លក់​លើ​ទីផ្សារ​ ខណៈផលិតផលខ្លះ​​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា អ្នក​ចង់​លាប​ឡេ​ស្បែក ត្រូវ​គិត​ពី​ប៉ុន្មាន​ចំណុច​ដូច​ខាងក្រោម៖

    – ចៀសវាង​ផលិតផល​គ្មាន​ម៉ាក សញ្ញា

    – ពិនិត្យ​មើល​ប្រវត្តិក្រុមហ៊ុន​នាំ​ចូល

    – ចៀសវាង​ផលិតផល​ដែល​មិន​មាន​រាយ​ឈ្មោះ​ពី​សារធាតុ​ផ្សំ

    – ដាក់​កាល​បរិច្ឆេទ​ផលិត និង​ផុត​កំណត់

    – មាន​ការ​ទទួល​ស្គាល់​ជា​សកលឬ​ទេ?

    – មើល​ការ​ចុះ​បញ្ជី និង​លេខ​ប្រវេទន៍​នៅ​ក្រសួង​សុខាភិបាល

    – ពិនិត្យ​មើលទីតាំង​ក្រុមហ៊ុន​ផលិត។

    វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ បន្ត​ទៀត​ថា​ផលិតផល​ល្អ គ្មាន​ជាតិ​កាត់ លាប​ទៅ​ជួយ​ឲ្យ​ស្បែក​ប្រែប្រួល​ម្ដង​បន្តិច​ៗ មិនមែន​លេប ៣ ឬ ៧ ថ្ងៃ​ដឹង​លទ្ធផល​ឡើយ។ ចំណែក​ផលិតផល​ដែល​គេ​ប្រកាស​លាប​ភ្លាម​សភ្លាម អាច​មិន​ល្អ​ទៅ​ថ្ងៃ​មុន ហើយ​ប៉ះពាល់​ដល់​សុខភាព​ច្រើន​យ៉ាង ព្រោះវាសម្បូរទៅដោយជាតិបារតច្រើន។

    មួយ​វិញ​ទៀត​លោក​វេជ្ជបណ្ឌិតក៏​បានហាម​​មិន​ឲ្យ​ប្រើ​ផលិតផល​លាយ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ព្រោះ​យើង​មិន​ដឹង​ពី​សារធាតុ​ផ្សំ​​ ដែល​នាំ​ឲ្យ​មាន​បញ្ហា​តម្រង​នោម ប៉ះពាល់​សួត ប្រព័ន្ធ​រំលាយ​អាហារ រលាក​ស្បែក កន្ទួល​ស្បែក និង​ឆាប់​មាន​ស្នាម ជាំ ហើយ​ជាពិសេស​ស្ត្រីមាន​ផ្ទៃពោះ បើប្រើ​ឡេ​មាន​ជាតិ​បារត នាំឲ្យ​ប៉ះពាល់​ខួរក្បាល និង​​ការ​ចងចាំ​របស់​ទារក។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 08, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម