backup og meta

ចង់ឲ្យ​ស្បែកមាន​សុខភាពល្អ កុំ​រំលងអាហារទាំង ៥ នេះ

ចង់ឲ្យ​ស្បែកមាន​សុខភាពល្អ កុំ​រំលងអាហារទាំង ៥ នេះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ

គ្នា​យើង​ពិតជា​ដឹង​ហើយ​ថា​ក្រុម​ហ៊ុន​គ្រឿង​សម្អាង​ធំៗ​ជាច្រើន​បាន​ផលិត​​ផលិត​ផល​ថែរក្សា​ស្បែក​ លក់​ឲ្យ​យើង​ទាំង​អស់​គ្នា​ ដោយ​អះ​អាង​​ថា​អាច​ជួយ​រក្សា​ស្បែក​យើង​​ឲ្យ​នៅ​មាន​សុខ​ភាព​ល្អ ស ភ្លឺ​រលោង ជាដើម។

ទោះ​យ៉ាងណា គ្នា​យើង​ដឹង​ទេ របប​អាហារ​មាន​សុខ​ភាព គឺជា​ផ្នែក​មួយ​សំខាន់​សម្រាប់​សុខភាព​ស្បែក​របស់​យើង​ដូច​គ្នា។ ការ​ញ៉ាំអាហារ​ល្អ គឺ​ជួយ​ដល់​សុខ​ភាព​ស្បែក​ពី​ខាងក្នុង​​​​មក​ខាង​ក្រៅ ​ធ្វើឲ្យ​ស្បែក​មាន​សុខ​ភាព​ល្អ។

តើ​អាហារ​ណា​ខ្លះ​ល្អ​ចំពោះ​សុខ​ភាព​ស្បែក?

. ស្វាយ

ផ្លែ​ស្វាយ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុក​ស៊ីកម្ម​ជា​ច្រើន ដែល​សារធាតុ​ទាំងនេះ​ជួយ​ការ​ពារ​សមាសធាតុ​​ស្បែក​របស់​យើង ដូច​ខូឡាជែន ជាដើម។​

. ប៉េង​ប៉ោះ

ប៉េង​ប៉ោះ​មាន​ប្រ​យោជន៍​ក្នុង​ការ​ការ​ពារស្បែក​ពី​ជំងឺ​មហារីក។​ ការ​សិក្សា​លើ​សត្វ​កណ្ដុរ​​រក​ឃើញ​ថា កណ្ដុរ​ដែល​ស៊ី​ប៉េង​ប៉ោះ​ជា​ប្រចាំ​បាន​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ស្បែក​ដោយ​ត្រូវ​កាំ​រស្មី​ UV ព្រះអាទិត្យ​រហូត​ដល់​៥០​ភាគរយ។

ការ​សិក្សា​បង្ហាញ​ថា​ការ​ដាក់​បញ្ចូល​ប៉េង​ប៉ោះ​ទៅ​ក្នុង​របប​អាហារ​ប្រ​ចាំ​ថ្ងៃ​នឹង​ជួយ​ការ​ពារ​ស្បែក​របស់​យើង​ប្រឆាំង​នឹង​ការ​រលាក​ដោយ​ពន្លឺ​ព្រះ​អាទិត្យ។ តាម​ការពិសោធន៍ ការ​ញ៉ាំ​ប៉េងប៉ោះ​ចំនួន​៤០​ក្រាម​​​ក្នុង​មួយ​ថ្ងៃ ចំនួន​១០​ថ្ងៃ គឺ​បាន​បន្ថយ​ហានិភ័យ​នៃ​ការ​រលាក​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​បាន​ដល់ទៅ​៤០​ភាគ​រយ បើ​ធៀប​ទៅ​នឹង​អ្នក​មិន​ញ៉ាំ​ប៉េង​ប៉ោះ។

. ប្រេងអូលីវ

ប្រេង​អូលីវ ត្រូវ​គេ​ដឹង​ថា​ជា​ប្រេង​ដែល​អាច​ជួយ​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​​អាច​កើត​លើ​មុខ​ផ្សេងៗ​ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​ខូច។ ប្រេង​អូលីវ ជួយ​ការពារ​ស្បែក​មុខ​ពី​បញ្ហា​ជ្រីវជ្រួញ អុជ​ខ្មៅ និង​ការ​ប្រែ​ពណ៌​ស្បែក​មុខ ដោយ​ពន្លឺ​ព្រះអាទិត្យ។

. អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣

អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ មាន​នៅ​ក្នុង​ខ្លាញ់​ត្រី គ្រាប់​Walnuts គ្រាប់​ល្ពៅ ឬ​ក្នុង​ប្រេង​ពោត ជាដើម។ អាស៊ីដ​ខ្លាញ់​នេះ​ជួយ​ការ​ពារ​ស្បែក​កុំ​ឲ្យ​ស្ងួត និង​របក។

. តែ​បៃតង

តែ​បៃតង​ត្រូវ​គេ​ដឹង​ជា​យូរ​មក​ហើយ​ថា​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខ​ភាព​ស្បែក។​ ធាតុ​ផ្សំ​សំខាន់​​នៅ​ក្នុង​តែ​បៃតង​ដែល​គេ​ស្គាល់​ឈ្មោះ polyphenols ជួយ​ឲ្យ​កោសិកា​ស្បែក​ដែល​​ស្ងួត មក​ជា​ស្រស់ថ្លាឡើង​​វិញ​។ ក្រៅ​ពី​នេះ មានការ​លើក​ឡើង​ដែរ​ថា​សារធាតុ​នេះ ក៏​មាន​ប្រយោជន៍​ក្នុង​ការ​ជួយ​ឲ្យ​របួស​នៅ​លើ​ស្បែក ឬ​បញ្ហា​ស្បែក​មួយ​ចំនួន​ទៀត​ឆាប់​ជា​សះ​ស្បើយ​ផង​ដែរ។​

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.medicalnewstoday.com/articles/320071#1.-Eat-a-healthful-diet

កំណែ​ប្រែបច្ចុប្បន្ន

07/10/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

ស្រីៗលាបឡេច្រើនពេក មានកូនសម្រាលដោយវះកាត់ ស្បែកផុយមិនអាចដេរជាប់?

ធ្លាប់ឆ្ងល់អត់ សុខៗស្បែកជាំទាំងមិនបានបុក ឬប៉ះទង្គិច តើនោះមកពីអ្វីទៅ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 07, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម